Social Icons

Thursday, September 20, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ពួកទមិឡចាប់ផ្សឹកព្រះសង្ឃព្រោះហ៊ានចេញមុខបើកកកាយរឿងអាស្រូវក្នុងវត្ត


ព្រះសង្ឃ​កែវ រតនៈ​រិ​ទី្ធ ឡើង​បកស្រាយ​ពី​រឿងអាស្រូវ​នៅក្នុង​វត្ត ក្នុង​កិច្ចប្រជុំ​កាលពី​ថៃ្ង​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១២​កន្លងទៅ ចាប់ផ្សឹកព្រះសង្ឃមួយអង្គ បន្ទាប់ពីហ៊ាន ចេញមុខបើកកកាយរឿងអាស្រូវក្នុងវត្ត

កោះកុង: ព្រះសង្ឃ​មួយអង្គ ដែលមាន​ព្រះនាម កែវ រតនៈ​រិ​ទី្ធ គង់នៅ​វត្ត​និគ្រោធារាម ហៅ​វត្ត ចាំ​យាម សិ្ថ​ត​ក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ត្រូវបាន​ចាប់​ផ្សឹក​ទាំង​បង្ខំ កាលពី​ថៃ្ង​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១២ បន្ទាប់ពី​សង្ឃ​អង្គ​នោះ រួម​និង​ពុទ្ធបរិស័ទ ចំណុះជើងវត្ត ចំនួន ១៤០​នាក់ បាន​ធើ្វ​ពាក្យ​ប​ណឹ្ត​ង ទូលថ្វាយ​ស​មេ្ត​ច​ព្រះ​ពោធិ​វាំង ឲ្យ​សើរើ​ពិ​និ​ត្រ​មើល​ឡើងវិញ ពី​ភាពមិនប្រក្រតី​នៅក្នុង​វត្ត រួមមាន​ដូចជា បញ្ហា​បាត់បង់​ដី​ធី្ល និង​គុរុ​ភណ្ឌ ក្នុង​វត្ត ជាដើម​។​
​ការចាប់​ផ្សឹក​ព្រះសង្ឃ​ទាំង​ បង្ខំ​នោះ បាន​បង្ក​ឲ្យ​ពុទ្ធ​ស័​ទ​នៅ​ចំណុះជើងវត្ត ចាំ​យាម ជាច្រើន​នាក់ សំដែង​ការមិន​ពេញចិត្ត​និង​ចាត់ទុកថា គឺជា​រឿង​មួយ​ធើ្វ​ខុស​និតិ​វិធី​សង្ឃ និង​ពុំមាន​ភាព​យុ​តិ្ត​ធម៌​ត្រឹមត្រូវ​។​
ពុទ្ធបរិស័ទ​នៅ​វត្ត​ ចាំ​យាម បាន​ងើ្ហ​ប​ឲ្យ​ដឹងថា ក្រោយពី​ព្រះសង្ឃ​អង្គ​នោះ ត្រូវបាន​ចាប់​ផ្សឹក​រួចមក​ពុ​ទ្ទ​បរិស័ទ​ដែល​បាន​ចូលរួម​ផិ្ត​ត​មេដៃ ក្នុង​ពាក្យ​ប​ណឹ្ត​ង ក៏ត្រូវ​បាន​គេ​គំរាម ចាប់ខ្លួន​ផងដែរ បើសិនជា​អ្នកណា​ហ៊ាន​ចេញមុខ​តវ៉ា​រក​ខុសត្រូវ​។​
​ពុទ្ធបរិស័ទ​ ចំណុះជើងវត្ត​ខាងលើ បាន​ឲ្យ​ដឹងថា ការចាប់​ព្រះសង្ឃ​ផ្សឹក​ទាំង​បង្ខំ​នេះ គឺជា​រឿង​មួយ​ធ្វើ​ទាំង​បំពាន និង​ខុស​និតិ​វិធី​។ តាម​ធម្មតា មុននឹង​ចាប់​ផ្សឹក​ព្រះសង្ឃ​ណាមួយ​អង្គ លុះត្រាតែ​ព្រះសង្ឃ​អង្គ​នោះ មាន​បទ​លើ្ម​ស​ធ្ងន់ធ្ងរ​។
​តែ​សម្រាប់​ព្រះសង្ឃ​កែវ រតនៈ​រិ​ទី្ធ ពុំបាន​ប្រព្រឹត្ត​អី្វ​ខុស​ធ្ងន់ធ្ងរ​ទេ ព្រះអង្គ​គ្រាន់តែ​ចង់​ឲ្យ​មាន​ការសើរើ​ពិនិត្យមើល​ទំហំ​ដី​ធី្ល និង​គុរុ​ភ័ណ​ក្នុង​វត្ត ដែល​សង្ស័យថា បាត់បង់ និង​មាន​គេ​លួច​លក់​តែប៉ុណ្ណោះ​។ ម្យ៉ាងទៀត ចំពោះ​ការចាត់វិធានការ​បាន​ធើ្វ​រំលង​ទាំងស្រុង ដោយ​មិន​ឲ្យ​ព្រះ​អនុគណ​ស្រុក បាន​ដឹងឮ​ឡើយ​។​
