Social Icons

Saturday, November 3, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ការលើកឧទាហរណ៍របស់ប្រទេសដាណឺម៉ាកជាគំរូឲ្យខ្មែរ បំភ្លេចរឿងទឹកដីរបស់លោកពូ ឡៅ ម៉ុងហៃ ជាការបំភ្លៃដែលមិនអាចទទួលយកបាន




Originally Posted at: The Son of the Khmer Empire
ដោយ៖ ប៉ាង សុខឿន
ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១២


តាមប្រវត្តិសាស្រ្តដាណឺម៉ាកមិនបានបាត់បង់ទឹកដីទាំងនោះទេ តែប្រទេសដាណឺម៉ាកបាន មួយ ផ្នែក​មកវិញ ដោយគោរពទៅតាមការបោះឆ្នោតប្រជាមតិ ដែលបាន ធ្វើឡើង ពីរដងរៀប ចំដោយ សម្ព័ន្ធភាពមហាអំណាច ក្រោមការចាត់ចែងរបស់អាជ្ញាធរ គណៈកម្មការអន្តរជាតិ (The Authority of International Commission) បន្ទាប់ពីសង្រ្គាមលោកលើកទៅ១ ពោលគឺនៅថ្ងៃទី ១០កុម្ភៈឆ្នាំ១៩២០ និង១៤មិនា​១៩២០។​ ជាលទ្ធផលនៃការបោះឆ្នោតប្រជាមតិ គឺស្លេស្វ៊ីក ភាគខាងជើង (North Schleswig) សម្រេច​បោះឆ្នោតរួបរួមនិងប្រទេស ដាណឺម៉ាកក្នុង សំលេង៧៤,៩%  លើសំលេង ២៥,១% នែចំនួនអ្នក​បោះ​ឆ្នោត ៧៥៤៣១នាក់ ហើយស្លេស្វ៊ីកភាគ កណ្តាល (Central Schleswig) បានសម្រេចរួបរួមជាមួយ​ អាល្លឺម៉ង់ក្នុងសំលេង ឆ្នោត៨០,២% លើសំលេង ១៩,៨% នៃចំនួនអ្នក បោះឆ្នោត១២៨០០នាក់។

ក្នុងប្រវត្តិសាស្រ្តអាល្លឺម៉ងនិងដាណឺម៉ាកបានបញ្ជាក់ថា ខេត្តទាំងពីរគឺ ស្លេស្វ៊ីក និង ហូលស្តែន (Schleswig-Holstein) មានប្រវត្តិធ្លាប់នៅ ក្រោមការគ្រប់គ្រង នៃប្រទេសទាំងពីរ ឆ្លាស់​ប្តូរគ្នារាប់​សតវត្សរ៍មកហើយ ៗពេលខ្លះក៏នៅ ឯករាជ្យផងដែរ។ ស្លេស្វ៊ីក និង ហូលស្តែនត្រូវបានប្រទេស​ទាំងពីរ​ធ្វើសង្រ្គាម ដណ្តើមគ្នាកាន់កាប់ជាផ្លូវការ នៅពេលដែលជនជាតិ អាល្លឺម៉ង់មានស្មារតីជាតិ ភ្ញាក់រលឹកបន្ទាប់ពី សង្រ្គាមណាប៉ូឡេអុង។អាល្លឺម៉ង និងដាណឺម៉ាក បានធ្វើសង្រ្គាមដណ្តើមកាន់
កាប់ខេត្តទាំងពីរនេះ ចំនួនពីរលើក គឺសង្រ្គាមស្លេស្វ៊ីកលើកទី១ ពីឆ្នាំ១៨៤៨​-៥១ បានជ័យជំនះទៅ លើប្រទេសដាណឺម៉ាក​ និងសង្រ្គាមស្លេស្វីកលើកទី២ គឺនៅឆ្នាំ១៨៦៤បានជ័យជំនះ ទៅលើ អាល្លឺម៉ង់។ 


រហូតដល់សង្រ្គាមលោកលើកទី១បានបញ្ចប់ សម្ព័ន្ធភាពមហារអំណាច ចង់ប្រគល់ ខេត្តទាំងពីរ
នោះឲ្យប្រទេស ដាណឺម៉ាកវិញ តែដាណឺម៉ាកមិនព្រម ដោយលើកហេតុផលថា ក្នុងខេត្ត ទាំងពីរមាន ប្រជាជន​ទាំងពីរ ជាតិសាសន៍រស់នៅ និងធ្លាប់គ្រប់គ្រងឆ្លាស់គ្នា ជាច្រើន សតវត្សរ៍ មកហើយ ៗដើម្បីចៀសវាង ការមានជំលោះដណ្តើមកាន់កាប់ ទឹកដីទាំងនេះទៀត នៅពេល អនាគត គឺវាសនាខេត្តទាំងពីរនេះ ត្រូវស្ថិតលើការបោះឆ្នោតប្រជាមតិ។
ជនរួមជាតិគួរយល់ផងដែរថាប្រទេសដាណឺម៉ាកមិនមែនជាប្រទេសតូចនោះដែរ។ វាមាន វិសាលភាព​ធំ ណាស់ពោល គឺចែកចេញជាបីផ្នែក៖ ១) ដាណឺម៉ាក (Denmark) មានផ្ទៃដី ៤២,៨៣០គម, ២) គ្រីនឡែន (Greenland) មានផ្ទៃដី ២,១៦៦,០៨៦គម, ៣) កោះហ្វារ៉ូ (Faroe Island) មានផ្ទែដី១,៣៩៩គម​​​  ។ 

តាមអ្វីដែលបានលើកឡើងខាងលើនេះសូមជនរួមជាតិពិចារណា ហើយមិនត្រូវ រើសយកទស្សនៈ​អ្វីដែលធ្វើឲ្យ ជាតិបាត់បង់ផល ប្រយោជន៍នោះទេ មិនថាអ្នកនិយាយនោះ ជាអ្នកណាឡើយ។ ពោល​យើង ត្រូវស្តាប់លើ មនសិការជាតិរបស់យើង និងផ្អែកលើស្ថានភាពជាក់ស្តែង និងការសិក្សា​ស្រាវ​ជ្រាវ ដោយពិតៗ។   

ជារួមយើងពិតជាមិនចង់តវ៉ាទេ តែមេដឹកនាំខ្មែរពិតជាធ្វើឲ្យយើងអស់សង្ឃឹម និងគ្មានជម្រើស សោះឡើយ។ដូច្នេះ យើងនឹងនៅតែបន្តការតវ៉ា​ ដោយសន្តិវិធីតាមមូលដ្ឋានច្បាប់ជាតិ និង អន្តរជាតិនិងរហូតដល់ ប្រទេសជតិខាងប្រគល់ អ្វីដែលបានឈ្លាន ពានមកយើងវិញ និងឈប់ ឈ្លានពាន យើង។

ជាចុងក្រោយសូមជនរួមជាតិចងចាំថា យួនបាន ជោគជ័យបែបនេះ ដោយសារតែគេ ពង្រឹងស្មារតី
ជាតិនិយម និងមនសិការ ជាតិដល់ប្រជាពលរដ្ឋ របស់គេ រីឯខ្មែរយើងធ្លាក់ដល់ ស្ថានភាពបែបនេះ
ដោយសារ តែយើងបានបាត់បង់ ស្មារតីជាតិនិយម និងមនសិការជាតិនេះហើយ។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។