Social Icons

Thursday, May 22, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

UN សុំ​ឲ្យ​​សើរើ​ករណី​មេ​ខ្មែរ​ក្រហម​រំលោភ​នារីៗ​មុន​យក​ទៅ​វាយ​សម្លាប់​ចោល

មន្ត្រី​អង្គការ​សហប្រជាជាតិ (UN) សុំ​ឲ្យ​សាលាក្ដី​ខ្មែរក្រហម​ ពិនិត្យ​សើរើ​សំណុំ​រឿង​ករណី រំលោភ​ផ្លូវ​ភេទ និង​ដោយ​ហិង្សា​ផ្សេងៗ ដែល​ទាក់ទង​ការរំលោភ​នេះ នៅ​អំឡុង​ពេល​របប​ខ្មែរ​ក្រហម​កាន់​អំណាច។ ជា​ពិសេស ចំពោះ​ករណី​មន្ត្រី​ខ្មែរ​ក្រហម​រំលោភ​សេព​សន្ថវៈ​លើ​អ្នក​ទោស​នារី​ភេទ មុន​យក​​ជន​រងគ្រោះ​ទាំង​នោះ​​ទៅ​វាយ​សម្លាប់​ចោល។

ប្រសាសន៍​​របស់​តំណាង​ពិសេស នៃ​អង្គការ​សហប្រជាជាតិ ផ្នែក​ប្រឆាំង​នឹង​​ការ​រំលោភ​ផ្លូវ​ភេទ​និង​ហិង្សា អ្នកស្រី សៃណេប ហាវ៉ា បង់គូរ៉ា (Zainab Hawa Bangura) ត្រូវ​បាន​សារព័ត៌មាន អូស្ត្រេលៀ ណែតវឺកញូវស៍ (Australia Network News) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ឧសភា ថា ខាង​ព្រះរាជអាជ្ញា​អន្តរជាតិ​ត្រូវ​ការ​ឲ្យ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្ដី​ខ្មែរក្រហម ​​ពិនិត្យ​សើរើ​ភស្តុតាង​របស់​​មន្ត្រី​ខ្មែរ​ក្រហម​ទាំង​ឡាយ​ណា​ ដែល​បាន​រំលោភ​អ្នក​ទោស​​នារី​ៗ ​មុន​យក​ពួក​គេ​ទៅ​វាយ​សម្លាប់​ចោល ក្នុង​ពេល​ដែល​ខ្មែរក្រហមកាន់​អំណាច ​​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩។

ការ​ទាមទារ​​នេះ ធ្វើ​ឡើង​មុន​ពេល​កិច្ចប្រជុំ​កំពូល​​សកល​ ស្ដី​ពី​ប្រធាន​បទ​ នៃ​ការ​​រំលោភ​សេពសន្ថវៈ​និង​ហិង្សា ដែល​នឹង​រៀបចំ​ឡើង​ដោយ​ប្រទេស​អង់គ្លេស នៅ​ខែ​ក្រោយ​នេះ។

អ្នកស្រី​តំណាង​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​រូប​នោះ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន ១៤៥ ហើយ បាន​ចូល​ជា​សមាជិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រំលោភ​និង​ហិង្សា​លើ​ផ្លូវ​ភេទ​នេះ លើ​សកលលោក។

អ្នក​ស្រី​បាន​ចាត់​ទុក​ថា ការ​បង្ខំ​ឲ្យ​រៀបការ​ជំនាន់ខ្មែរ​ក្រហម​កាន់​អំណាច ក៏​​ចាត់​ទុក​ថា ជា​ករណី រំលោភ​និង​ហិង្សា​ដែរ ហើយ​ករណី​នេះ​ត្រូវ​ដាក់ឲ្យ​ចាត់ការ​ក្នុង​សំណុំ​រឿង​០០៤ ខាង​មុខ​នេះ៕ប្រភពដើមទីនេះ

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។