​ពាក់ព័ន្ធ​នឹង​ករណី​ ខាងលើនេះ ព្រះ​អនុគណ​ស្រុក​មណ្ឌលសីមា​ព្រះនាម​លឹម ពៅ​បាន​សំដែង​ការសោកស្តាយ​និង​មាន ស័​ង្គ​ដីកា​ថា ព្រះអង្គ​ពុំបាន​ដឹង​ទេ រឿងនេះ​គឺធ្វើឡើង​ដោយ​លោក​ព្រះ​មេគណ​ខេត្ត​។​
​ចំណែក​ព្រះសង្ឃ កែវ រតនៈ​រិ​ទី្ធ ដែល​ត្រូវគេ​ចាប់​ផ្សឹក​នោះ បាន​មាន​ស័​ង្គ​ដីកា​ថា ព្រះអង្គ​ពុំមាន​កំហុស​ដល់​ថ្នាក់ ត្រូវ​ចាប់​ផ្សឹក​ទេ ហើយ​ការចាប់​ផ្សឹក​ទាំង​បង្ខំ​នេះ វា​គឺជា​រឿង​មួយ​អ​យុ​តិ្ត​ធម៌​ណាស់​សម្រាប់​ព្រះអង្គ​។​
​ព្រះអង្គ​ បាន​បន្តថា នៅ​ល្ងាច​ថៃ្ង​នោះ គេ​បាន​កោះហៅ​ព្រះអង្គ​ឲ្យ​ឡើងមក​ប្រជុំ​នៅឯ​វត្ត​ជោ​ត្ត​ញ្ញាណ សិ្ថ​ត​ក្នុង​ក្រុង​ខេ​ម​ភូមិន្ទ​ពេល​និមន្ត​មកដល់ គេ​ក៏​ចាប់​ផ្សឹក ទាំង​បង្ខំ​តែម្តង​។ ដោយ​ឃើញ​មាន​ភាព​អ​យុ​តិ្ត​ធម៌​ខ្លាំងពេក សង្ឃ​មួយអង្គ​ផ្សេងទៀត​ដែល​និមន្ត​ទៅជា​មួយ​ព្រះអង្គ ក៏បាន​សុំ​ផ្សឹក​ក្នុងពេល​ជាមួយគ្នា​នោះដែរ​។​
​ព្រះ​តេជគុណ ហេង សំបូរ ព្រះ​មេគណ​ខេត្តកោះកុង បាន​មាន​ស័​ង្គ​ដិ​កា បញ្ជាក់ថា ការចាប់​ផ្សឹក​នេះ គឺ​ធើ្វ​ឡើង​ត្រឹមត្រូវ​តាម​និតិ​វិធី​សង្ឃ គឺ​មិនបាន​រំលោភបំពាន​ទេ ព្រោះ​ព្រះសង្ឃ​អង្គ​នោះ បាន​ប្រព្រឹត្ត​ខុស​និង​ធម៌​វិន័យ ដូចជា​មិន​គង់​ចាំ​ព្រះវស្សា និង​បំបែកបំបាក់​គណៈសង្ឃ​។ តែ​ចំពោះ​រឿង​ដី​ធី្ល​នៅ​វត្ត​ចាំ​យាម ដែល​ពុទ្ធបរិស័ទ​បឹ្ត​ង​ថា មានការ​បាត់បង់​នោះ ព្រះអង្គ​ពុំបាន​ដឹង​ទេ ព្រោះ​ព្រះអង្គ​ទើបតែ​ឡើងមក​ធើ្វ​ព្រះ​មេគណ​ខេត្ត បាន​ប៉ុន្មាន​ឆ្នាំនេះ មិនដឹងថា ដី​ធី្ល​នៅ​វត្ត​ខាងលើ​មាន​ទំហំ​ប៉ុណ្ណា​ឡើយ​។​
​ពុទ្ធ​បរិ ​ស័​ទ្ធ​នៅ​ចំណុះជើងវត្ត​និគ្រោធារាម ហៅ​វត្ត​ចាំ​យាម បាន​ព្រមាន​ថា បើសិន​រឿងនេះ ពុំមាន​ការបកស្រាយ​បំ​ភឺ្ល​ឲ្យ​បានច្បាស់លាស់​ទេ ពួកគេ​នឹង​បន្ត​ធើ្វ​ការ​បឹ្ត​ង​ផ្តល់​ទៅ​ស​មេ្ត​ច​ព្រះ​ពោធិ​វាំង​ដដែល ដើម្បី​ឲ្យ​មានការ​សើរើ​វាស់វែង​រក​ទំហំ​ដី​ធី្ល​នៅក្នុង​វត្ត​ឡើងវិញ តើ​វា​ត្រឹមត្រូវ​ដូច​ការ​​បញ្ជាក់​នៅក្នុង​ប្លង់​ដែរ​ឬ​អត់​?៕ 

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។