តេជោ សែន ដឹកនាំគណៈប្រតិភូ ត្រឡប់មកពីចូលរួម កិច្ចប្រជុំអាយប៉ា លើកទី៣៣ នៅឥណ្ឌូនេស៊ី
Tuesday, 18 September 2012
ភ្នំពេញ ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី១៨ ខែកញ្ញា នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលត្រឡប់មក
ពីចូលរួមកិច្ចប្រជុំ អាយប៉ា លើកទី៣៣ ដែលប្រព្រឹត្ដធ្វើឡើង នៅប្រទេសឥណ្ឌូនេស៊ី ។យ៉ាងណាក៏ដោយ លទ្ធផលនៃកិច្ចប្រជុំ និងលទ្ធផល នៃដំណើរទស្សនកិច្ច ទៅចូលរួមកិច្ចប្រជុំខាងលើនេះ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន មិនត្រូវបានបង្ហាញ ពីសំណាក់មន្ដ្រីណាម្នាក់នោះទេ ពោល ពុំមានការធ្វើ សន្និសីទកាសែត ដូចដំណើរទស្សនកិច្ចមុនៗ នោះឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំអាយប៉ា លើកទី៣៣ នៅប្រទេសឥណ្ឌូនេស៊ី។
រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី លោក ស៊្រី ថាមរ៉ុង្គ បានមានប្រសាសន៍ ប្រាប់ដល់អ្នក
សារព័ត៌មាន នាព្រលានយន្តអន្តរជាតិ ភ្នំពេញថា កិច្ចប្រជុំ អន្តរសភា លើកទី៣៣នេះ នឹងប្រព្រឹត្តឡើង ក្រោមប្រធានបទ " ការពង្រឹង តួរនាទី របស់សភា ឆ្ពោះទៅសហគមន៍ អាស៊ានក្នុងឆ្នាំ២០១៥" ដែលអាស៊ានចង់ ឲ្យក្លាយទៅជាសហគមន៍ តែមួយវាសនា តែមួយនោះ។
លោក ស្រ៊ី ថាមរ៉ុង្គ បានមានប្រសាសន៍ បន្តទៀតថា កិច្ចប្រជុំនេះនឹងមាន ការចូលរួមពី បណ្តាសភានៃ សមាជិក នៅក្នុងប្រជាជាតិអាស៊ី អាគ្នេយ៍ហៅ កាត់ថា អាស៊ាន និងប្រទេសជាដៃ ជាអ្នកសង្កេតការណ៍ ជាច្រើនទៀតដូចជា ប្រទេស អូស្រ្តាលី បេឡារូស កាណាដា ចិន ជប៉ុន រុស្ស៊ី ឥណ្ឌា កូរ៉េខាងត្បូង សហភាពអឺរ៉ុប នូវេហ្សេឡង់ និងប្រទេសកាពូញួគីនៀ។
យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួង ការបរទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២កន្លង ទៅនេះ ថា ការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នេះគឺតប់តាម ការអញ្ចើញរបស់ លោក ម៉ាហ្ស៊ូគី អាលី (Marzuki Alie) ប្រធានសភា នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី និងជាប្រធាន មហាសន្និបាតលើកទី៣៣ នៃសន្និបាតអន្តរ សភាអាស៊ាន។ សូមបញ្ចាក់ថា កាលពីមហាសន្និបាត អន្តរសភា ហៅកាត់ថាអាយប៉ា លើកទី៣២ គឺបានប្រព្រឹត្តឡើង កាលពីថ្ងៃទី១៨-២១ ខែកញ្ញា ឆ្នាំ២០១១ នៅប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា៕

0 comments:
Post a Comment