សៀវភៅមេដឹកនាំជាតិខ្មែរភាគទី២ និពន្ធដោយលោក
សម សេរី ហៅ ស ធម្មរង្សី ប្រធានរណសិរ្សរំដោះជាតិខ្មែរ។ នេះជាគោលបំណងរបស់គាត់ក្នុងការនិពន្ធសៀវភៅនេះ៖
ខ្ញុំមានការសោកស្តាយ និងខ្វល់ខ្វាយយ៉ាងខ្លាំង ចំពោះវាសនា អនាគតប្រទេសជាតិ វាសនាកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ
ស្តាយទឹកដី កេរដំណែលដូនតាដែលខិតខំ កសាងទុក,
បុព្វបុរសខ្មែរបានបូជាលះបង់ឈាមស្រស់
សាច់ស្រស់ដើម្បីថែរក្សាទឹកដី ទុកសម្រាប់កូនខ្មែរជំនាន់នេះ។
ស្រណោះពូជសាសន៍ខ្មែរដែលធ្លាប់ល្បីរន្ទឺក្នុងលោក
មិនគួរធ្លាក់ក្នុងស្ថានភាពដូចសព្វថ្ងៃ ត្រូវចំណុះបរទេស ត្រួតត្រាមើលងាយឡើយ។
លទ្ធផលដែលយួនបានអនុវត្តល្បិចកលនយោបាយបោកប្រាសចំពោះជាតិខ្មែរ ពីអតីតកាល
និងបច្ចុប្បន្ន ដើម្បីផលប្រយោជន៍ជាតិខ្លួន
និងសម្រេចគោលបំណងចុងក្រោយរបស់សហព័ន្ធឥណ្ឌូចិន គឺយួនត្រួតត្រាទឹកដីឥណ្ឌូចិនទាំងមូលដែលមានខ្មែរ
ឡាវ និងចាមជាដើម។ មិនតែប៉ុណ្ណោះ យួនបានធ្វើឱ្យជាតិខ្មែររងទុក្ខវេទនា ស្លាប់រង្គាល
គ្មានក្តីមេត្តាតាមលទ្ធិកុម្មុយនីស្ត មិនថាខ្មែរក្រោម ឬខ្មែរបច្ចុប្បន្ន
ដែលមានឈាមជ័រខ្មែរតែមួយឡើយ។ យួនលាបពណ៌ឱ្យខ្មែរវង្វេង កាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ
ធ្វើឱ្យខ្មែរហិនហោចខ្លោចផ្សាដោយប្រើជនពាលល្មោភអំណាច ហ៊ុន សែន ជាកូនអុក។
ចុងក្រោយយួនបញ្ជូនជនជាតិខ្លួនមករស់នៅលើទឹកដីខ្មែរ ដោយក្លែងបន្លំខ្លួន
ធ្វើជាខ្មែរថ្មី។ ដើម្បីរំលើងជាតិសាសន៍មួយឱ្យខ្សោយ យួនបានប្រើគ្រប់យុទ្ធសាស្រ្ត
ប្រើមនោគមន៍កុម្មុយនីស្តបំពាក់បំប៉នខ្មែរ ដើម្បីបំផ្លាញធនធានមនុស្ស
កាប់សម្លាប់អ្នកប្រាជ្ញ អ្នកចេះដឹង បញ្ញវន្តខ្មែរ អ្នកស្នេហាជាតិ(សម័យ ប៉ុល ពត)
ដោយបន្សល់ទុកនៅអ្នកទន់ខ្សោយ អ្នកចេះតិចតួច ដើម្បីយួនងាយស្រួលបំពាក់បំប៉នមនោគមន៍កុម្មុយនីស្តបន្ថែម
បង្វែរទិសដៅបម្រើនយោបាយ(ផលប្រយោជន៍)ឱ្យខ្លួនទៅវិញ។ ការសម្លាប់អ្នកចេះដឹង
អ្នកស្នេហាជាតិខ្មែរ ដោយចោទថាក្រុមខ្មែរសេរី (បរិវា) នេះសឱ្យឃើញថាទាំង សីហនុ និង
ហ៊ុន សែន ជាជនដែលលង់មនោគមន៍កុម្មុយនីស្ត យួន ចិន ភ្លេចគិតថាអ្នកស្តាប់ប្រមាណជិត
៣លាននាក់ ជាជាតិខ្មែរ មានឈាមជ័រជាខ្មែរ, ពួកគេបន្តកាប់សម្លាប់ អ្នកស្នេហាជាតិខ្មែរ
