ក្រុមមេធាវីអន្តរជាតិដែលបានដាក់ពាក្យបណ្ដឹងប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សំដែងក្តីសង្ឃឹមថា ការគាំទ្រឲ្យស៊ើបអង្កេតក្រុមអ្នកមានអំណាចរដ្ឋាភិបាល លោក ហ៊ុន សែន អាចជំរុញឲ្យតុលាការបើកការស៊ើបអង្កេតជាបឋមលើបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ក្តីសង្ឃឹមនេះកើតឡើងបន្ទាប់ពីក្រុមអង្គការអន្តរជាតិប្រមាណ ៤០ បានសរសេរលិខិតផ្លូវការគាំទ្រឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើកការស៊ើបអង្កេតរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការបង្ខំបណ្ដេញពីផ្ទះសម្បែង។
មេធាវីអន្តរជាតិជនជាតិអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) និងអាមេរិក លោក មូរតុន ក្លា (Morton Sklar) ដែលបានដាក់ពាក្យបណ្ដឹងប្រឆាំងអ្នកមានអំណាច និងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះសង្ឃឹមថា ការគាំទ្រពីអង្គការអន្តរជាតិ អាចជាកត្តាមួយជំរុញឲ្យតុលាការបើកការស៊ើបអង្កេតទៅលើបណ្ដឹងរបស់ក្រុមមេធាវីអន្តរជាតិ។
លិខិតចុះកាលពីថ្ងៃទី១២ ធ្នូ ដោយអង្គការចំនួន ៤០ផ្ញើជូនទៅតុលាការព្រហ្មទណ្ឌអន្តរជាតិបញ្ជាក់ថា អង្គការអន្តរជាតិគាំទ្រពាក្យបណ្ដឹងរបស់ក្រុមមេធាវីអន្តរជាតិ (Global Diligence) ដែលមានមូលដ្ឋាននៅទីក្រុងឡុង ដែលបានស្នើឲ្យតុលាការកាត់ទោសមន្ត្រីមានអំណាចរដ្ឋាភិបាលកម្ពុជា ដែលពាក់ព័ន្ធក្នុងយុទ្ធនាការយកដីពលរដ្ឋ។ លិខិតបន្តថា អង្គការអន្តរជាតិគាំទ្រឲ្យតុលាការបើកការស៊ើបអង្កេតជាបឋមដើម្បីឈានទៅដល់ការស៊ើបអង្កេតស៊ីជម្រៅ។
មេធាវីអាមេរិក លោក មូរតុន ក្លា ដែលបានដាក់ពាក្យបណ្ដឹងស្រដៀងទៅនឹងលោក រីឆាត រ៉ូជើរ ចោទប្រកាន់រដ្ឋាភិបាលកម្ពុជា និងមនុស្សមួយអំណាចពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនោះបញ្ជាក់ថា ទោះបីបើការបង្ខំបណ្ដេញចេញមិនមែនជាបទឧក្រិដ្ឋ ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ អាចយកពិនិត្យក៏ដោយ ប៉ុន្តែពាក់ព័ន្ធនឹងការបង្ខំបណ្ដេញចេញនេះ រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការឃោរឃៅមួយចំនួនប្រឆាំងនឹងសកម្មជនដីធ្លីដែលតវ៉ា។ វិធានការទាំងនោះរួមមានការចាប់ឃុំឃាំងយ៉ាងអនាធិបតេយ្យក្នុងពន្ធនាគាររយៈពេលយូរ ហើយពេលខ្លះធ្វើឃាតលើសកម្មជនដីធ្លីទាំងនោះថែមទៀត។ បទល្មើសទាំងនោះ គឺស្មើទៅនឹងបទល្មើសប្រឆាំងនឹងមនុស្សជាតិ។
