Social Icons

Showing posts with label khmer news. Show all posts
Showing posts with label khmer news. Show all posts

Monday, April 27, 2015Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​​អះ​អាង​ថា ចម្លើយ​សារភាព​ទទួលបាន​តាមរយៈការ​ធ្វើ​ទារុណ​កម្ម​


សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ចំនួន​បួន​នាក់ដែល​ជាប់​ពន្ធនាគារ​ ជា​ក្រុម​ដែល​តស៊ូ​មតិ​ទាម​ទារ​ឲ្យបណ្តេញ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​របស់​លោក​ ចេញ កាលពី​ម្សិលមិញ​បាន​ប្រាប់​សាលា​ឧទ្ធរណ៍​​ថា ចម្លើយសារភាពរបស់ពួកគេ​កាលពីឆ្នាំមុន​​ដោយ​សារ​នគរ​បាល​ប្រើ​កម្លាំង​បង្ខំ​។
បន្ទាប់ពី​សវនាការ​ជំនុំជម្រះ​រយៈ​ពេល​១៥​នាទី ដែល​បាន​ធ្វើ​ឡើង​កាលពី​ខែមេសា​ឆ្នាំ​មុន សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ចំនួន​ប្រាំពីរ​នាក់​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព​ពីបទ​មាន​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៥ឆ្នាំ​ទៅ​​៩​ឆ្នាំ។

សមាជិក​ប្រាំមួយ​នាក់​ទៀត​ក្នុង​ក្រុម​នេះ​រួម​មាន​លោក សម សេរី ស្ថាបនិករណសិរ្សនេះ​​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក ត្រូវ​បាន​ផ្ដន្ទាទោស​កំបាំង​មុខ​ផង​ដែរ។

នៅ​សាលា​ឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ ពួកគេ​បួន​នាក់​ក្នុង​ចំណោម​ប្រាំពីរ​នាក់​ត្រូវ​បាន​សាកសួរ​រយៈ​ពេល​ជាង​៣ម៉ោង ដោយ​ម្នាក់​ៗ​អះអាង​ថា ត្រូវ​បាន​ធ្វើ​ទារុណ​កម្ម​​ឲ្យ​ផ្ដល់​ចម្លើយ​សារភាព​ក្លែង​ក្លាយ។

លោក សួន​ ផល អាយុ​៥៣​ឆ្នាំ ជា​​ខ្មែរ​ក្រោម​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​និរទេស​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​ខែ​មីនា ឆ្នាំ​២០១៣ ជា​មួយ​សមាជិក​ប្រាំមួយ​នាក់​ទៀត​បាន​និយាយ​ថា ” នគរ​បាល​បាន​ទះកំផ្លៀង​ខ្ញុំ ចាប់​បោច​សក់​ខ្ញុំ ​បាន​ដាក់​ខ្នោះ​ខ្ញុំ និង​វាយ​ដំ​ខ្ញុំ​ឲ្យ​សារភាព​”។

ក៏​ត្រូវ​បាន​សាកសួរ​កាលពី​ម្សិលមិញ​ផង​ដែរ រួមមាន​លោក សួង សិទ្ធិគុណ អាយុ​៥២​ឆ្នាំ ខែម ម៉ា អាយុ​២៩ឆ្នាំ និង​ យិន យ៉ាវ អាយុ​៥៦​ឆ្នាំ​។

លោក ម៉ា បាន​និយាយ​ថា ” មន្ត្រី​នគរ​បាល​យុត្តិធម៌​បាន​ធ្វើ​ទារុណកម្ម​ខ្ញុំ បង្ខំខ្ញុំ​ឲ្យ​និយាយ​តាម​អ្វី​ដែល​ពួកគេ​ចង់​ឲ្យ​ខ្ញុំ​និយាយ​”។ លោក​បាន​បន្ថែម​ថា លោក​មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ក្រុម​ប្រឆាំង​នេះ​ទេ។

លោក​បាន​និយាយ​ថា ” គេ​បាន​ប្រាប់​ខ្ញុំ​ថា រណសិរ្ស​នេះ​ការ​​ពារ​សិទ្ធិ​មនុស្ស និង​ប្រឆាំង​​ការ​​ប្រើ​អំពើ​ហិង្សា​។ ខ្ញុំ​គិត​ថា រណសិរ្ស​នេះ​ល្អ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ចូល​រួម​ទេ”។

ទោះ​ជាយ៉ាង​ណា លោកស្រី ទិត្យសុធី បូរ៉ាលក្ខណ៍ ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​មាន​ប្រសាសន៍​ថា វា​មិន​ទំនង​ទេ​ដែល​ថា​​នគរ​បាល​បាន​ប្រើ​អំពើ​ហិង្សា​លើ​បុរស​ទាំង​នេះ​នោះ។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ” សូម​កុំចោទ​​នគរ​បាល​ថា​ប្រើ​កម្លាំង​បង្ខំ​ឲ្យ​អ្នក​សារភាព​នោះ ពីព្រោះ​នគរ​បាល​បាន​ស្បថ​នៅ​មុខ​រោង​អ្នកតា​​នៅ​ក្នុង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ។ តើ​មាន​ប្រយោជន៍​អ្វីទៅ​ដែល​នគរ​បាល​​បង្ខំ​ឲ្យ​អ្នក​សារភាព​នោះ?”។

សវនាការ​ជំនុំជម្រះ​ជន​ទាំង​ប្រាំពីរ​នាក់​នេះ​​គ្រោង​បន្ត​នៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃទី​១៩ ខែ​ឧសភា។

ជាមួយ​សមាជិក​​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​​១៣​នាក់​ ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពីបទ​មាន​ផែន​ការ​បណ្ដេញ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នោះ​ សមាជិក​១០​នាក់​ទៀត​​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ប្រើ​អំពើ​ហិង្សា​ជា​ច្រើន​រួម​មាន​​ការ​ចែក​ចាយ​សារ​បែប​អុជ​អាល​ និង​មាន​គម្រោង​តវ៉ា​នៅ​ក្រៅ​ស្ថានទូត​វៀតណាមជាដើម​។

សមាជិក​ទាំង​១០​នាក់​នោះ​ត្រូវ​បាន​សាកសួរ​នៅ​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ជុំវិញ​សំណើ​សុំ​​នៅ​ក្រៅឃុំ ហើយ​គ្រោង​​ទទួល​បាន​ការ​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃ​នេះ។

កាលពី​ខែ​ធ្នូ ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​​បាន​ប្រកាស​ថា ខ្លួន​កំពុង​ព្រាង​ផែន​ការ​បង្កើត​រដ្ឋា​ភិបាល​និរទេស​។ កាលពី​មួយ​​ខែ​មុន ​នគរ​បាល​ជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​​អះ​អាង​ថា ក្រុម​ប្រឆាំង​នេះ​ “​កំពុង​​ហ្វឹក​ហាត់​កម្លាំង​ភេរវកម្ម​​ដើម្បី​បង្កៃ​គ្រាប់​បែក​​ដោយ​សម្ងាត់​នៅ​ជិត​ព្រំដែន​ថៃ ហើយ​មាន​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​​តាម​រយៈ​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​”៕ សារុន​​​
អានបន្ថែម »

Tuesday, December 30, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

កូនក្រមុំ​សុំ​ពន្យារពេល​រៀបការ​ដោយសារ​ម្តាយ​ត្រូវ​គេ​ចាប់​ដាក់គុក​ទាំង​«អយុត្តិធម៌»

ក្មេង​ម្នាក់ កំពុង​មើល​រូប​ថត​លោក​យាយ ង៉ែត ឃុន ដែល​ត្រូវ​បាន​សកម្ម​ជន​កាន់​ដង្ហែ​ទាម​ទារ​ឲ្យ​ដោះ​លែង​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​ ១០ ធ្នូ​។ រូប​ថត ហេង ជីវ័ន

ក្មេង​ម្នាក់ កំពុង​មើល​រូប​ថត​លោក​យាយ​ង៉ែត ឃុន ដែល​ត្រូវ​បាន​សកម្ម​ជន​កាន់​ដង្ហែ​ទាម​ទារ​ឲ្យ​ដោះ​លែង​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​ ១០ ធ្នូ​។ ហេង ជីវ័ន

