អង្គការមិនមែនរដ្ឋាភិបាលចំនួន៤០ ដែលសុទ្ធតែនៅក្រៅប្រទេសកម្ពុជា បានចុះហត្ថលេខាលើលិខិតមួយដែលត្រូវបញ្ជូនទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាលពីថ្ងៃសុក្រ ដោយបានស្នើឲ្យបើកការស៊ើបអង្កេតបឋមលើបណ្តឹងកាលពីខែតុលា ដែលចោទ“អ្នកកាន់អំណាច” នៅប្រទេសខ្មែរ អំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
កាលពីថ្ងៃទី៧ខែតុលា លោក រីឆាដ រ៉ូជើ (Richard Rogers) ជាមេធាវីមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានដាក់ពាក្យបណ្តឹងមួយទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដោយអះអាងថា រដ្ឋាភិបាលកម្ពុជានិងក្រុមសម្ពន្ធមិត្តរបស់ខ្លួនក្នុងវិស័យឯកជន បានបណ្តេញពលរដ្ឋខ្មែរ៧៧០.០០០នាក់ជាប្រព័ន្ធ ឲ្យចេញពីផ្ទះសំបែងរបស់ពួកគេក្នុងពេលជាង១៤ឆ្នាំមកនេះ។
ក្នុងពាក្យបណ្តឹងនោះ លោក រ៉ូជើ និយាយថា “អ្នកកាន់អំណាច” នៅប្រទេសខ្មែរបានរំលោភយកដីជាទូទៅ ព្រមទាំងបានប្រព្រឹត្តឃាតកម្ម និងការសម្លាប់ដោយចេតនា ក្នុងគោលបំណងដើម្បីមានបានផ្ទាល់ខ្លួន និងពង្រឹងអំណាចនយោបាយ។
លិខិតកាលពីថ្ងៃសុក្រមានខ្លឹមសារថា ប្រសិនបើតុលាការព្រហ្មទណ្ឌអន្តរជាតិបានបើកការស៊ើបអង្កេតបឋមលើរដ្ឋាភិបាលកម្ពុជា វានឹងចាត់ទុកជាគំរូសាកលមួយ។
លិខិតនោះឲ្យដឹងថា “វានឹងបញ្ជូនសារដ៏ខ្លាំងមួយថា ពេលណាមានការរំលោភដីធ្លីរាលដាលទូទៅ ឬជាប្រព័ន្ធ ហើយឈានដល់កម្រិតមួយធ្ងន់នោះ ច្បាប់ព្រហ្មទណ្ឌអន្តរជាតិនឹងត្រូវគេប្រើពុំខានឡើយ”។
បើទោះជាមានអង្គការមិនមែនរដ្ឋាភិបាលចំនួន៤០ផ្សេងគ្នាបានចុះហត្ថលេខាលើលិខិត មានតាំងពីអង្គការរបស់កសិករនៅប្រទេសអង់គ្លេសរហូតដល់ក្រុមសិទ្ធិមនុស្សនៅទ្វីបអាស៊ីនិងទ្វីបអឺរ៉ុបក៏ដោយ ក៏មិនមានហត្ថលេខីខ្មែរទេ។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទិ្ធមនុស្សលីកាដូ បានមានប្រសាសន៍ថា លោក រ៉ូជើ មិនបានទាក់ទងអង្គការលីកាដូឲ្យចុះហត្ថលេខាលើលិខិតនោះទេ ប៉ុន្តែ លោកបាននិយាយដែរថា លោកអាចយល់អំពីមូលហេតុនោះ។
លោក អំ សំអាត មានប្រសាសន៍ថា “ខ្ញុំគិតថា [ហត្ថលេខី] ជាអង្គការអន្តរជាតិនោះ ប្រហែលមានភ័ស្តុតាងនិងព័ត៌មានច្រើនថែមទៀត”។
លោកបានបន្ថែមថា “ប្រហែលជាពួកគេគិតថា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាល ដូច្នេះអង្គការទាំងនោះអាចទទួលសម្ពាធច្រើនពេកពីរដ្ឋាភិបាល បើពួកគេចុះហត្ថលេខានោះ”។
លោក រ៉ូជើ មិនអាចទាក់ទងសុំការអធិប្បាយបានទេកាលពីថ្ងៃអាទិត្យ។
លោកស្រី ហ្វីលីបប៉ា វ៉ូដស៍ (Philippa Woods) ប្រធានសមាគមគ្រួសារកសិករនៅប្រទេសអង់គ្លេស ដែលស្ថិតក្នុងចំណោមហត្ថលេខីទាំងអស់ បាននិយាយថា អង្គការរបស់លោកស្រីតែងតែទទួលលិខិតសុំការគាំទ្រ។ ប៉ុន្តែ លោកស្រីមិនបាននឹកឃើញអំពីការចុះហត្ថលេខាលើលិខិតរបស់លោក រ៉ូជើ ទេ។
លោកស្រីបាននិយាយថា “ជាទូទៅ ខ្ញុំប្រាកដជាគាំទ្រលិខិតទាំងអស់នោះ ប្រសិនបើសមហេតុសមផល។ ប៉ុន្តែ ខ្ញុំមិនអាចចាំបានលិខិតនេះជាក់លាក់ទេ”៕ មានិត

0 comments:
Post a Comment