លោកបន្តថា ញាតិរបស់អង្គការសង្គមស៊ីវិលទៅតុលាការព្រហ្មទណ្ឌអន្តរជាតិជាសារជំរុញឲ្យមានការស៊ើបអង្កេត៖ «ញត្តិរបស់អង្គការសង្គមស៊ីវិលមានសារសំខាន់ បង្ហាញថា អង្គការអន្តរជាតិទទួលស្គាល់ពាក្យបណ្ដឹងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ចំណុចមួយដែលតុលាការអាចទទួលករណីមួយមកស៊ើបអង្កេតនោះ គឺទម្ងន់នៃស្ថានភាពរបស់ករណីនោះថា តើវាសារសំខាន់ដើម្បីតុលាការព្រហ្មទណ្ឌអន្តរជាតិ ទទួលយកករណីនោះមកចាត់ការ ហើយការពិតនៅពេលមានអង្គការសង្គមស៊ីវិលទូទាំងពិភពលោកសំដែងការគាំទ្រនោះបង្ហាញថា វាជាការចាំបាច់ដែលតុលាការត្រូវចាត់វិធានការ»។
លោកបន្តទៀតថា ភស្តុតាងថ្មីបន្ថែមទៀតនោះ មានដូចជាការចាប់ស្ត្រីតំបន់បឹងកក់ ចំនួន ១០នាក់ ដាក់ពន្ធនាគារ ក៏អាចជំរុញឲ្យតុលាការបើកការស៊ើបអង្កេតករណីនេះដែរ៖ «នេះជាឧទាហរណ៍ដ៏សំខាន់មួយ នៃទម្រង់ការគាបសង្កត់ជាប្រព័ន្ធ ដែលប្រើប្រាស់ដោយរដ្ឋាភិបាលលោក ហ៊ុន សែន ប្រឆាំងនឹងអ្នកជំទាស់នឹងរបបលោក។ អ្វីដែលយើងជឿជាក់ថា ការគាបសង្កត់របស់រដ្ឋាភិបាលលោក ហ៊ុន សែន មានលក្ខណៈឃោរឃៅជាប្រព័ន្ធនោះ ដែលអាចជាបទល្មើសប្រឆាំងនឹងមនុស្សជាតិនោះ គឺរដ្ឋាភិបាលលោក ហ៊ុន សែន ប្រើប្រាស់តុលាការដើម្បីគាបសង្កត់អ្នកប្រឆាំងទាំងនោះ»។
លោកបន្តថា តុលាការព្រហ្មទណ្ឌអន្តរជាតិអាចទទួលយកក្តីមកកាត់ទោសនៅពេលណាតុលាការនៅប្រទេសសាមីនោះមិនមានលទ្ធភាព ឬមិនចង់កាត់ក្តី។ ចំណុចនេះក៏ជាកត្តាមួយទៀតជំរុញឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ អាចបើកការស៊ើបអង្កេតករណីបណ្ដឹងពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ពីព្រោះតុលាការកម្ពុជា គ្មានឯករាជ្យ និងប្រើប្រាស់ដោយរដ្ឋាភិបាល។
មេធាវីអន្តរជាតិ លោក រីឆាត រ៉ូជើរ កាលពីខែតុលា បានដាក់ពាក្យបណ្ដឹងមួយទៅតុលាការចោទប្រកាន់មន្ត្រីមានអំណាចនៅកម្ពុជា ប្រព្រឹត្តបទល្មើសទូលំទូលាយ និងជាប្រព័ន្ធ ធ្វើយុទ្ធនាការរំលោភយកដីធ្លីដែលមានទម្ងន់ជាបទល្មើសប្រឆាំងនឹងមនុស្សជាតិ។
បណ្ដឹងនោះបញ្ជាក់ថា ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ពលរដ្ឋខ្មែរទូទាំងប្រទេសប្រមាណ ៧.៧សែននាក់ ប៉ះពាល់ដោយសារតែបង្ខំបណ្ដេញពីផ្ទះសម្បែងនិងការទន្ទ្រានយកដី។