បើ​ពុំ​មាន​អ្វី​ផ្លាស់ប្តូរ នៅ​ថ្ងៃ​សៅរ៍​ទី​២៧ ខែ​ធ្នូ​នេះ គឺជា​ថ្ងៃ​ចូល​រោងការ​របស់​កញ្ញា អេង សុខា ជាមួយ​គូដណ្តឹង​ជនជាតិ​ថៃ​បាត់​ទៅ​ហើយ ប៉ុន្តែ​ពេលវេលា មាន​ការ​ផ្លាស់ប្តូរ គ្មាន​អ្នក​ណា​ម្នាក់​អាច​ស្មាន​ដឹង​ជា​មុន​ឡើយ​។ ថ្ងៃ​រៀប​មង្គលការ​របស់​សុខា ដែល​បាន​ព្រមព្រៀង​គ្នា​កំណត់​យក​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​នេះ​ត្រូវ​បាន​ពន្យារពេល ដោយ​ពុំ​មាន​ពេល​កំណត់ ដោយសារ​តែ​គ្រួសារ​នាង​បាន​ជួប​គ្រោះ​ធំ​។
នៅក្នុង​បន្ទប់​ផ្ទះ​ឈើ​បាក់បែក​មួយ​ខ្នង ដែល​ស្ថិត​នៅ​ជាប់​របង​ព្រះវិហារ​ខ្មែរ​អ៊ិស្លាម ក្នុង​តំបន់​បឹងកក់​ភាគ​ខាង​ជើង កូនក្រមុំ​ម្នាក់​នេះ បាន​អង្គុយ​សម្លឹង​រូបថត​ស្ត្រី​វ័យចំណាស់​ម្នាក់ ដែល​ត្រូវ​ជា​ម្ដាយ​របស់​នាង​ពោរពេញ​ទៅ​ដោយ​ទុក្ខព្រួយ។ ប្រជាពលរដ្ឋ​នៃ​សហគមន៍​របស់​នាង បាន​និយាយ​ថា នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​នេះ នាង​នឹង​ត្រូវ​ចូល​រោងការ​ជាមួយ​បុរស​ជនជាតិ​ថៃ ប៉ុន្តែ ត្រូវ​បាន​ផ្អាក​ទៅវិញ ដោយសារ​តែ​អវត្តមាន​ម្ដាយ​របស់​នាង​។
អាពាហ៍ពិពាហ៍​មាន​តែ​ម្តង​គត់​សម្រាប់​ស្ត្រី​ស្ទើរតែ​ទាំងអស់ ហើយ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ស្ត្រី​ទូទាំង​ពិភពលោក ជាពិសេស​ស្ត្រី​ខ្មែរ​។ ប៉ុន្តែ​សម្រាប់​កញ្ញា សុខា អាយុ ២៧ ឆ្នាំ ដែល​ជា​កូនស្រី​ពៅ​របស់​អ្នកស្រី ង៉ែត ឃុន សកម្មជន​ដីធ្លី ក្នុង​សហគមន៍​បឹងកក់ បាន​សម្រេច​លើក​ពេលវេលា​ថ្ងៃ​រៀបការ​របស់​នាង​ទៅ​ពេល​ក្រោយ​ដោយ​មិន​មាន​ការ​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់ ខណៈ​នាង​និង​គូដណ្ដឹង និង​ក្រុម​គ្រួសារ​បាន​ដើរ​កក់​ភ្នួង​សម្អាងការ ភ្លេង​ប្រពៃណី​ខ្មែរ ម្ហូបអាហារ និង​ភេសជ្ជៈ​រួចជាស្រេច​ទៅ​ហើយ​នោះ។
ពិធី​ភ្ជាប់​ពាក្យ​របស់​កញ្ញា​ អេង សុខា ជា​មួយ​កូន​កម្លោះ​ថៃ អាប់​ហាយុទ្ធ ចាន់​ត្រា​បា កាល​ពី​ថ្ងៃ​ទី ៦ ខែ​មិថុនា​ ឆ្នាំ​ ២០១៤។ រូប​ថត ឃុត សុភចរិយា
ពិធី​ភ្ជាប់​ពាក្យ​របស់​កញ្ញា​ អេង សុខា ជា​មួយ​កូន​កម្លោះ​ថៃ អាប់​ហាយុទ្ធ ចាន់​ត្រា​បា កាល​ពី​ថ្ងៃ​ទី ៦ ខែ​មិថុនា​ ឆ្នាំ​ ២០១៤។ រូប​ថត ឃុត សុភចរិយា
សុខា បាន​ថ្លែង​ថា៖ «តើ​ឲ្យ​ខ្ញុំ​រៀបការ​នៅពេល​នេះ​ម្ដេច​បាន បើ​ម្ដាយ​របស់​ខ្ញុំ កំពុង​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌ នៅក្នុង​ពន្ធនាគារ​ព្រៃស​បែប​នេះ​នោះ។ ខ្ញុំ​មិន​អាច​រៀបការ​ដោយ​គ្មាន​វត្តមាន​ម្ដាយ​របស់​ខ្ញុំ​បាន​ទេ។ អាពាហ៍ពិពាហ៍​របស់​ខ្ញុំ អាច​នឹង​កើតឡើង នៅ​ក្រោយ​ពេល​ដែល​ម្ដាយ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​ផ្ដល់​យុត្តិធម៌ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​»។
សុខា ជា​កូនស្រីពៅ នៅក្នុង​គ្រួសារ ដែល​មាន​បងប្អូន​ប្រុសស្រី​៧​នាក់។ បច្ចុប្បន្ន​ នាង​ជា​និស្សិត​ផ្នែក​គណនេយ្យ​នៅ​សាកលវិទ្យាល័យ​ន័រតុន និង​ជា​បុគ្គលិក​ស្ម័គ្រចិត្ត​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន។
កាលពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ ២០១៤ សុខា បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ អាប់ហាយុទ្ធ ចាន់ត្រាបា (Abhayuth Chantrabha) ដែល​ជា​បុគ្គលិក​ជាន់ខ្ពស់​នៃ​អង្គការ​សមធម៌​កម្ពុជា ដែល​ក្នុង​គ្រា​នោះ មាន​ការ​ចូលរួម​អបអរសាទរ​យ៉ាងកុះករ ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏រុំារ៉ៃ​និង​ក្តៅគគុក​មួយ​នេះ និង​ពី​បណ្ដា​មិត្តភក្ដិ​ប្រុសស្រី​រួម​សាលា និង​រួម​ការងារ​របស់​នាង។ ក្រោយពី​បាន​ភ្ជាប់ពាក្យ​រួច ក្រុម​គ្រួសារ​របស់​នាង និង​គូដណ្ដឹង​របស់​នាង បាន​ឯកភាព​គ្នា កំណត់​យក​ថ្ងែ​ទី ២៧ ខែ​ធ្នូ ឆ្នាំ ២០១៤ ជា​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍ ដោយ​បាន​ចាត់ចែង​រៀបចំ​កក់​តុ​ម្ហូបការ ភ្នួង​សម្អាង ភ្លេងការ​ប្រពៃណី និង​ភេសជ្ជៈ ព្រមទាំង​ហាង​ផង​ដែរ។
ប៉ុន្តែ​ជា​អកុសល នៅ​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា ឆ្នាំ ២០១៤ ក្រោយពី​បាន​ត្រឡប់​មកពី​សុំ​ច្បាប់​អនុញ្ញាត រៀបចំ​មង្គលការ នៅ​សង្កាត់​ស្រះចក​វិញ ម្ដាយ​របស់​នាង គឺ​អ្នកស្រី ង៉ែត ឃុន និង​សកម្មជន​ស្ត្រី​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់​ចំនួន​ ៦ នាក់​ផ្សេង​ទៀត ត្រូវ​បាន​កម្លាំង​សន្តិសុខ​សណ្ដាប់​សាលាខណ្ឌ​ដូនពេញ ចាប់​បញ្ជូន​ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​ពី​បទ ​«បង្ក​ការ​កកស្ទះ​ចរាចរណ៍​សាធារណៈ» ខណៈ​គាត់​បាន​ចូលរួម​គាំទ្រ​ការ​តវ៉ា ជាមួយ​ប្រជាសហគមន៍​បឹងកក់​របស់​ពួកគាត់ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោះស្រាយ​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក ស្រប​តាម​ស្ដង់ដារ​បច្ចេកទេស គ្រា​ដែល​ជំនន់​ទឹកភ្លៀង កំពុង​ជន់លិច​ចូល​ដល់​ក្នុង​ផ្ទះ​របស់​ពួកគាត់ ដែល​ផ្ទះ​អ្នកភូមិ​មួយ​ចំនួន​ត្រូវ​បាន​ទឹកជន់លិច​ដល់​ត្រឹម​ចង្កេះ​។
សុខា កាន់​រូប​ម្តាយ​របស់​នាង​ក្នុង​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ។ រូប​ថត សហការី​
សុខា កាន់​រូប​ម្តាយ​របស់​នាង​ក្នុង​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ។ រូប​ថត សហការី​
មួយ​ថ្ងៃ​បន្ទាប់មក អ្នកស្រី ង៉ែត ឃុន ដែល​ឆ្នាំ​នេះ មាន​អាយុ ៧៤ ឆ្នាំ​ទៅ​ហើយ​នោះ​ព្រមទាំង​សកម្មជន​ស្ត្រី​បឹងកក់​ចំនួន ៦ នាក់​ផ្សេង​ទៀត ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​យ៉ាង​តក់ក្រហល់​ដោយ​ធ្វើការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រហូត​ដល់​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ពីរ​លាន​រៀល។ ការ​កាត់​សេចក្ដី​របស់​តុលាការ​ប្រឆាំង​នឹង​ស្ត្រី​បឹងកក់​នា​ថ្ងៃ​នោះ បាន​រង​នូវ​ការ​រិះគន់​យ៉ាងខ្លាំង ពី​បណ្ដា​អង្គការ​សង្គម​ស៊ីវិល ជាតិ​និង​អន្តរជាតិ ព្រមទាំង​ពី​បណ្តា​ប្រទេស​មួយ​ចំនួន ដោយ​ចោទ​ថា ការ​កាត់​សេចក្ដី​របស់​តុលាការ «ខ្វះ​ភាព​យុត្តិធម៌​» និង​ពុំ​មាន​ភ័ស្តុតាង​ដាក់​បន្ទុក​តាម​ផ្លូវ​ច្បាប់​ឡើយ​។
ចាប់ពី​ពេល​នោះ​មក​កញ្ញា អេង សុខា បាន​ចាប់ផ្ដើម​ចេញ​មុខ​ដើរ​ដាក់​ញត្តិ សុំ​កិច្ចអន្តរាគមន៍​ដោះលែង​ម្ដាយ​របស់​នាង និង​សកម្មជន​បឹងកក់​មួយ​ចំនួន​ទៀត ទៅកាន់​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ​មួយ​ចំនួន និង​ព្រះមហាក្សត្រ ដោយ​ព្យាយាម​បំភ្លេច​នឹក​គិត​អំពី​ថ្ងៃ​រៀបមង្គលការ​របស់​ខ្លួន​។
សុខា បាន​និយាយ​ថា៖ «​នៅពេល​នោះ ខ្ញុំ​បាន​ប្រាប់​គូដណ្ដឹង​ខ្ញុំ​ថា អាពាហ៍ពិពាហ៍​របស់​យើង​ទំនង​ជា​មិន​អាច​រៀបចំ​ធ្វើ​បាន​តាម​កាលកំណត់​នោះ​ទេ ប្រសិន​បើ​ម្ដាយ​របស់​ខ្ញុំ មិន​ត្រូវ​បាន​តុលាការ​សាលាឧទ្ធរណ៍​ផ្ដល់​ភាពយុត្តិធម៌ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ទេ​នោះ»។
សុខា ក៏​បាន​ប្រាប់​គូដណ្តឹង​របស់​នាង​ផង​ដែរ​ថា នាង​នឹង​ចេញ​ដើរ​តវ៉ា​ជាមួយ​អ្នកភូមិ រហូត​ដល់​ម្ដាយ​របស់​នាង​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ហើយ​ក្នុង​អំឡុង​ពេល​នេះ នាង​អាច​នឹង​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​ផ្សេងៗ​ហើយ​យក​ទៅ​ដាក់គុក​ទាំង​អយុត្តិធម៌ ដូច​ម្ដាយ​របស់​នាង​ទៀត​ក៏​ថា​បាន។ នៅពេល​សុខា​និយាយ​ប្រាប់​គូដណ្តឹង​ជនជាតិ​ថៃ ពី​ការ​ពន្យារពេល​ពិធី​រៀបមង្គលការ គូដណ្តឹង​របស់​នាង បាន​ឆ្លើយតប​មក​នាង​វិញ​ថា «វត្តមាន​របស់​ឪពុកម្ដាយ​សំខាន់​ណាស់ ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​ពួកយើង»​ហើយ​គាត់​ក៏​យល់ព្រម​តាម​។
