Social Icons

Sunday, November 4, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ចិន​​និង​ កូរ៉េ​​ព្រួត​គ្នា​​​​ឲ្យ​​ជប៉ុន​​លុប​លាង​ការឈឺចាប់ ​​ដែល​​បាន​​បង្ខំ​​ឲ្យ​​ស្រ្តី​ជនជាតិ​​ខ្លួន​​ធ្វើ​​ទាសករ​​​ផ្លូវ​ភេទ​ កាល​សង្គ្រាម​លោក​​លើក​ទី​​២​


ក.សំណាង
Friday 02 November 2012 - 7:51 am នៅ​ឯ​កិច្ច​ប្រជុំ​​របស់​អង្គការ​សហប្រជាជាតិ​នា​ទី​ក្រុងហ្សឺណែវ​ ប្រទេស​ចំនួន​​៧​​ដែល​ក្នុង​​នោះ​​នាំ​​មុខ​ដោយ​​ប្រទេស​​កូរ៉េទាំង​ពីរ និង​ ចិន បាន​ធ្វើការ​ទាមទារ​​ឲ្យ​​ប្រទេស​ជប៉ុន ត្រូវ​តែ​​លុប​លាង​​នូវ​ប្រវត្តិសាស្ត្រ​​ដ៏​ឈឺ​​ចាប់​​របស់​ខ្លួន​ ខណៈ​​ដែលជ​ប៉ុន​​បាន​​បង្ខំ​ឲ្យ​​ស្រ្តីពី​​​ប្រទេស​​ទាំងនោះ​​​​​ធ្វើ​ជា​ ទាសករ​ផ្លូវភេទ​ ដល់​ទាហាន​របស់​​ខ្លួន​​អំឡុង​​សង្រ្គាម​​លោក​​លើក​ទី​២ ។
ព្រឹត្តិកាណ៏ សង្រ្តាម លោក លើក ទី ២ ដែល សំដៅ ទៅ រកការ គ្រប់គ្រង ពិភព លោ ដោយ អាល្លឺម៉ង់ និង ជប៉ុន

យោង​តាម​​ទី​ភ្នាក់ងារ​ព័ត៌​មាន​ យុន​ហាប់ (Yonhap News)​ របស់​កូរ៉េខាង​ត្បូង​​ផ្សាយ​ថ្ងៃ​ទី​ ២​ វិច្ឆិកា នេះ​ឲ្យ​ដឹង​​ថា​ អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរទេស​​លោក Cho Tai -yong បាននិយាយ​ថា​ នៅ​​ក្នុង​អំឡុង​កិច្ច​ប្រជុំ​UPRទាក់​ទ​ង​និង​ក្រុមប្រឹក្សាសិទ្ធិ​​មនុស្ស ​​​ ប្រទេស​​ចំនួន​​៧​​ដែល​ក្នុង​​នោះ​​មាន​​ប្រទេស​​កូរ៉េទាំងពីរ ចិន និង ហូឡង់ ផង បាន​​រួម​​គ្នា​ទាម​​ទារ​​ឲ្យ​ជប៉ុន លុបលាង​ការឈឺ​ចាប់​ ខណៈ​ដែលជប៉ុន​បានបង្ខំ​ឲ្យ​ស្រ្តី​ជនជាតិ​របស់​​ខ្លួន​​ធ្វើ​ជាទាសករ​បំ​ រើផ្លូវភេទ​​​ដល់​ក្រុមទាហាន​របស់​ខ្លួន​​កាល​អំឡុង​​សង្រ្គាម​​លោក​លើក​ទី​ ២ ។​ ដោយ​ពួក​គេ​​បាន​​លើ​ក​ឡើង​​ថា ​រដ្ឋាភិបាល​ទី​ក្រុង​តូក្យូ​ ត្រូវ​​តែ​ធ្វើ​​ការ​​ដោះ​ស្រាយ​​ឲ្យ​​បាន​សម​​ស្រប ​តាម​​ច្បាប់​​ ក្នុង​​​នោះ​​មាន​​ការ​ផ្ដល់​ជា​សំណង​​ និង ធ្វើ​ការ​សុំទោស​​ដល់​ជន​​រងគ្រោះ​ជាដើម​ ។​
​​ដើម្បី​លើក​ទឹក​ចិត្ត​​ដល់​ទាហាន​របស់​​ខ្លួន​ កាល​សង្រ្គាម​​លោក​​លើក​ទី​​២ ​មាន​​ការ​រក​ឃើញ​​ថា ​យ៉ាង​ហោច​ណាស់​​មាន​ស្រ្តី​២ពាន់​នាក់ ​ដែល​ភាគ​ច្រើន​ពី​ប្រទេសកូរ៉េ​​ ត្រូវ​​បាន​​ជប៉ុន​​បង្ខំ​​​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ ហើយ​​មាន​​មួយ​​ចំនួន​​ក្នុង​​ចំណោម​​​​នោះ​ ក៏​​បាន​ធ្លាក់​​របូត​​មក​​ដល់​​កម្ពុជា​​ផង​ដែរ ។
​ប៉ុន្តែ​​ខុស​​ផ្ទុយ​ពី​នេះ​នៅ​​ក្នុង​ប្រទេសកម្ពុជា​​វិញ ​កាល​ពី​អំឡុង​ទសវត្សរ៏​​ទី ​៨០និង ៩០ ប្រទេស​​នេះ​ធ្លាប់​​បាន​អះអាង​​យ៉ាង​មុតមាំ​​ថា ​ប្រទេស​​ចិន​​គឺ​ជា​អ្នក​​នៅ​ពី​ក្រោយ​​ការ​សម្លាប់​រង្គាល​​ជនជាតិ​ខ្មែរ​ ​ជិត​៣លាន​នាក់​ តែ​​នៅ​​ពេល​​នេះ​​កម្ពុជា​​នៃ​​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន មិន​​ត្រឹម​តែ​​ពុំ​​បានទាម​ទារ​​ឲ្យ​​ចិន​ប៉ះប៉ូវ​​សំណង​ឈឺ​​ចាប់​​​ដល់​​ ពល​រដ្ឋ​រងគ្រោះ​​ខ្មែរ​​ប៉ុណ្ណោះទេ​  បែរ​​ជា​​​បាន​​ចាត់​ទុក​​ចិន​​ជា​​អ្នក​មាន​គុណ​ទៀត​​ផង ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។