ញត្តិរបស់អង្គការទាំង ៤០ បន្តទៀតថា ប្រសិនបើតុលាការព្រហ្មទណ្ឌអន្តរជាតិបើកការស៊ើបអង្កេតនោះ វានឹងជំរុញឲ្យផលវិជ្ជមានជាច្រើនមិនត្រឹមតែក្នុងកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែទូទាំងពិភពលោក។ ការបើកការស៊ើបអង្កេតនេះ មានសារសំខាន់មួយបង្ហាញថា ប្រសិនបើមានវិបត្តិដីធ្លីធ្ងន់ធ្ងរនោះ វានឹងក្លាយជាក្តីមួយដែលមានទម្ងន់អាចឲ្យតុលាការអន្តរជាតិកាត់ទោសបាន។ អង្គការទាំងនោះបន្ថែមទៀតថា តុលាការអន្តរជាតិអាចជួយដល់យុត្តិធម៌ទៅដល់អ្នករងគ្រោះដែលមិនអាចទទួលយុត្តិធម៌ពីតុលាការក្នុងស្រុកបាន។
មេធាវីអន្តរជាតិជនជាតិអង់គ្លេស រីឆាដ រ៉ូជើរ កាលពីថ្ងៃទី១៨ ធ្នូ បញ្ជាក់ថា លោកមិនបានស្នើឲ្យអង្គការសង្គមស៊ីវិលក្នុងស្រុកចុះហត្ថលេខាលើញត្តិគាំទ្រឲ្យមានការបើកការស៊ើបអង្កេតនោះ ដោយសារតែព្រួយបារម្ភពីសុវត្ថិភាពអង្គការទាំងនោះ។
លិខិតដោយឡែកមួយរបស់លោក រីឆាត រ៉ូជើរ ទៅព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ អ្នកស្រី ហ្វាទូ ប៉ែនស៊ូដា (Fatou Bensouda) ដោយមានចុះហត្ថលេខាដោយអង្គការឃ្លាំមើលអន្តរជាតិ គ្លបល វីនេស (Global Witness) និងសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា ហ្វីដ (FIDH) បញ្ជាក់ថា អង្គការធំៗទាំងពីរនេះ ជាអ្នកស្វែងរកការគាំទ្រពីអង្គការអន្តរជាតិ ដើម្បីឲ្យតុលាការបើកការស៊ើបអង្កេត។
មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង អះអាងថា តុលាការព្រហ្មទណ្ឌអន្តរជាតិ នឹងមិនចាត់ការលើបណ្ដឹងប្រឆាំងរដ្ឋាភិបាលកម្ពុជាឡើយ៖ «កន្លងមករដ្ឋាភិបាលបានខិតខំគ្រប់រូបភាពដោះស្រាយបញ្ហាដីធ្លី យើងមានគណៈកម្មការថ្នាក់ជាតិ និងមូលដ្ឋាន មានក្រុមការងារស្ម័គ្រចិត្ត។ អ្នកទាំងអស់គ្នាមើលឃើញហើយថា ការងារកន្លងទៅ រដ្ឋាភិបាលបានដោះស្រាយយ៉ាងម្ដេចខ្លះនោះ។ ដូចខ្ញុំបានបញ្ជាក់ថា ក្រុមជំទាស់មួយចំនួនដែលគេបានលើកឡើងនូវពាក្យបណ្ដឹងផ្សេងៗ នោះគ្រាន់ជាការទូងស្គរកុំឲ្យគេថាអត់ការងារធ្វើ»។
ទោះបីជាយ៉ាងក៏ដោយ លោក មូរតុន ក្លា បញ្ជាក់ថា ជម្រើសតែមួយប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន មិនចង់ឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ទោសនោះ គឺត្រូវដោះស្រាយជម្លោះដីធ្លី និងឈប់ប្រើប្រាស់តុលាការគាបសង្កត់អ្នកមានជម្លោះដីធ្លី។
បច្ចុប្បន្ននេះ មានបណ្ដឹងប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ចំនួនបីនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ តុលាការកាលពីពេលថ្មីៗបានបដិសេធមិនទាន់បើកការស៊ើបអង្កេតលើបណ្ដឹងរបស់រណសិរ្សរំដោះជាតិខ្មែរ ដែលបានប្ដឹងលោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ៕ RFA

0 comments:
Post a Comment