ភ្នំពេញៈ អង្គការក្រៅរដ្ឋាភិបាលជាង ១០ បានគាំទ្របណ្តឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ប្រឆាំងនឹងឥស្សរជនបក្សកាន់អំណាចនៅកម្ពុជាពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលគេបានប្រព្រឹត្តតាមរយៈការរំលោភដីធ្លី។
ក្រុមនេះដែលភាគច្រើនជាអង្គការបរិស្ថាន សិទ្ធិមនុស្ស និងសិទ្ធិដីធ្លីមកពីអឺរ៉ុប អាមេរិកឡាទីន អាស៊ី និងអាមេរិក កាលពីថ្ងៃសុក្រ បានអំពាវនាវឲ្យព្រះរាជអាជ្ញា ICC ក្នុងសេចក្តីថ្លែងការណ៍មួយដើម្បីចាប់ផ្តើមការពិនិត្យជាបឋម «ជាមួយនឹងការចាប់ផ្តើមស៊ើបអង្កេតឲ្យបានពេញលេញ»។
អង្គការទាំងនេះបានរៀបរាប់ថា៖ «ICC ដែលទទួលពាក្យបណ្តឹងនេះនឹងមានលទ្ធផលវិជ្ជមានយ៉ាងច្រើន មិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភពលោកទៀតផង។ វានឹងបញ្ជូនសារដ៏មានឥទ្ធិពលមួយនៅពេលដែលការរំលោភដីធ្លី មានជាទូទៅឬជាប្រព័ន្ធ ហើយច្បាប់ ICC មានការពាក់ព័ន្ធ»។
បណ្តឹង ICC ត្រូវបានប្តឹងកាលពីថ្ងៃ ទី៧ ខែតុលា ដោយមេធាវីចក្រភពអង់គ្លេសលោក Richard Rogers។ ខណៈដែលលោក Richard Rogers ដើមឡើយត្រូវជួលដោយបក្សប្រឆាំងដើម្បីស៊ើបអង្កេត លោកបានដាក់ពាក្យបណ្តឹងតាងនាមឲ្យជនរងគ្រោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាល បាននិយាយថា ករណីនេះ ប្រាកដជាបណ្តាលមកពីរឿងនយោបាយ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានច្រានចោលបណ្តឹងនេះ ដោយអះអាងថា «វាជារឿងកំប្លែង»៕
Mon, 15 December 2014 Kevin Ponniah

0 comments:
Post a Comment