ការ​ពន្យារពេល​រៀបមង្គលការ​នេះ បាន​ធ្វើឲ្យ​កញ្ញា សុខា មាន​ការ​បង់ខាត​ថវិកា​អស់​ប្រមាណ​ជិត ១០០០ ដុល្លារ ទៅលើ​ថ្លៃ​កក់​ភ្នួង​សម្អាងការ ភ្លេងការ​ប្រពៃណី​ខ្មែរ ហាង តុម្ហូបការ និង​ភេសជ្ជៈ​ផ្សេងៗ​ជាដើម។
គូដណ្ដឹង​របស់​សុខា លោក ចាន់ត្រាបា បាន​គាំទ្រ​និង​លើក​ទឹកចិត្ត​ឲ្យ​នាង​ចេញ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង ម្ដាយ​របស់​នាង និង​សកម្មជន​ស្ត្រី​បឹងកក់​ផង​ដែរ​។ គូដណ្តឹង​មួយ​គូ​នេះ ហាក់បី​ដូចជា​មាន​ភាព​ចុះសម្រុង​គ្នា ដោយ​ពួកគេ​បាន​ឯកភាព​គ្នា​ថា នឹង​ធ្វើការ​ពិភាក្សា​គ្នា​ជាថ្មី​ម្ដង​ទៀត អំពី​ថ្ងៃ​រៀបមង្គលការ​របស់​ពួកគេ នៅពេល​ណា​ដែល​ម្ដាយ​របស់​ពួកគេ​ត្រូវ​បាន​ដោះលែង។
លោក អេង សៀង អាយុ ៨៦ ឆ្នាំ ជា​ឪពុក​របស់​សុខា ដែល​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ណា​ឆ្ងាយ​បាន ក្រៅពី​ដើរ​ក្រវែល​នៅ​ជុំវិញ​ផ្ទះ​នោះ បាន​និយាយ​រៀបរាប់​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ថា សម័យ​ណា​ក៏​ដូចជា​សម័យ​ណា​ដែរ មន្ត្រី​អាជ្ញាធរ​រដ្ឋាភិបាល មិន​ដែល​ទទួល​ស្គាល់​នូវ​កំហុសឆ្គង​របស់​ខ្លួន ដែល​បាន​ប្រព្រឹត្ត​មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​នោះ​ទេ។ ពួកគេ​តែងតែ​យក​សិទ្ធិ​អំណាច ដែល​ប្រជាពលរដ្ឋ​បាន​ផ្ដល់​ឲ្យ​មក​គាបសង្កត់​ធ្វើ​ទុក្ខបុកម្នេញ លើ​ប្រជាពលរដ្ឋ​យ៉ាង​ព្រៃផ្សៃ​។
លោក​បាន​ថ្លែង​ថា​៖ «មេដឹកនាំ​ខ្មែរក្រហម បាន​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លាប់​អស់​រាប់​លាន​នាក់ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ នៅ​តែ​មិន​សារភាព​នូវ​កំហុសឆ្គង​របស់​ខ្លួន​និង​ព្យាយាម​ឆ្លើយ​ដោះសា​ថា ខ្លួន​មិន​ដឹង​មន្ត្រី​ថ្នាក់​ក្រោម​មិន​រាយការណ៍។ បច្ចុប្បន្ន វិវាទ​ដីធ្លី​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រាប់សែន​នាក់​បាត់បង់​ទីជម្រក​នឹង​ក្រុម​គ្រួសារ ប្ដី​ព្រាត់​ប្រពន្ធ ប្រពន្ធ​ព្រាត់​កូន​ជីដូន​ព្រាត់​ចៅ រស់​នៅក្នុង​គុក ឬ​រត់​ចោល​ស្រុក ព្រោះ​តែ​ការ​តវ៉ា ទាមទារ​ភាពយុត្តិធម៌​នៅក្នុង​សង្គម»។
លោក​ថ្លែង​ទៀត​ថា​៖ «អាជ្ញាធរ​ចាប់​ប្រពន្ធ​ខ្ញុំ​[​ង៉ែត ឃុន]​ដែល​មាន​អាយុ​៧៤​ឆ្នាំ​ហើយ​នោះ យក​ទៅ​ដាក់គុក ដោយ​ចោទ​ថា បាន​ធ្វើការ​តវ៉ា​បិទ​ផ្លូវ​បង្ក​ភាព​កកស្ទះ​ផ្លូវ​សាធារណៈ ខណៈ​ទឹកលិច​ចូល​ពេញ​ក្នុង​ផ្ទះ ស្ទះលូ គ្មាន​កន្លែង​បន្ទោបង់ គ្មាន​កន្លែង​ហូបបាយ ហើយ​គាត់​និង​អ្នកភូមិ​នាំ​គ្នា​ទៅ​តវ៉ា ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ធ្វើ​លូ​បង្ហូរទឹក។ ដំណោះស្រាយ​មិន​ទាន់​ដោះ​ផង មនុស្ស​ត្រូវ​បាន​គេ​ចាប់​ដាក់គុក តើ​ឯណា​ទៅ​យុត្តិធម៌​សង្គម?»។
បុរស​ចំណាស់​រូប​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា ដោយសារ​តែ​រឿង​អយុត្តិធម៌​នេះ ទើប​ធ្វើឲ្យ​កូនស្រី​របស់​លោក បង្ខំ​ចិត្ត ពន្យារពេល​ពិធី​រៀបមង្គលការ​បើទោះ​ជា​គ្រួសារ​លោក​បាន​កក់​ទំនិញ កក់​ភ្នួង​សម្អាងការ​និង ម្ហូបអាហារ​គេ​ហើយ​ក្ដី។
ជាមួយ​គ្នា​នេះ សុខា​បាន​ព្យាយាម​និយាយ​រៀបរាប់​អំពី​ដំណើរ​រឿងរ៉ាវ​ដ៏ល្វីងជូរចត់​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់ ចាប់​តាំងពី​អាជ្ញាធរ​រាជធានី​បាន​ធ្វើ​កិច្ចសន្យា​ជួល​ដី​ក្នុង​តំបន់​នេះ ក្នុង​រយៈពេល ៩៩ ឆ្នាំ ទៅឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ របស់​លោក ឡាវ ម៉េងឃីន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​។
សុខា និយាយ​ថា ក្រុមហ៊ុន​ស៊ូកាគូអ៊ីន បាន​ធ្វើការ​បូមខ្សាច់​ចាក់​បំពេញ​បឹងកក់​ទាំង​យប់​ទាំង​ថ្ងៃ ថែម​ទាំង​បាន​បូមខ្សាច់​កប់​ពន្លិច​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៧ ភូមិ នៅ​ជុំវិញ​តំបន់​បឹងកក់ ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ស្លាប់ ដោយសារ​ការ​ឆក់​ខ្សែភ្លើង លង់ទឹក និង​មួយ​ចំនួន​ទៀត ត្រូវ​បាន​សត្វ​ពស់​ចឹក ក្អែប​ខាំ​។
ដោយ​ប្រឈម​នឹង​ការ​លំបាក​ខ្លាំង​ពេក ប្រជាពលរដ្ឋ​ដែល​ជា​ស្ត្រី​មេផ្ទះ​បាន​នាំ​គ្នា​ចេញ​ដើរតវ៉ា​ទាមទារ​រក​ដំណោះស្រាយ ​ប៉ុន្តែ​រាល់​ការ​ទាមទារ​ដំណោះស្រាយ​ដោយ​សន្តិវិធី​របស់​ពួកគាត់ មិន​ត្រូវ​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ពី​អាជ្ញាធរ​នោះ​ឡើយ ផ្ទុយ​ទៅវិញ​ពួកគាត់ ដែល​ចេញ​ធ្វើការ​តវ៉ា​ស្ទើរតែ​ទាំងអស់ ត្រូវ​បាន​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន ស៊ូកាគូអ៊ីន ដែល​គាំទ្រ​ដោយ​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​បាន​វាយបង្ក្រាប​ដោយ​ដំបងឆក់ យ៉ាង​ហិង្សា​បណ្ដាល​ឲ្យ​ស្ត្រី​ជាច្រើន​រងរបួស​ជា​ទម្ងន់។
សុខា និយាយ​បន្ត​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា ស្ត្រី​ខ្លះ​ត្រូវ​បាន​គេ​ទាត់ធាក់​រហូត​ដល់​រលូត​កូន និង​ខ្លះ​ទៀត​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ដាក់​ពន្ធនាគារ​ជាដើម ដែល​ក្នុង​នោះ​រួមទាំង​ម្ដាយ​របស់​នាង គឺ​អ្នកស្រី ង៉ែត ឃុន ក៏​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​វាយដំ​បណ្តាល​ឲ្យ​រងរបួស​ជាច្រើន​លើក​ផង​ដែរ។
នាង​បញ្ជាក់​ថា៖ «ម្ដាយ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​វាយ​នឹង​ដំបងឆក់​បែក​ក្បាល​ជាច្រើន​ថ្នេរ និង​ឆក់​ឲ្យ​សន្លប់​ជាច្រើន​ដង ហើយ​គាត់​ធ្លាប់​ត្រូវ​បាន​គេ​ចាប់​ដាក់គុក​ម្ដង​រួច​មក​ហើយ​កាលពី​ឆ្នាំ ២០១១ ជាមួយ​ស្ត្រី​បឹងកក់​ ១២ នាក់​ផ្សេង​ទៀត គ្រា​ដែល​ពួកគាត់​បាន​ទៅ​ចូលរួម​គាំទ្រ​ការ​តវ៉ា ទាមទារ​របស់​អ្នកភូមិ ដែល​ចង់​សង់​ផ្ទះ​នៅលើ​ដី​ចាស់​របស់​ពួកគេ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បូមខ្សាច់​កប់​ពន្លិច និង​រឹបអូស​យក ដោយ​គ្មាន​សំណង និង​ដំណោះស្រាយ​សមរម្យ​រហូត​ដល់​បច្ចុប្បន្ន​នេះ ដោយ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​ថា បាន​ប្រើ​ហិង្សា​រំលោភបំពាន​លើ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​ឯកជន​។
ជាទូទៅ ការ​ពន្យារពេល​ឬ​ក៏​ការ​លុប​ចោល​ពិធី​មង្គលការ ដែល​បាន​កំណត់​ថ្ងៃ​ឬ​កក់​ម្ហូបអាហារ ភ្លេងការ​រួចរាល់​ហើយ​នោះ អាច​ថា ជា​ករណី​កម្រ​មួយ ប៉ុន្តែ​វា​អាច​កើតឡើង តែ​ក្នុង​ករណី​ដែល​គូស្រករ ត្រូវ​បាន​ឪពុក​ម្តាយ​ខាង​ណា​មួយ ចាប់បង្ខំ​ឲ្យ​រៀបការ ហើយ​ជិត​ដល់​ថ្ងៃ​រៀបការ កូនកំលោះ ឬ​កូនក្រមុំ បាន​រត់​ចោល​រោងការ ឬ​ក៏​កូនកំលោះ​កូនក្រមុំ មាន​គ្រោះថ្នាក់​អ្វី​មួយ​តែ​ប៉ុណ្ណោះ​។
ចំណែក​ករណី​របស់​កញ្ញា សុខា វិញ អាច​ថា ជា​រឿង​ដែល​ស្ទើរតែ​មិន​ដែល​ធ្លាប់​កើត​មាន​ទាល់តែ​សោះ ព្រោះ​ពន្យារពេល​ពិធី​រៀបមង្គលការ ដោយសារ​តែ​ម្តាយ​របស់​ខ្លួន​ត្រូវ​គេ​ចាប់​ដាក់គុក​ទាំង ​«អយុត្តិធម៌»​ ទៅវិញ​។
យ៉ាងណា​ក្តី នៅពេល​នេះ​ជោគវាសនា​នៃ​ពិធី​រៀបមង្គលការ​របស់​កូនក្រមុំ​ខ្មែរ កូនកំលោះ​ថៃ​មួយ​គូ​នេះ អាច​ឆាប់​ឬ​លឿន គឺ​វា​អាស្រ័យ​ទៅលើ​ការ​សម្រេច​របស់​តុលាការ ក្នុង​ការ​ដោះលែង​ឬ​មិន​ដោះលែង ស្ត្រី​ជា​ម្តាយ​របស់​ពួកគេ​៕

