ជនជាតិខ្មែរមួយក្រុមដែលភាគច្រើនរស់នៅក្រៅប្រទេសបានរៀបចំកិច្ចប្រជុំលើកដំបូងរបស់សភាធម្មនុញ្ញជាតិខ្មែរតាមរយៈ Skype កាលពីថ្ងៃសុក្រ ដោយមានគម្រោងបង្កើតរដ្ឋាភិបាលនិរទេស នេះបើយោងតាមលោក សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរ។
យោងតាមលោក សម សេរី ដែលលោកបានមានប្រសាសន៍ថា លោកសង្ឃឹមថា រដ្ឋាភិបាលនិរទេសនេះនឹងត្រូវបង្កើតនៅឆ្នាំក្រោយនោះបានឲ្យដឹងថា គណៈប្រតិភូប្រហែល៣០នាក់បានអនុម័តលើសេចក្ដីព្រាងច្បាប់របស់សភាធម្មនុញ្ញជាតិខ្មែរ ហើយបានជ្រើសរើសមនុស្សមួយចំនួនឲ្យកាន់តួនាទីជាអ្នកដឹកនាំ និងតួនាទីរដ្ឋបាល ដែលភាគច្រើនជាសមាជិករណសិរ្សរំដោះជាតិខ្មែរ។
លោកបានលើកឡើងតាមអុីម៉េលថា “រដ្ឋាភិបាលនិរទេសនេះនឹងស្នើឲ្យប្រទេសជាហត្ថលេខី និងអង្គការសហប្រជាជាតិចាត់វិធានការដើម្បីធានាឲ្យមានការអនុវត្តពេញលេញចំពោះកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីស ឆ្នាំ១៩៩១ និងស្វែងរកយុត្តិធម៌ជូនជនជាតិខ្មែរដែលត្រូវបានសម្លាប់ចាប់តាំងពីឆ្នាំ១៩៧៥ដល់ពេលបច្ចុប្បន្ន”។
លោក សម សេរី បានមានប្រសាសន៍ថា សភាធម្មនុញ្ញថ្មីនេះបានជ្រើសរើសលោក ក្រិច ស៊ីផាន ជាសមាជិករណសិរ្សរំដោះជាតិខ្មែរសញ្ជាតិនូវែលសេឡង់ និង ធ្វើជាប្រធាន។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីសមាជិករណសិរ្សរំដោះជាតិខ្មែរ២៣នាក់ រួមទាំងលោក សម សេរី ផងត្រូវបានផ្ដន្ទាទោស ឬចោទប្រកាន់ពីបទមានផែនការផ្ដួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងចំណោមក្រុមនេះ មនុស្សប្រាំពីរនាក់ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ៧ឆ្នាំកាលពីខែមេសា បន្ទាប់ពីត្រូវបានផ្ដន្ទាទោសពីបទមានផែនការផ្ដល់មធ្យោបាយដល់ប្រទេសក្រៅ ដើម្បីធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជា។ មនុស្ស១០នាក់ទៀតកំពុងត្រូវឃុំខ្លួនបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីខែតុលា។
លោក សម សេរី ដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវបានផ្តន្ទាទោសកំបាំងមុខ ហើយកំពុងរស់នៅប្រទេសដាណឺម៉ាក បានអះអាងថា ក្រុមនេះធ្វើការដើម្បីផ្សព្វផ្សាយដោយសន្តិវិធីនូវពាក្យពេចន៍អំពីរបៀបដែលរដ្ឋាភិបាលកម្ពុជាត្រូវបានគ្រប់គ្រងដោយវៀតណាម និងបានបំផ្លាញប្រទេសជាតិ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍កាលពីម្សិលមិញថា សភាធម្មនុញ្ញជាតិខ្មែរដូចជារណសិរ្សរំដោះជាតិខ្មែរជាដើម ត្រូវរដ្ឋាភិបាលកម្ពុជាចាត់ទុកជាអង្គការភេរវកម្ម។ លោកបានមានប្រសាសន៍ថា “អ្នកទាំងនេះ យើងមិនចាត់ទុកពួកគេជារដ្ឋាភិបាលនិរទេសឡើយ។ អ្នកទាំងនេះនឹងត្រូវចាត់ទុកជាផ្នែកមួយនៃក្រុមភេរវកម្ម”។ លោកបានបន្ថែមថា “ប្រសិនបើយើងមានភ័ស្តុតាងគ្រប់គ្រាន់ថា ពួកគេពាក់ព័ន្ធនឹងអង្គការខុសច្បាប់នោះ យើងនឹងបញ្ជូនពួកគេទៅតុលាការ”៕ សារុន

0 comments:
Post a Comment