គ្មានសណ្តោសប្រណី ដូចសត្រូវរបស់ខ្លួនគ្មានមេត្តា។
ការធ្វើបែបនេះព្រោះ សីហនុ និង ហ៊ុន សែន ខ្លាចបាត់បង់អំណាច
រាជបល្ល័ងដែលយួនលើកឱ្យ។ រហូតមកដល់សព្វថ្ងៃនេះ
តើខ្មែរបានទទួលផលប្រយោជន៍អ្វីខ្លះពីយួន ក្រៅពីមានបញ្ហាមិនចេះចប់ ធ្វើបុកម្នេញខ្មែរ
កាប់សម្លាប់ខ្មែរជាបន្តបន្ទាប់ ចោទខ្មែរអ្នកស្នេហាជាតិដើម្បីសម្លាប់
ចាប់ដាក់គុគជាដើម។ ពួកគេធ្វើដូចកាលដែល សីហនុ ចោទខ្មែរ លន់ នល់ សិរីមតៈ ព្រាប ឥន្ទ
សឹង ង៉ុកថាញ់ ដែលជាអ្នកស្នេហាជាតិដេញយួន ថាជាអ្នកក្បត់ជាតិទៅវិញ
ប៉ុន្តែចំពោះជនជាតិយួនពេល សីហនុ ចាប់បាន ហើយលែងឱ្យត្រឡប់ទៅប្រទេសយួនវិញ កាលពី
សីហនុ ជួយយួនយៀកកុង (១៩៦៤-១៩៧) ចំណែក ហ៊ុន សែន អនុញ្ញាតឱ្យយួនចូលមកទឹកដីខ្មែរ
កាត់ទឹកដីឱ្យយួន (៤៥ភាគរយនៃផ្ទៃដីខ្មែរសព្វថ្ងៃ ត្រូវបានធ្វើសម្បទាន ឱ្យក្រុមហ៊ុនយួន
ដែលមានកុងត្រា ៩៩ឆ្នាំ) គេយល់ថាមិនក្បត់ជាតិ លក់ជាតិទេ
តែគេថាវាជាចំណងមិត្តភាពវៀតណាម កម្ពុជាទៅវិញ។ តើទង្វើបែបនេះចាត់ទុកថាជាមេដឹកនាំ
ធ្វើដើម្បីផលប្រយោជន៍ជាតិខ្មែរ ឬសម្រាប់បម្រើផលប្រយោជន៍យួន
បើធ្វើសម្រាប់ផលប្រយោជន៍យួន យើងអាចចាត់ទុកថាជាជនក្បត់ជាតិខ្មែរបានដែរ ឬទេ?
ការស្រាវជ្រាវចងក្រងសៀវភៅនេះឡើង ទោះបីជាជីវិតខ្ញុំត្រូវស្លាប់ ដោយពួក ហ៊ុន សែន ក៏ដោយ ក៏ខ្ញុំមិនខ្លាចស្លាប់ ខ្ញុំសុខចិត្តលះបង់ជីវិត ដើម្បីជាតិខ្មែររស់ ត្រូវតឬសរសេរការពិតតាមការសិក្សាស្រាវជ្រាវ ពីបណ្តាប្រទេសជឿនលឿន ភាគច្រើនជាភាសាអង់គ្លេស រួមជាមួយបទពិសោធន៍របស់ខ្ញុំខ្លះ ដែលធ្លាប់បានឆ្លងកាត់ ដើម្បីកែសម្រួលជាភាសាខ្មែរ ឱ្យងាយអានសម្រួលដល់ការស្រាវជ្រាវរបស់ព្រះតេជព្រះគុណ សិស្ស និស្សិត បណ្ឌិត បញ្ញវន្ត គ្រប់ជាន់ថ្នាក់នៃប្រជាពលរដ្ឋខ្មែរទូទៅ។ សៀវភៅនេះឆ្លុះបញ្ចាំងសង្គមខ្មែរបច្ចុប្បន្ន ធៀបទៅនឹងប្រទេសដទៃមកបង្ហាញផ្លូវ ផ្តល់ជាគតិសម្រាប់ត្រិះរិះពិចារណា តើយើងត្រូវដោះស្រាយបញ្ហាប្រទេសជាតិរបស់យើងតាមវិធីណា? ដើម្បីជួយប្រជាជាតិខ្មែរឱ្យរួចផុតពីទុក្ខវេទនា នឹងឱ្យរីកចម្រើនដូចប្រទេសដទៃ។ បើយើងមើលឃើញអ្វីដែលថ្មី អាចកែប្រែឱ្យឆ្ពោះទៅរកវឌ្ឍនភាព នោះយើងត្រូវតែផ្លាស់ប្តូរកែប្រែដោយមិនទុកឱ្យនៅដដែរនូវអ្វីដែលយើងមើលឃើញថា ធ្វើឱ្យប្រទេសជាតិធ្លាក់ទៅក្នុងភាពអន្តរាយ ស្លាប់ជាតិ បាត់បង់សិទ្ធិ បាត់បង់អធិបតេយ្យនោះឡើយ។