អានបន្ថែម »

Tuesday, December 23, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

មេធាវី​អន្តរជាតិ​សង្ឃឹម​តុលាការ​ស៊ើប​អង្កេត​បឋម​លើ​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន សែន

ក្រុម​មេធាវី​អន្តរជាតិ​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សំដែង​ក្តី​សង្ឃឹម​ថា ការ​គាំទ្រ​ឲ្យ​ស៊ើប​អង្កេត​ក្រុម​អ្នក​មាន​អំណាច​រដ្ឋាភិបាល លោក ហ៊ុន សែន អាច​ជំរុញ​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត​ជា​បឋម​លើ​បទ​ចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ ក្តី​សង្ឃឹម​នេះ​កើត​ឡើង​បន្ទាប់​ពី​ក្រុម​អង្គការ​អន្តរជាតិ​ប្រមាណ ៤០ បាន​សរសេរ​លិខិត​ផ្លូវការ​គាំទ្រ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បើក​ការ​ស៊ើប​អង្កេត​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​បណ្ដេញ​ពី​ផ្ទះសម្បែង។

មេធាវី​អន្តរជាតិ​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) និង​អាមេរិក លោក មូរតុន ក្លា (Morton Sklar) ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​អ្នក​មាន​អំណាច និង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​សង្ឃឹម​ថា ការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ អាច​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​បណ្ដឹង​របស់​ក្រុម​មេធាវី​អន្តរជាតិ។

លិខិត​ចុះ​កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ ដោយ​អង្គការ​ចំនួន ៤០​ផ្ញើ​ជូន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បញ្ជាក់​ថា អង្គការ​អន្តរជាតិ​គាំទ្រ​ពាក្យ​បណ្ដឹង​របស់​ក្រុម​មេធាវី​អន្តរជាតិ (Global Diligence) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង ដែល​បាន​ស្នើ​ឲ្យ​តុលាការ​កាត់​ទោស​មន្ត្រី​មាន​អំណាច​រដ្ឋាភិបាល​កម្ពុជា ដែល​ពាក់ព័ន្ធ​ក្នុង​យុទ្ធនាការ​យក​ដី​ពលរដ្ឋ។ លិខិត​បន្ត​ថា អង្គការ​អន្តរជាតិ​គាំទ្រ​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត​ជាបឋម​ដើម្បី​ឈាន​ទៅ​ដល់​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ។

​មេធាវី​អាមេរិក លោក មូរតុន ក្លា ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ស្រដៀង​ទៅ​នឹង​លោក រីឆាត រ៉ូជើរ ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា និង​មនុស្ស​មួយ​អំណាច​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នោះ​បញ្ជាក់​ថា ទោះ​បី​បើ​ការ​បង្ខំ​បណ្ដេញ​ចេញ​មិន​មែន​ជា​បទឧក្រិដ្ឋ ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​យក​ពិនិត្យ​ក៏ដោយ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​បណ្ដេញ​ចេញ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​វិធានការ​ឃោរឃៅ​មួយ​ចំនួន​ប្រឆាំង​នឹង​សកម្មជន​ដីធ្លី​ដែល​តវ៉ា។ វិធានការ​ទាំង​នោះ​រួម​មាន​ការ​ចាប់​ឃុំឃាំង​យ៉ាង​អនាធិបតេយ្យ​ក្នុង​ពន្ធនាគារ​រយៈពេល​យូរ ហើយ​ពេល​ខ្លះ​ធ្វើ​ឃាត​លើ​សកម្មជន​ដីធ្លី​ទាំង​នោះ​ថែម​ទៀត។ បទល្មើស​ទាំង​នោះ គឺ​ស្មើ​ទៅ​នឹង​បទល្មើស​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

លោក​បន្ត​ថា ញាតិ​របស់​អង្គការ​សង្គម​ស៊ីវិល​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជា​សារ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត៖ «ញត្តិ​របស់​អង្គការ​សង្គម​ស៊ីវិល​មាន​សារសំខាន់ បង្ហាញ​ថា អង្គការ​អន្តរជាតិ​ទទួល​ស្គាល់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ចំណុច​មួយ​ដែល​តុលាការ​អាច​ទទួល​ករណី​មួយ​មក​ស៊ើប​អង្កេត​នោះ គឺ​ទម្ងន់​នៃ​ស្ថានភាព​របស់​ករណី​នោះ​ថា តើ​វា​សារសំខាន់​ដើម្បី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ទទួល​យក​ករណី​នោះ​មក​ចាត់ការ ហើយ​ការ​ពិត​នៅ​ពេល​មាន​អង្គការ​សង្គម​ស៊ីវិល​ទូទាំង​ពិភពលោក​សំដែង​ការ​គាំទ្រ​នោះ​បង្ហាញ​ថា វា​ជា​ការ​ចាំបាច់​ដែល​តុលាការ​ត្រូវ​ចាត់​វិធានការ»។

លោក​បន្ត​ទៀត​ថា ភស្តុតាង​ថ្មី​បន្ថែម​ទៀត​នោះ មាន​ដូចជា​ការ​ចាប់​ស្ត្រី​តំបន់​បឹងកក់ ចំនួន ១០​នាក់ ដាក់​ពន្ធនាគារ ក៏​អាច​ជំរុញ​ឲ្យ​តុលា​ការ​បើក​ការ​ស៊ើប​អង្កេត​ករណី​នេះ​ដែរ៖ «នេះ​ជា​ឧទាហរណ៍​ដ៏​សំខាន់​មួយ​ នៃ​ទម្រង់ការ​គាប​សង្កត់​ជា​ប្រព័ន្ធ ដែល​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រឆាំង​នឹង​អ្នក​ជំទាស់​នឹង​របប​លោក។ អ្វី​ដែល​យើង​ជឿជាក់​ថា ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​លក្ខណៈ​ឃោរឃៅ​ជា​ប្រព័ន្ធ​នោះ ដែល​អាច​ជា​បទល្មើស​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នោះ គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រើប្រាស់​តុលាការ​ដើម្បី​គាប​សង្កត់​អ្នក​ប្រឆាំង​ទាំង​នោះ»។

លោក​បន្ត​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​អាច​ទទួល​យក​ក្តី​មក​កាត់​ទោស​នៅ​ពេល​ណា​តុលាការ​នៅ​ប្រទេស​សាមី​នោះ​មិន​មាន​លទ្ធភាព ឬ​មិន​ចង់​កាត់​ក្តី។ ចំណុច​នេះ​ក៏​ជា​កត្តា​មួយ​ទៀត​ជំរុញ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​បើក​ការ​ស៊ើប​អង្កេត​ករណី​បណ្ដឹង​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ពីព្រោះ​តុលាការ​កម្ពុជា គ្មាន​ឯករាជ្យ និង​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល។

​មេធាវី​អន្តរជាតិ លោក រីឆាត រ៉ូជើរ កាល​ពី​ខែ​តុលា បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​តុលាការ​ចោទ​ប្រកាន់​មន្ត្រី​មាន​អំណាច​នៅ​កម្ពុជា ប្រព្រឹត្ត​បទល្មើស​ទូលំទូលាយ និង​ជា​ប្រព័ន្ធ ធ្វើ​យុទ្ធនាការ​រំលោភ​យក​ដី​ធ្លី​ដែល​មាន​ទម្ងន់​ជា​បទល្មើស​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

បណ្ដឹង​នោះ​បញ្ជាក់​ថា ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ប្រមាណ ៧.៧​សែន​នាក់ ប៉ះពាល់​ដោយសារតែ​បង្ខំ​បណ្ដេញ​ពី​ផ្ទះសម្បែង​និង​ការ​ទន្ទ្រាន​យក​ដី។

​ញត្តិ​របស់​អង្គការ​ទាំង ៤០ បន្ត​ទៀត​ថា ប្រសិនបើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើក​ការ​ស៊ើបអង្កេត​នោះ វា​នឹង​ជំរុញ​ឲ្យ​ផល​វិជ្ជមាន​ជាច្រើន​មិន​ត្រឹមតែ​ក្នុង​​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទូទាំង​ពិភពលោក។ ការ​បើក​ការ​ស៊ើប​អង្កេត​នេះ មាន​សារសំខាន់​មួយ​បង្ហាញ​ថា ប្រសិនបើ​មាន​វិបត្តិ​ដីធ្លី​ធ្ងន់ធ្ងរ​នោះ វា​នឹង​ក្លាយ​ជា​ក្តី​មួយ​ដែល​មាន​ទម្ងន់​អាច​ឲ្យ​តុលាការ​អន្តរជាតិ​កាត់​ទោស​បាន។ អង្គការ​ទាំង​នោះ​បន្ថែម​ទៀត​ថា តុលាការ​អន្តរជាតិ​អាច​ជួយ​ដល់​យុត្តិធម៌​ទៅ​ដល់​អ្នក​រងគ្រោះ​ដែល​មិន​អាច​ទទួល​យុត្តិធម៌​ពី​តុលាការ​ក្នុង​ស្រុក​បាន។

