- Friday, 02 November 2012
- Reuters
សៀវភៅក្រហមរបស់ម៉ៅ សេទុង ដែលធ្លាប់ជាគោលការណ៍បក្ស។ Reuters
របៀបវារៈសំខាន់របស់កិច្ចប្រជុំនេះគឺដើម្បី ដោះស្រាយព័ត៌មានលម្អិតនៃការផ្លាស់ប្ដូរថ្នាក់ដឹកនាំដែលកាលពី ឆ្នាំមុនបានផ្ដោតលើការយកចិត្តទុកដាក់អន្តរជាតិ។
សមាជិក កំពូលរបស់បក្សក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការផ្លាស់ប្តូរថ្នាក់ដឹកនាំ និងបណ្តេញឥស្សរជនអាប់យស បូ ស៊ីឡាយ។
កិច្ចប្រជុំដែលមានរយៈ ពេល៤ថ្ងៃនេះ នឹងពិនិត្យមើលយ៉ាងល្អិតល្អន់សម្រាប់គន្លឹះនានាអំពីសមាជដ៏សំខាន់ នៅ សប្តាហ៍ក្រោយផងដែរ។
កិច្ចការសំខាន់ដូចគ្នាមួយដែរ គឺត្រូវកែប្រែធម្មនុញ្ញរបស់បក្សលទ្ធភាពផ្លាស់ប្ដូរមួយគឺផ្នត់ គំនិតរបស់បិតាស្ថាបនិកម៉ៅសេទុងរបស់បក្សកុម្មុយនីស្តអាចលែងជាគោល ការណ៍នាំផ្លូវរបស់បក្សទៀតហើយ។ នេះនឹងក្លាយជាការផ្លាស់ប្ដូរដ៏សំខាន់ក្រៃលែងមួយសម្រាប់ប្រទេស ចិន។
ទីភ្នាក់ងារព័ត៌មានស៊ីនហួបានរាយការណ៍កាលពីសប្ដាហ៍មុន ថាការិយាល័យនយោបាយបានរៀបចំកិច្ចប្រជុំមួយដើម្បីអនុម័តការកែ ប្រែនៃរដ្ឋធម្មនុញ្ញនេះ និងបានចេញសេចក្ដីថ្លែងការណ៍មួយដោយនិយាយថា៖ «បក្សគួរតែលើកជ្រោងទង់សង្គមនិយមជាមួយចរិតលក្ខណៈចិនដែលដើរ តាមទ្រឹស្តីរបស់លោក តេង ស៊ាវពីង និងគំនិតសំខាន់ៗនៃ«អ្នកតំណាងបីរូប»និងអនុវត្តយ៉ាងហ្មត់ចត់នូវ ចក្ខុវិស័យវិទ្យាសាស្ត្រលើការអភិវឌ្ឍ»។
សេចក្ដីថ្លែងការណ៍នេះបង្ហាញថា គំនិតម៉ៅ សេទុងអាចលែងជាគោលការណ៍នាំផ្លូវទៀតហើយ។
សេច ក្ដីថ្លែងការណ៍ការិយាល័យនយោបាយបាននិយាយថា៖ «ធម្មនុញ្ញបក្សគួរតែកែសម្អដើម្បីឲ្យឆ្លុះបញ្ចាំងពីសមិទ្ធផលជា ទ្រឹស្តីថ្មីៗបំផុតរបស់បក្សដើម្បីកំណត់កន្លែងលទ្ធិម៉ាកនិយមនិង បទពិសោធជាក់ស្ដែង»។ សេចក្ដីថ្លែងការណ៍នោះ បានបន្ថែមថាការពិនិត្យឡើងវិញនេះនឹងជួយសមាជិកបក្សគ្រប់រូបឲ្យ មានការសិក្សាកាន់តែប្រសើរស្ដាប់បង្គាប់គាំទ្រ និងអនុវត្តតាមធម្មនុញ្ញនេះ។
គួរឲ្យកត់សម្គាល់ថា បក្សបានចាត់ទុកលទ្ធិម៉ៅនិយមដែលកំពុងធីបចោលនេះថាជា«សមិទ្ធផល ខាងទ្រឹស្តីថ្មីបំផុតក្នុងការកំណត់កន្លែងរបស់លទ្ធិម៉ាក»។
ដោយ ហេតុថាអត្ថបទពេញលេញអំពីការកែប្រែធម្មនុញ្ញមិនទាន់ត្រូវបាន ប្រកាសជាសាធារណៈនៅឡើយគេមិនអាចប្រាប់ថាតើមានការយោងណាមួយ ចំពោះលោកម៉ៅ ឬក៏លទ្ធិម៉ៅនិយមនៅកន្លែងណាផ្សេងឬអត់ទេ។
ក្នុង ធម្មនុញ្ញបក្សពីមុនទាំងអស់លោកម៉ៅ និងលទ្ធិម៉ៅមានកន្លែងរបស់ខ្លួននៅក្នុងបុព្វកថា។ ការលុបបំបាត់លទ្ធិម៉ៅនិយម នឹងនាំឲ្យផ្លាស់ប្តូរក្នុងគោលសំខាន់៤ដែលចែងដោយខ្មោចមេដឹកនាំ មហិមា លោក តេងនិងបានចែងនៅក្នុងធម្មនុញ្ញបក្សបច្ចុប្បន្ន និងធម្មនុញ្ញរដ្ឋ។
ក្នុងសមាជបក្ស សមាជិកបក្សចំនួន២០០០នាក់ នឹងតែងតាំងលោកស៊ី ជីនភីងជំនួសលោកហ៊ូជីនតាវ៕ PN
0 comments:
Post a Comment