អាយុជីវិតប្រទេសជាតិ មានសារៈសំខាន់ជាងអាយុជីវិតរបស់យើងខ្លាំងណាស់ ហេតុដូច្នេះ អ្វីដែលជាការស្រាវជ្រាវចងក្រងសៀវភៅនេះ ដោយការមើលឃើញសង្គមខ្មែរ ជាតិខ្មែរកំពុងតែធ្លាក់ក្នុងកណ្ដាប់ដៃយួន យើងទាំងអស់គ្នាត្រូវតែហ៊ាននិយាយ ហ៊ានធ្វើ និងសាមគ្គីគ្នាជាំធ្លុងមួយ ដើម្បីជាតិខ្មែរ សាសនា ប្រជាជាតិខ្មែរ ទឹកដីខ្មែរ និងកូនចៅខ្មែរជំនាន់ក្រោយ កុំឱ្យរងទុក្ខវេទនាដូចយើងបច្ចុប្បន្ននេះ ត្រូវបរទេសមើលងាយមើលថោកចំពោះជាតិយើង។ យើងមានទឹកដីកំណើត មានជាតិសាសន៍មួយដែរ តែត្រូវឃ្លាតឆ្ងាយពីទឹកដីកំណើតជាទីស្រឡាញ់របស់យើង មករស់នៅប្រទេសគេ បានសុខតែម្នាក់ឯង ក្រុមគ្រួសារ តែបើយើងក្រឡេកមើលទីក្នុងប្រទេសខ្មែរ ជាតិខ្មែរទាំងមូល ដែលមានប្រជាពលរដ្ឋខ្មែររាប់លាននាក់ គ្មានសិទ្ធិសេរីភាពពេញលេញ រងទុក្ខវេទនា ឈឺចាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែពួកមេដឹកនាំមួយចំនួនតូច ដែលអាត្មានិយម អវិជ្ជា ល្មោភអំណាច និងលាភសក្ការៈដែលយួនរផបចំផ្តល់អំណាចឱ្យ តើយើងសុខចិត្តទ្រាំមើលទុក្ខវេទនាប្រជាពលរដ្ឋខ្មែរទាំងអស់នោះ ដែលមានឈាមជ័រជាខ្មែរដូចយើង ឬមួយយ៉ាងណា។ យើងត្រូវគិតថា បើទោះជាត្រូវស្លាប់ដោយប្រការណាមួយក៏ដោយ ក៏ស្លាប់ដោយក្តីសប្បាយរីករាយ និងមានមោទនភាព ពីព្រោះយើងបានធ្វើគុណប្រយោជន៍សម្រាប់ជាតិយើងបន្តិចបន្តួចដែរ ធ្វើដើម្បីជាតិខ្មែរ សម្រាប់កូនខ្មែរជំនាន់ក្រោយ ឱ្យយល់ដឹងអំពីបញ្ហាប្រទេសជាតិខ្លួន។ ដូចជាប្រសាសន៍របស់ប្រធានាធិបតីអាមេរិចឈ្មោះ ចន ខិនឌី បានមានប្រសាសន៍ថា ចូរអ្នកកុំគិតថា ជាតិបានផ្តល់អ្វីខ្លះដល់អ្នក តែអ្នកត្រូវគិតថា យើងម្នាក់ៗបានធ្វើអ្វីខ្លះជាប្រយោជន៍ដល់ជាតិយើង ហើយឬនៅ?។
ចុងបញ្ចប់នេះ ខ្ញុំសូមផ្តាំផ្ញើដល់អស់លោកអ្នកអានទាំងអស់ ខិតខំស្រាវជ្រាវអានសៀវភៅឱ្យបានច្រើនជារៀងរហូត ស្តាប់វិទ្យុព័ត៌មានផ្សេងៗប្រចាំថ្ងៃ អង្កេតមើលពីគ្រប់ស្ថានការណ៍ រៀនពីគ្រប់ទីកន្លែង ស្តាប់ពីគ្រប់មនុស្ស មិនថាមនុស្សចាស់ក្មេង មិត្តភ័ក្រឡើយ យកមកត្រិះរិះពិចារណា តែគ្រូទីមួយដែលល្អ គឺសៀវភៅល្អ។ បើយើងអានសៀវភៅមិនត្រូវអានតែក្របខាងក្រៅឡើយ យើងត្រូវអានអត្ថន័យខាងក្នុងឱ្យចប់ ល្អិតល្អន់ទើបយល់ដឹងកាន់តែជ្រៅ។ ចំណែកការរៀនសូត្រ គឺរៀនគ្មានទីបញ្ចប់ឡើយ រៀនរហូតដល់ចុងបញ្ចប់នៃជីវិត។ អ្វីដែលយើងអាចធ្វើបាននៅថ្ងៃនេះ យើងត្រូវធ្វើនៅថ្ងៃនេះ យើងមិនត្រូវបណ្តោយចាំថ្ងៃស្អែកឡើយ។ រាល់កិច្ចការទាំងឡាយដែលធ្វើ ត្រូតែយកគម្ពីរក្បូនខ្នាតត្រឹមត្រូវមកធ្វើជាគោល។ រាល់ពេលធ្វើអ្វីមួយត្រូវគិតពីផលចំណេញ ផលប្រយោជន៍អតិបរមាជានិច្ច តើកិច្ចការនោះ មានប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់សង្គមជាតិ សម្រាប់ប្រទេសជាតិយើង និងសម្រាប់ពិភពលោកឬទេ? បើកិច្ចការណា ដែលគ្មានប្រយោជន៍កុំចំណាយពេលវេលាឥតប្រយោជន៍ធ្វើវាទៀត។ ប្រទេសជាតិរីកចម្រើនមួយចំនួន គេលះបង់ផលប្រយោជន៍តូច ចាប់យកផលប្រយោជន៍ធំ ដូចជាព្រះពុទ្ធសុខចិត្តលះបង់សេចក្តីសុខ អំណាចជាស្តេចផែនដី លះបង់កាមតណ្ហា ដើម្បីស្វែងរកធម៌ជួយមនុស្សលោកផងដែរ។ យើងជាអ្នកស្នេហាជាតិខ្មែរ ត្រូវគិតគូរផលប្រយោជន៍ជាតិជាធំ ខ្លាំងជាងផលប្រយោជន៍បុគ្គល (តូច) មានន័យថា ផលប្រយោជន៍ជាតិខ្មែរទាំងមូល ដែលយើងមានដើមកំណើតជាខ្មែរ មានទឹកដី ប្រជាពលរដ្ឋខ្មែរ វត្ថុមានតម្លៃផ្សេងៗដូច ព្រៃឈើ រ៉ែ ប្រាសាទអង្គរវត្តជាដើម។ល។ ទាំងអស់នេះមានតម្លៃជាងជីវិតយើងម្នាក់ខ្លាំងណាស់ ព្រោះថា យើងកើតមកហើយរមែងស្លាប់ទៅវិញ ថ្ងៃណាមួយមិនខានឡើយ គ្មាននរណាម្នាក់ជៀសផុតពីសេចក្តីស្តាប់ឡើយ។ ដូច្នេះ យើងមិនត្រូវខ្លាចសេចក្តីស្លាប់ឡើយ យើងត្រូនាំគ្នារូបរួមសាមគ្គីគ្នាឡើង ធ្វើប្រយោជន៍ជូនជាតិខ្មែរទាំងមូល ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងរងចាំអ្នកមានបុណ្យមកជួយរំដោះ បានសុខសាន្តដោយសារយើង ទើបជាតិខ្មែរយើងជៀសផុតពីការមើលងាយ មើលថោក ពីជាតិសាសន៍ដទៃបាន។
ជាមួយគ្នានេះដែរ ខ្ញុំសូមអំពាវនាវ ដល់អស់លោកអ្នកស្នេហាជាតិខ្មែរទាំងអស់ ដែលមានបំណងចង់ជួយជាតិខ្មែរ ជួយបោះពុម្ភសៀវភៅនេះ ឬចែកចាយផ្សព្វផ្សាយតាមបណ្តាញសង្គមដល់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងនិងក្រៅប្រទេស តាមលទ្ធភាពដែលអាចធ្វើបានដើម្បីឱ្យពួកគាត់យល់ដឹងបន្ថែម មានឆន្ទៈ រួមចំណែកជួយជាតិខ្មែរយើងឱ្យរស់ឡើងវិញ៕
សូមទាញយកសៀវភៅជា PDF
លោក សម សេរី កំពុងបង្រៀនភាពជាមេដឹកនាំដល់ព្រះសង្ឃនៅទីក្រុងបាងកក |

0 comments:
Post a Comment