មេធាវី​អន្តរជាតិ​ជនជាតិ​អង់គ្លេស រីឆាដ រ៉ូជើរ កាល​ពី​ថ្ងៃ​ទី​១៨ ធ្នូ បញ្ជាក់​ថា លោក​មិន​បាន​ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចុះហត្ថលេខា​លើ​ញត្តិ​គាំទ្រ​ឲ្យ​មាន​ការ​បើក​ការ​ស៊ើប​អង្កេត​នោះ ដោយសារ​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អង្គការ​ទាំង​នោះ។

​លិខិត​ដោយ​ឡែក​មួយ​របស់​លោក រីឆាត រ៉ូជើរ ទៅ​ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អ្នកស្រី ហ្វាទូ ប៉ែនស៊ូដា (Fatou Bensouda) ដោយ​មាន​ចុះហត្ថលេខា​ដោយ​អង្គការ​ឃ្លាំមើល​អន្តរជាតិ គ្លបល វីនេស (Global Witness) និង​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា ហ្វីដ (FIDH)  បញ្ជាក់​ថា អង្គការ​ធំៗ​ទាំង​ពីរ​នេះ ជា​អ្នក​ស្វែង​រក​ការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ ដើម្បី​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង អះអាង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នឹង​មិន​ចាត់ការ​លើ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ឡើយ៖ «កន្លង​មក​រដ្ឋាភិបាល​បាន​ខិតខំ​គ្រប់​រូបភាព​ដោះស្រាយ​បញ្ហា​ដីធ្លី យើង​មាន​គណៈកម្មការ​ថ្នាក់​ជាតិ និង​មូលដ្ឋាន មាន​ក្រុម​ការងារ​ស្ម័គ្រចិត្ត​។ អ្នក​ទាំង​អស់​គ្នា​មើល​ឃើញ​ហើយ​ថា ការងារ​កន្លង​ទៅ រដ្ឋាភិបាល​បាន​ដោះស្រាយ​យ៉ាង​ម្ដេច​ខ្លះ​នោះ។ ដូច​ខ្ញុំ​បាន​បញ្ជាក់​ថា ក្រុម​ជំទាស់​មួយ​ចំនួន​ដែល​គេ​បាន​លើក​ឡើង​នូវ​ពាក្យ​បណ្ដឹង​ផ្សេងៗ នោះ​គ្រាន់​ជា​ការ​ទូង​ស្គរ​កុំ​ឲ្យ​គេ​ថា​អត់​ការងារ​ធ្វើ»។

​ទោះបីជា​យ៉ាង​ក៏​ដោយ លោក មូរតុន ក្លា បញ្ជាក់​ថា ជម្រើស​តែមួយ​ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ចង់​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាត់​ទោស​នោះ គឺ​ត្រូវ​ដោះស្រាយ​ជម្លោះ​ដីធ្លី និង​ឈប់​ប្រើប្រាស់​តុលាការ​គាប​សង្កត់​អ្នក​មាន​ជម្លោះ​ដីធ្លី។

​បច្ចុប្បន្ន​នេះ មាន​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន ចំនួន​បី​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ តុលាការ​កាល​ពី​ពេល​ថ្មីៗ​បាន​បដិសេធ​មិន​ទាន់​បើក​ការ​ស៊ើប​អង្កេត​លើ​បណ្ដឹង​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​បាន​ប្ដឹង​លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ៕ RFA
អានបន្ថែម »

Sunday, December 21, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អង្គការ​ NGOs នៅ​ក្រៅ​ប្រទេស​កម្ពុជា​គាំទ្រ​បណ្តឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៤០ ដែល​សុទ្ធ​តែ​នៅ​ក្រៅ​ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC កាលពី​ថ្ងៃ​សុក្រ ដោយ​បាន​ស្នើ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​បឋម​លើ​បណ្តឹង​កាលពី​ខែ​តុលា ដែល​ចោទ​“អ្នក​កាន់​អំណាច” នៅ​ប្រទេស​ខ្មែរ​ អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។



កាលពី​ថ្ងៃទី​៧​ខែ​តុលា លោក រីឆាដ​ រ៉ូជើ (Richard Rogers) ជា​មេធាវី​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​ បាន​ដាក់​ពាក្យបណ្តឹង​មួយ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​និង​ក្រុម​សម្ពន្ធ​មិត្ត​របស់​ខ្លួន​ក្នុង​វិស័យ​ឯកជន បាន​បណ្តេញ​ពលរដ្ឋ​ខ្មែរ​៧៧០.០០០​នាក់​ជា​ប្រព័ន្ធ ឲ្យ​ចេញពី​ផ្ទះ​សំបែង​របស់​ពួកគេ​ក្នុង​ពេល​ជាង​១៤​ឆ្នាំ​មក​នេះ។

ក្នុង​ពាក្យ​បណ្តឹង​នោះ លោក រ៉ូជើ និយាយ​ថា “អ្នក​កាន់​អំណាច” នៅ​ប្រទេស​ខ្មែរ​បាន​រំលោភ​យក​ដី​ជាទូទៅ ព្រមទាំង​បាន​ប្រព្រឹត្តឃាតកម្ម និង​ការ​សម្លាប់​ដោយ​ចេតនា ក្នុង​គោល​បំណង​ដើម្បី​មាន​បាន​ផ្ទាល់​ខ្លួន និង​ពង្រឹង​អំណាច​នយោបាយ។

លិខិត​កាលពី​ថ្ងៃ​សុក្រ​មាន​ខ្លឹមសារ​ថា ប្រសិនបើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​បើក​ការ​ស៊ើប​អង្កេត​បឋម​លើ​រដ្ឋាភិបាល​កម្ពុជា វា​នឹង​ចាត់​ទុក​ជាគំរូ​សាកល​មួយ។

លិខិត​នោះ​ឲ្យ​ដឹង​ថា “វា​នឹង​បញ្ជូន​សារ​ដ៏​ខ្លាំង​មួយ​ថា ពេលណា​មាន​ការ​រំលោភ​ដី​ធ្លី​រាលដាល​ទូទៅ​ ឬ​ជា​ប្រព័ន្ធ ហើយ​ឈាន​ដល់​កម្រិត​មួយ​ធ្ងន់​នោះ ច្បាប់​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​នឹង​​ត្រូវ​គេ​ប្រើពុំ​ខាន​ឡើយ”។

បើទោះជា​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​៤០​ផ្សេង​គ្នា​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ មាន​តាំងពី​អង្គការ​របស់​កសិករ​នៅ​ប្រទេស​អង់គ្លេស​រហូតដល់​ក្រុម​សិទ្ធិ​មនុស្ស​នៅ​ទ្វីប​អាស៊ី​និង​ទ្វីប​អឺរ៉ុប​ក៏ដោយ ក៏​មិន​មាន​ហត្ថលេខី​ខ្មែរ​ទេ។

លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទិ្ធមនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា លោក រ៉ូជើ មិន​បាន​ទាក់ទង​អង្គការ​លីកាដូ​ឲ្យ​ចុះ​ហត្ថលេខា​លើ​លិខិត​នោះ​ទេ ប៉ុន្តែ លោក​បាន​និយាយ​ដែរ​ថា លោក​អាច​យល់​អំពី​មូលហេតុ​នោះ។

លោក អំ សំអាត មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា [ហត្ថលេខី]​ ជា​អង្គការ​អន្តរជាតិ​នោះ ប្រហែល​មាន​ភ័ស្តុតាង​និង​ព័ត៌មាន​ច្រើន​ថែមទៀត”។

លោក​បាន​បន្ថែម​ថា “ប្រហែលជា​ពួកគេ​គិតថា អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ដូច្នេះ​អង្គការ​ទាំងនោះ​អាច​ទទួល​សម្ពាធ​ច្រើន​ពេក​ពី​រដ្ឋាភិបាល បើ​ពួកគេ​ចុះ​ហត្ថលេខា​នោះ”។

លោក រ៉ូជើ មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​អាទិត្យ។

លោក​ស្រី ហ្វីលីបប៉ា វ៉ូដស៍ (Philippa Woods) ប្រធាន​សមាគម​គ្រួសារ​កសិករ​នៅ​ប្រទេស​អង់គ្លេស ដែល​ស្ថិត​ក្នុង​ចំណោម​ហត្ថលេខី​ទាំងអស់ បាន​និយាយ​ថា អង្គការ​របស់​លោក​ស្រី​តែងតែ​ទទួល​លិខិត​សុំ​ការ​គាំទ្រ។ ប៉ុន្តែ ​លោកស្រី​មិន​បាន​នឹក​ឃើញ​អំពី​ការ​ចុះ​ហត្ថលេខា​លើ​លិខិត​របស់​លោក រ៉ូជើ ទេ។

លោក​ស្រី​បាន​និយាយ​ថា “ជាទូទៅ ខ្ញុំ​ប្រាកដ​ជា​គាំទ្រ​លិខិត​ទាំងអស់​នោះ ប្រសិនបើ​សមហេតុ​សមផល។ ប៉ុន្តែ ខ្ញុំមិន​អាច​ចាំបាន​លិខិត​​នេះ​ជាក់លាក់​ទេ”៕ មានិត
អានបន្ថែម »

Sunday, November 2, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សុខ អាន អ្នកជល់មាន់ប្រចាំស្រុកខ្មែរ៖ ​ប្រាយុទ្ធ​ថា​នឹង​គ្មាន​កម្លាំង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​លើ​ទឹក​ដី​ថៃ​ឡើយ

ម្សិលមិញ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​កម្ពុជា ​សុខ អាន ​បាន​បង្ហើប​ប្រាប់​នាយ​ទាហាន ​និង​ពល​ទាហាន​ នៅ​បញ្ជា​ការដ្ឋាន​អង្គរក្ស​ ដែល​ឈរ​ជើង​នៅ​ទិស​តំបន់​ប្រាសាទ​ព្រះវិហារ​ថា​ នាយក​រដ្ឋ​មន្ត្រី​ថៃ​«នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​កសាង​កម្លាំង​នៅ​ក្នុង​ប្រទេស​ថៃ ​ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឡើយ»។ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា ​ថ្លែង​ដូចនេះ​ បន្ទាប់​ពី​ជំនួប​រវាង​លោក ​ប្រាយុទុ្ធ​ ច័ន្ទ​អូ​ចា ​និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន​ និង​បន្ទាប់​ពី​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​បាន​ចាប់​មនុស្ស​១០​នាក់​ដែល​គេ​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​កម្លាំង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​នៅ​លើ​ទឹក​ដី​ថៃ ​ក្រោម​ឈ្មោះ​ថា រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ។
ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​អះអាង​នៅ​ចំពោះមុខ​លោក ហ៊ុន សែន​ថា «នឹងមិន​អនុញ្ញាតឱ្យ​នរណា​កសាង​កម្លាំង​នៅក្នុង​ប្រទេស​ថៃ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឡើយ»។ បន្ទាប់ពី​ជំនួប​ទ្វេភាគី​នៅ​ថ្ងៃ​ព្រហស្បតិ៍ រវាង​នាយករដ្ឋមន្ត្រី​ថៃ និង​នាយករដ្ឋមន្ត្រី​កម្ពុជា ឧបនាយករដ្ឋមន្ត្រី​កម្ពុជា សុខ អាន បាន​បង្ហើប​រឿងនេះ​ប្រាប់​នាយទាហាន និង​ពល​ទាហាន នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ទិស​តំបន់​ប្រាសាទព្រះវិហារ នៅ​ថ្ងៃ​សុក្រ។

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណរដ្ឋមន្ត្រី បាន​ស្រង់​សម្ដី​របស់លោក សុខ អាន មក​ផ្សាយ​នៅលើ​វ៉េបសាយ​របស់ខ្លួន ក្នុងឱកាស​ដែល​លោក​ឧបនាយករដ្ឋមន្ត្រី ហែ​អង្គ​កឋិន​ទៅ​វត្ត​មរតក​តេ​ជោ​បុរី​ស្វរៈ ក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត។ បើតាម​អង្គភាព​នេះ លោក សុខ អាន ដែលជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណរដ្ឋមន្ត្រី​ផង​នោះ បាន​ឆ្លៀត​ក្រើនរំលឹក​កងទ័ព​កម្ពុជា​នៅតាម​ព្រំដែន ឱ្យ​បន្ត«ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​ដដែល» ថ្វីបើ​ក្នុងពេល​បច្ចុប្បន្ន«សភាពការណ៍​ចំពោះមុខ​បានល្អ​ប្រសើរ​ហើយ»ក្តី។

គួររម្លឹកថា កាលពី​ថ្ងៃទី២២ និង២៣ ខែតុលា សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បាន​ចាប់​មនុស្ស​១០​នាក់ ដែល ជាប់​សង្ស័យថា​ពាក់ព័ន្ធ​នឹង​ការបង្កើត​កម្លាំងប្រដាប់អាវុធ ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ក្នុងនាម​រណសិរ្ស​រំដោះជាតិ​ខ្មែរ។ រណ​សិ​រ្យ​នេះ​ត្រូវ​អាជ្ញាធរ​កម្ពុជា​អះអាង​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​បុគ្គល​ម្នាក់​ឈ្មោះ សម សេរី និង​ត្រូវបាន​ប្រកាស​បង្កើត​លើទឹក​ដី​ថៃ។

ចំពោះ លោក សុខ ទូច សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​ខេមរៈ ការសន្យា​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ថៃ ដែល​ឡើងកាន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​យោធា​នោះ «មិន[មាន]ធរមាន​ទេ ព្រោះ​ជា​រដ្ឋាភិបាល​មិន​ស្របច្បាប់»។ ទោះបីជា​យ៉ាងនេះ​ក្តី អ្នកវិភាគ​នយោបាយ​រូបនេះ អះអាងថា វា​ជាស​ញ្ញា​ប្រាប់​ទៅ​ចលនា​ប្រឆាំង​ទាំងឡាយ រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ថា នេះ​ជា​សម្បទាន​របស់​រដ្ឋាភិបាល​ថៃ ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន ដែល​ទំនងជា​បាន«យល់ព្រម​មិន​លើក​អំពី​បញ្ហា​ប្រាសាទព្រះវិហារ​ក្នុងជំនួប​ទ្វេភាគី​នោះ» និង«បានទទួល​ស្គាល់​រដ្ឋាភិបាល​យោធា​របស់​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា»។ លើសពីនេះ​ទៀត បើតាម​លោក សុខ ទូច រដ្ឋាភិបាល​កម្ពុជា​រប​ស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ទំនងជា​បាន​សន្យា​មិន​ឱ្យមាន​រដ្ឋាភិបាល​និរទេស​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅលើ​ទឹកដី​កម្ពុជា​ផងដែរ៕  
ប្រភពដើម៖ RFI
អានបន្ថែម »

Tuesday, June 10, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

យោធា​ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​ស្នាក់​នៅ​ខុស​ច្បាប់​បញ្ជូន​មក​វិញ

កង​យោធា​ថៃ​កំពុង​បង្កើន​ការ​ត្រួត​ពិនិត្យ​លើ​ការងារ​សន្តិសុខ​ជាតិ ដោយ​បាន​ចុះ​ឆែកឆេរ​តាម​រក​ចាប់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​ស្នាក់​នៅ​​មិន​ស្រប​ច្បាប់ នៅ​​តាម​កន្លែង​ធ្វើ​ការ​នានា​នៅ​ក្នុង​ប្រទេស​ថៃ ដឹក​យក​មក​ប្រគល់​អោយ​អាជ្ញាធរ​កម្ពុជា។ ការ​រឹត​បន្តឹង​លើ​ការងារ​រដ្ឋបាល​របស់​កង​ទាហាន​ថៃ​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ មាន​ការ​ភ័យ​ខ្លាច និង​អ្នក​ខ្លះ​បង្ខំ​ចិត្ត​​នាំ​គ្នា​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ ​ឲ្យ​ដឹង​ថា ​កង​យោធា​ថៃ កំពុង​រឹត​បន្តឹង​សន្តិសុខ​ក្នុង​ប្រទេស ហើយ​បោស​សម្អាត​ជនបរទេស​ដែល​គ្មាន​លិខិត​ស្នាក់នៅ​ត្រឹមត្រូវ​ឲ្យ​ចេញ​ពី​ប្រទេស​របស់​ខ្លួន (ថៃ)។

ប្រធាន​​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ លោក ពេជ្រ វណ្ណា ​បញ្ជាក់​​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ថា ការ​អនុវត្ត​ការងារ​រដ្ឋបាល​របស់​កង​ទាហាន​​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ទិសដៅ​ពង្រឹង​សន្តិសុខ​ជាតិ ​នៅ​ក្នុង​ប្រទេស​ថៃ៖ «ខាង​រដ្ឋបាល​គេ​ឲ្យ​ចុះ​ធ្វើ រដ្ឋបាល​តាម​ភូមិ តាម​ឃុំ តាម​ផ្ទះ​អ៊ីចឹង ដើម្បី​ត្រួត​ពិនិត្យ​ប្រជាពលរដ្ឋ​អ្នក​ទៅ​ធ្វើ​កម្មករ​ហ្នឹង យើង​មាន​លិខិត​ឆ្លង​ដែន និង​ឯកសារ​ ឬ​ក៏​អត់​មាន​អ៊ីចឹង គឺ​គេ​ត្រួត​ពិនិត្យ​តាម​ហ្នឹង។ អ្នក​អត់​មាន គឺ​គេ​ចាប់​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​ បើ​អ្នក​មាន​គេ​នៅ​ធ្វើ​ការ​ធម្មតា ជាក់​ស្ដែង​គឺ​រដ្ឋបាល​គេ​ចុះ​ត្រួត​ពិនិត្យ»។

វិធានការ​ដ៏​តឹងរ៉ឹង​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​កើត​មាន​ឡើង​ជា​បន្តបន្ទាប់​ នៅ​ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​ទាហាន​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល ​ក្ដោបក្ដាប់​អំណាច​រួច​​មក។ ទោះ​យ៉ាង​ណា​ ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-​ថៃ ពុំ​បាន​ដឹង​ច្បាស់​ពី​ពេល​វេលា​ជាក់​លាក់​នៃ​ការ​អនុវត្ត​ការងារ​រដ្ឋបាល​របស់​កង​ទាហាន​ថៃ​ នេះ​ទេ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ថ្លែង​ថា កង​ទាហាន​ថៃ​ បាន​ដើរ​ល្បាត និង​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដាក់​ក្នុង​រថយន្ត​ បន្ទាប់​មក​ដឹក​បញ្ជូន​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា។ ការ​ចុះ​ឆែកឆេរ និង​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​មក​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ ខ្លះ​ដែល​ជា​អ្នក​ស្នាក់​នៅ ​ធ្វើ​ការ​ក្នុង​ទឹក​ដី​ថៃ ដោយ​មិន​ស្រប​ច្បាប់​ ក៏​នាំ​គ្នា​វិល​ត្រឡប់​មក​កម្ពុជា​វិញ។ អ្នក​ខ្លះ​ទៀត​ក៏​ស្ម័គ្រ​ចិត្ត​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​ចាប់​និង​ដឹក​បញ្ជូន​​យក​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា។

ប្រភព​បន្ត​ថា ​ក្នុង​រយៈពេល​កន្លង​មក​ មាន​ថៅកែ​ជនជាតិ​ថៃ ​ដែល​មាន​និន្នាការ​នយោបាយ​បាន​ផ្ដល់​លុយ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ ដែល​កំពុង​ធ្វើ​ការ​ក្នុង​ទឹក​ដី​ថៃ នោះ​ នាំ​ទៅ​ចូល​រួម​ទៅ​ធ្វើ​បាតុកម្ម៖ «ព្រោះ​ខ្មែរ​យើង​ជា​កម្មករ ជួនកាល​ថៅកែ​ខ្លះ​គាត់​មាន​និន្នាការ​នយោបាយ អ៊ីចឹង​គាត់​ឲ្យ​ពលករ​ខ្មែរ​ទៅ​ធ្វើ​បាតុកម្ម​តវ៉ា​ អ៊ីចឹង​បាន​យុទ្ធសាស្ត្រ​ហ្នឹង ទាហាន​គេ​ធ្វើ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​ដល់​ពលរដ្ឋ​ខ្មែរ​​ ការ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​និង​ថៃ​ ភាគី​ទាហាន​ថៃ គេ​ថា នឹង​ធ្វើ​ក្នុង​រយៈ​ពេល​បី​ខែ​អោយ​អស់​ពលរដ្ឋ​កម្ពុជា ដែល​មិន​ស្រប​ច្បាប់​ហ្នឹង»។

ប្រភព​ដដែល​បញ្ជាក់​ថា ​នៅ​តាម​កន្លែង​ធ្វើការ​ និង​បនល្បែង​កាស៊ីណូ​នានា​ ក្នុង​ក្រុង​បាងកក បាន​បិទ​ទ្វារ​ទាំង​អស់៖ «ល្បែង​កាស៊ីណូ​នៅ​ថៃ​បិទ​អស់​រលីង​ហើយ​ គេ​ចម្រាញ់​ទាំង​អស់​តែ​ម្ដង​ អ្នក​ដែល​បុគ្គល​ធ្វើ​ការ​នៅ​ក្លឹប​លួចលាក់​ផ្សេងៗ​មក​អស់​ហើយ។ ការ​អនុវត្ត​ក្នុង​រយៈពេល​បី​ខែ​ ដោយសារ​ខ្លាច​ខ្មែរ​លាយ​ឡំ​និង​ការ​ធ្វើ​បាតុកម្ម»។

ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ លោក ពេជ្រ វណ្ណា​ បញ្ជាក់​ថា កង​ទាហាន​ថៃ ​បាន​អនុវត្ត​ផែនការ​នេះ​ខ្លាំង​នៅ​ក្រុង​បាងកក​ ប៉ុន្តែ​​នៅ​តាម​ទី​រួម​ខេត្ត​មួយ​ចំនួន​របស់​ប្រទេស​ថៃ ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​កម្ពុជា​ មាន​សភាពការណ៍​ខុស​គ្នា​ពី​ក្រុង​បាងកក ដោយសារ​ គេ​ចង់​រក្សា​កម្មករ​ខ្មែរ​ធ្វើ​ការ​ឲ្យ​គេ​បន្ត​ទៀត៖ «ប៉ុន្តែ​ព័ត៌មាន​មួយ​ទៀត​ដែល​ខ្ញុំ​ឲ្យ​កូន​ចៅ​ខ្ញុំ​ចុះ​ទៅ​ហ្នឹង ទោះ​បី​អត់​លិខិត​ឆ្លង​ដែន ក៏​គេ​មិន​ឲ្យ​មក​ដែរ ដូច​ជា​នៅ​ក្នុង​ខេត្ត​ចាន់បុរី ខែ​នេះ​ជា​ខែ​គេ​បេះ​ផ្លែ​ឈើ​ អ៊ីចឹង​គេ​ថ្នាក់ថ្នម​កម្មករ​យើង​ កម្មករ​យើង​មក​វិញ​អត់​មាន​អ្នក​បេះ​ផ្លែ​ឈើ​ អត់​មាន​អ្នក​ធ្វើ​ការ»។

យ៉ាង​ណា​ក៏​ដោយ​គេ​កត់សម្គាល់​ឃើញ​ថា ​កត្តា​ដែល​នាំ​ឲ្យ​កងទាហាន​ថៃ ​​ចាប់​​ពលរដ្ឋ​ខ្មែរ​ដែល​ស្នាក់​នៅ​មិន​ស្រប​ច្បាប់​បញ្ជូន​មក​កម្ពុជា​វិញ​​​នេះ ​គឺ​ដោយសារ​ស្ថានភាព​អាប់អួ​ក្រោយ​ពី​មាន​រដ្ឋប្រហារ​ដោយ​កង​យោធា​ថៃ។ កងទាហាន​ថៃ​ បាន​​បិទ​ច្រក​របៀង​នានា​នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ ជាប់​ជាមួយ​ប្រទេស​កម្ពុជា។ ទន្ទឹម​គ្នា​នេះ​ ពួកគេ​បាន​បង្កើន​ការ​ឆែកឆេរ​ទៅ​លើ​រថយន្ត​ និង​ត្រួត​ពិនិត្យ​លើ​ឯកសារ​របស់​ពលរដ្ឋ​កម្ពុជា​ ដែល​​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ និង​ច្រក​តំបន់​នានា​ ចូល​ទៅ​ក្នុង​ប្រទេស​ថៃ៕ RFA
អានបន្ថែម »

Saturday, June 7, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លោក សម សេរី ប្រធាន រណសិរ្សរំដោះជាតិខ្មែរ អញ្ជើញចូលជូប រដ្ឋមន្ត្រី​ ក្រសួងការបរទេស នៃព្រះរាជាណាចក្រដាណឺម៉ាក

លោក សម សេរី ប្រធាន រណសិរ្សរំដោះជាតិខ្មែរ ដែលមានទីស្នាក់ការបណ្តោះអាសន្ន នៅប្រទេសដាណឺម៉ាក បានអញ្ជើញចូលជូប លោក Maritin Lidegaard រដ្ឋមន្ត្រី ក្រសួងការបរទេស នៃព្រះរាជាណាចក្រដាណឺម៉ាក។
កិច្ចជំនួបនេះនិងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ នេះ។ លោក សម សេរី បានពិភាក្សាការងារជាមួយ លោករដ្ឋមន្រ្តីក្រសួងការបរទេសដាណឺម៉ាក អំពីប្រទេសវៀតណាម និងមេដឹកនាំផ្តាច់ការហ៊ុន សែនដែលបាននិងកំពុងរំលោភកិច្ច ព្រមព្រៀងទីក្រុងប៉ារីស និងបញ្ហារំលោភសិទ្ធិមនុស្សកាន់តែ ធ្ងន់ធ្ងរនៅកម្ពុជា។
លោក សម សេរី បានអំពាវនាវឱ្យប្រជាជាតិខ្មែរ ដែលស្រលាញ់ឯករាជ្យ សន្តិភាព យុត្តិធម៌ និងប្រជាធិបតេយ្យពិតប្រាកដ ទាំងក្នុងប្រទេស និងក្រៅប្រទេស នៅលើពិភពលោក ឱ្យចូលរួមជាមួយ រណសិរ្សរំដោះជាតិខ្មែរ ព្រោះថា រណសិរ្សរំដោះជាតិខ្មែរ បាននិងកំពុង តស៊ូលើឆាកអន្តរជាតិ ដោយឈរលើច្បាប់អន្តរជាតិ សន្ធិសញ្ញាទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ ដើម្បីរំដោះជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យចេញពីរបបផ្តាច់ការអាយ៉ងយួនហ៊ុន សែន និង អាណានិគមយួនបែបថ្មី ឱ្យមានសន្តិភាព ឯករាជ្យ និងលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដក្នុងប្រទេសខ្មែរ៕


អានបន្ថែម »

Thursday, May 22, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សេចក្តីថ្លែងការណ៍ របស់រណសិរ្សរំដោះជាតិខ្មែរ សម្តែងការសោកស្តាយ ចំពោះស្ថានទូតខ្មែរ ដែលបានចាត់ទុក បងប្អូនខ្មែរកម្ពុជាក្រោម ជាជនជាតិវៀតណាម។

អានបន្ថែម »

រដ្ឋាភិបាល​ប្រទេស​ដាណឺម៉ាក​ទទួល​ស្គាល់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ជា​អង្គការ​ស្រប​ច្បាប់

ជន​ជាប់​ចោទ​ទាំង ៧​នាក់​ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ នៅ​ក្នុង​បន្ទប់​ជន​ជាប់​ចោទ នា​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៤។

រដ្ឋាភិបាល​ប្រទេស​ដាណឺម៉ាក ទទួល​ស្គាល់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ជា​អង្គការ​ស្រប​ច្បាប់​មួយ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ៊ុនដែសថិត (Hundested) ប្រទេស​ដាណឺម៉ាក។

លិខិត​ទទួល​ស្គាល់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​របស់​អាជ្ញាធរ​ទីក្រុង​ហ៊ុនដែសថិត ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ រួម​ទាំង​ប្រធាន​រណសិរ្ស​ចំនួន ១៣​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ ពី​បទ​រួម​គំនិត​គ្នា​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន លោក សម សេរី ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​បដិសេធ​ចោល។

លោក សម សេរី កាល​ពី​ថ្ងៃ​ទី​១៥ ឧសភា មាន​ប្រសាសន៍​ថា ការ​ទទួល​ស្គាល់​របស់​រដ្ឋាភិបាល​ដាណឺម៉ាក នឹង​ធ្វើ​ឲ្យ​សមាជិក​រណសិរ្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ អាច​នឹង​ត្រូវ​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង ពីព្រោះ​អង្គការ​របស់​លោក​នឹង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដោយ​អហិង្សា ក្នុង​ការ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​កម្ពុជា៖ «ដោយសារ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពួក​ខ្ញុំ​ថា​ជា​ភេវករ។ គេ​ចេញ​មក​ដើម្បី​ឲ្យ​ដឹង​ថា ដាណឺម៉ាក ទទួល​ស្គាល់​ជា​ផ្លូវ​ការ»។

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១១ ឧសភា បាន​ចាប់​ឃាត់​ខ្លួន​សកម្មជន​រណសិរ្ស​ម្នាក់ ពី​បទ​ចែក​ចាយ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ឫស​គល់​ថ្ងៃ ៧​មករា ជា​សៀវភៅ​ចងក្រង​ពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ភ្នំពេញ។ រណសិរ្ស​នេះ កាល​ពី​ឆ្នាំ​២០១៣ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ៕Re Source: www.rfa.org
អានបន្ថែម »

UN សុំ​ឲ្យ​​សើរើ​ករណី​មេ​ខ្មែរ​ក្រហម​រំលោភ​នារីៗ​មុន​យក​ទៅ​វាយ​សម្លាប់​ចោល

មន្ត្រី​អង្គការ​សហប្រជាជាតិ (UN) សុំ​ឲ្យ​សាលាក្ដី​ខ្មែរក្រហម​ ពិនិត្យ​សើរើ​សំណុំ​រឿង​ករណី រំលោភ​ផ្លូវ​ភេទ និង​ដោយ​ហិង្សា​ផ្សេងៗ ដែល​ទាក់ទង​ការរំលោភ​នេះ នៅ​អំឡុង​ពេល​របប​ខ្មែរ​ក្រហម​កាន់​អំណាច។ ជា​ពិសេស ចំពោះ​ករណី​មន្ត្រី​ខ្មែរ​ក្រហម​រំលោភ​សេព​សន្ថវៈ​លើ​អ្នក​ទោស​នារី​ភេទ មុន​យក​​ជន​រងគ្រោះ​ទាំង​នោះ​​ទៅ​វាយ​សម្លាប់​ចោល។

ប្រសាសន៍​​របស់​តំណាង​ពិសេស នៃ​អង្គការ​សហប្រជាជាតិ ផ្នែក​ប្រឆាំង​នឹង​​ការ​រំលោភ​ផ្លូវ​ភេទ​និង​ហិង្សា អ្នកស្រី សៃណេប ហាវ៉ា បង់គូរ៉ា (Zainab Hawa Bangura) ត្រូវ​បាន​សារព័ត៌មាន អូស្ត្រេលៀ ណែតវឺកញូវស៍ (Australia Network News) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ឧសភា ថា ខាង​ព្រះរាជអាជ្ញា​អន្តរជាតិ​ត្រូវ​ការ​ឲ្យ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្ដី​ខ្មែរក្រហម ​​ពិនិត្យ​សើរើ​ភស្តុតាង​របស់​​មន្ត្រី​ខ្មែរ​ក្រហម​ទាំង​ឡាយ​ណា​ ដែល​បាន​រំលោភ​អ្នក​ទោស​​នារី​ៗ ​មុន​យក​ពួក​គេ​ទៅ​វាយ​សម្លាប់​ចោល ក្នុង​ពេល​ដែល​ខ្មែរក្រហមកាន់​អំណាច ​​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩។

ការ​ទាមទារ​​នេះ ធ្វើ​ឡើង​មុន​ពេល​កិច្ចប្រជុំ​កំពូល​​សកល​ ស្ដី​ពី​ប្រធាន​បទ​ នៃ​ការ​​រំលោភ​សេពសន្ថវៈ​និង​ហិង្សា ដែល​នឹង​រៀបចំ​ឡើង​ដោយ​ប្រទេស​អង់គ្លេស នៅ​ខែ​ក្រោយ​នេះ។

អ្នកស្រី​តំណាង​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​រូប​នោះ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន ១៤៥ ហើយ បាន​ចូល​ជា​សមាជិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រំលោភ​និង​ហិង្សា​លើ​ផ្លូវ​ភេទ​នេះ លើ​សកលលោក។

អ្នក​ស្រី​បាន​ចាត់​ទុក​ថា ការ​បង្ខំ​ឲ្យ​រៀបការ​ជំនាន់ខ្មែរ​ក្រហម​កាន់​អំណាច ក៏​​ចាត់​ទុក​ថា ជា​ករណី រំលោភ​និង​ហិង្សា​ដែរ ហើយ​ករណី​នេះ​ត្រូវ​ដាក់ឲ្យ​ចាត់ការ​ក្នុង​សំណុំ​រឿង​០០៤ ខាង​មុខ​នេះ៕ប្រភពដើមទីនេះ
អានបន្ថែម »

ប៉ូលិស​ខេត្ត​កំពង់ស្ពឺ​ចាប់​សកម្មជន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ម្នាក់

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ឃាត់​ខ្លួន​សកម្មជន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ក្រោយ​ពេល​សកម្មជន​រូប​នេះ​បាន​ចែក​ចាយ​សៀវភៅ​មួយ​ចំនួន ដែល​បាន​ចង​ក្រង​ពី​ប្រវត្តិ​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​របស់​ រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ការ​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​តុលាការ​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៤ បាន​កាត់​ទោស​សមាជិក​រណសិរ្ស​នេះ​ចំនួន ១៣​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ ៩​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។
ស្ដាប់ ឬ ទាញ​យក​សំឡេងស្តាប់សំឡេង ថតសំឡេង
ប្រធាន ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី ចាត់​ទុក​ការ​ចាប់​ឃាត់​ខ្លួន​សកម្មជន​រណសិរ្ស លោក ហេន ចាន់ថា ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

ប៉ូលិស​ខេត្ត​កំពង់ស្ពឺ បាន​ឃាត់​ខ្លួន លោក ហេន ចាន់ថា កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ពេល​លោក​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ ទៅ​ចែក​ចាយ​សៀវភៅ​ដែល​មាន​ចំណង​រឿង​ថា "ឫស​គល់​ថ្ងៃ ៧​មករា" ជា​សៀវភៅ​ចង​ក្រង​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រើប្រាស់​ហិង្សា​របស់​ សមត្ថកិច្ច​រដ្ឋាភិបាល ការ​ទន្ទ្រាន​យក​ដីធ្លី​ពលរដ្ឋ និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៀត ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន។

លោក សម សេរី បច្ចុប្បន្ន​រស់​នៅ​ប្រទេស​ដាណឺម៉ាក ត្រូវ​បាន​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៩​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ ចូល​រួម​ក្នុង​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ធ្លាប់​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​តុលាការ ដោយ​អះអាង​ថា រណសិរ្ស​របស់​លោក​ធ្វើ​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​ផ្លាស់​ប្ដូរ​ការ​ដឹក​នាំ​នៅ​កម្ពុជា។ លោក សម សេរី អះអាង​ថា សកម្មជន​របស់​លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​មួយ​ធ្ងន់ធ្ងរ​ឡើយ ដោយ​គ្រាន់​តែ​ចែក​ចាយ​សៀវភៅ​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​របស់​លោក​តែ​ ប៉ុណ្ណោះ។

លោក សម សេរី៖ «អ្វី​ដែល​យើង​ជា​ការ​ចែក​ចាយ​សៀវភៅ ខិត្តប័ណ្ណ ជា​ការ​ផ្តល់​ព័ត៌មាន​ដល់​ប្រជាជន​បាន​ដឹង ហេតុ​អ្វី​បាន​គេ​តាម​ធ្វើ​បាប​សមាជិក​រណសិរ្ស។ សំណូមពរ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ យក​ចិត្ត​ទុក​ដាក់​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ និង​ការពារ​សិទ្ធិ​សមាជិក​រណសិរ្ស​កំពុង​បំពេញ​បេសកកម្ម​រក​សិទ្ធិ​សេរីភាព និង​សន្តិភាព​ឲ្យ​ខ្មែរ»។

សាលក្រម​តុលាការ​ភ្នំពេញ ចេញ​កាល​ពី​ខែ​មេសា ក៏​បាន​កាត់​ទោស​មនុស្ស ១២​នាក់​ផ្សេង​ទៀត ពី​បទ​រួម​គំនិត​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ទាំង ១៣​នាក់។ អង្គការ​នេះ​កត់​សម្គាល់​ថា អាជ្ញាធរ​កម្ពុជា មិន​បាន​បង្ហាញ​ភស្តុតាង​គួរ​ឲ្យ​ជឿ​ជាក់​បាន​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ ឡើយ ហើយ​ថា ការ​ចោទ​ប្រកាន់​អំពី​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល លោក ហ៊ុន សែន ជា​ការ​ចោទ​ប្រកាន់​នយោបាយ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ចាន់ថារិទ្ធិ កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ប៉ូលិស​ខេត្ត ជុំវិញ​ការ​ចាប់​ខ្លួន​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បដិសេធ​ថា សមត្ថកិច្ច​មិន​បាន​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ការ​ចាប់​ខ្លួន​មនុស្ស៖ «ចង់​បញ្ជាក់​ថា នគរបាល​ធ្វើ​អ្វី​ក៏ដោយ យោង​ទៅ​តាម​ច្បាប់។ ថា​បើ​សិន​ជា​ពលរដ្ឋ​មិន​ធ្វើ​អ្វី​ខុស​ច្បាប់ នគរបាល​មិន​ទៅ​ចាប់​ទេ នគរបាល​មាន​តែ​ការពារ។ នគរបាល​ប្រតិបត្តិ​ច្បាប់»។

សាលា​ដំបូង​ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៤ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​រឿង​ក្តី​ជន​ជាប់​ចោទ​ទាំង ១៣​នាក់ ក្នុង​នោះ​ជន​ជាប់​ចោទ ៧​នាក់ បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ ចំណែក​ជន​ជាប់​ចោទ ៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​កាត់​ទោស​កំបាំង​មុខ។

តុលាការ​បាន​បង្ហាញ​ឯកសារ​ ផ្សេងៗ​ដែល​គេ​ប្រមូល​បាន និង​បោះពុម្ព​ចេញ​ពី​កុំព្យូទ័រ និង​បាន​អាន​ចម្លើយ​សារភាព​ដែល​ជន​ជាប់​ចោទ​បាន​ឆ្លើយ​សារភាព កាល​ពី​ខែ​មីនា និង​ខែ​មេសា ឆ្នាំ​២០១៣។ ប៉ុន្តែ ជន​ជាប់​ចោទ​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ ហើយ​ក៏​បាន​ច្រាន​ចោល​ចម្លើយ​សារភាព។ ពួក​គេ​អះអាង​ថា ចម្លើយ​សារភាព​ទាំង​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​បំភិត​បំភ័យ គំរាម​កំហែង និង​ពេល​ខ្លះ​ត្រូវ​នគរបាល​ធ្វើ​ទារុណកម្ម ដើម្បី​បាន​ចម្លើយ៕Re source :rfa.org
អានបន្ថែម »

KNLF asylum seeker interrogated in court

Ignoring human rights groups’ call to free the most recently arrested member of Denmark-based dissident group the Khmer National Liberation Front (KNLF), Phnom Penh Municipal Court instead summoned him for questioning yesterday.

Hen Chan, a 33-year-old Kampong Speu native, was charged last Thursday with assisting treason and forging a government document.

Chan’s questioning continued yesterday regarding his affiliation with an organisation the government considers a terrorist network, as well as how he procured an allegedly fake passport, according to investigating judge Im Vannak.

Chan was arrested at a taxi station in the capital’s Russey Keo district last week, said Chhay Sinnarith, chief of internal security police at the Ministry of Interior, “after police found he was carrying many books by the Khmer National Liberation Front hidden in a taxi”.

However, National Police spokesman Kirt Chantharith said that Chan was arrested after immigration police sent out an alert about a border crossing with a fake passport. Chantharith claimed that officials found and confiscated copies of the KNLF treatise only after the arrest.

Chan, who has no defence lawyer, yesterday acknowledged that he was a member of the KNLF, which is registered in Denmark as a humanitarian organisation, according to the Minority Rights Group. Chan admitted to using a fake passport to enter Cambodia via an Oddar Meanchey checkpoint, and to transporting 260 newly printed copies of Mystery of Cambodia, a book banned by Hun Sen’s government.

“I wanted to distribute to Cambodians KNLF’s vision, goal and objectives,” he said.

Human Rights Watch said that Chan was seeking refugee status in Thailand when he was arrested.

“At this point, the Cambodia office of the High Commissioner for Refugees should intervene.… Our view is that Hen Chan should be released immediately because he’s done nothing wrong. Really all he has done is exercise his right to freedom of expression, and joined with a group that the government doesn’t like,” said Phil Robertson, HRW’s Asia deputy director.

Last month, in a trial condemned by rights monitors as lacking in evidence, 13 KNLF members were convicted with plotting to overthrow the government and were sentenced to between five and nine years in jail.
Re Source: The Phnom Phenh Post
អានបន្ថែម »
 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។