អ្នកភូមិជាជនរងគ្រោះក្នុងអំពើបាញ់ប្រហារ បានសម្ដែងប្រតិកម្មទៅលើចំណាត់ការរបស់តុលាការខេត្តបាត់ដំបង ដែលបានសម្រេចដាក់ពួកគាត់ដែលជាជនរងគ្រោះ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ប៉ុន្តែពុំមានចំណាត់ការចំពោះជនដៃដល់ ដែលបានបាញ់ប្រហារឲ្យពួកគាត់មានរបួសនៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នោះទេ។
២៤-សីហា-២០១២៖ លោក សឹង ហៀង (ឆ្វេង) ដែលជាជនជាប់ចោទនិងលោក ហេង សាយហុង (ស្តាំ) ជាមន្ត្រីអង្គការលីកាដូ។
លោក សឹង ហៀង អាយុ៣៤ឆ្នាំ រស់នៅភូមិអូរដា ឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានថ្លែងនៅថ្ងៃទី២៤ ខែសីហា ថា ការសម្រេចរបស់តុលាការ គឺជារឿងអយុត្តិធម៌។ កងការពារក្រុមហ៊ុនដែលបានប្រើកាំភ្លើងបាញ់ឲ្យអ្នកភូមិមានរបួស កាលពីចុងឆ្នាំ២០១១ នោះ តុលាការពុំបានចាត់ការទៅតាមផ្លូវច្បាប់ទេ៖ «កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១ នោះ ជម្លោះកើតឡើងគឺបាញ់ចំខ្ញុំចំភ្លៅខាងស្ដាំ គឺចូលពីខាងស្ដាំចេញមកខាងឆ្វេង បណ្ដាលឲ្យរបួសចំកណ្ដាលភ្លៅ។ ឥឡូវនេះ ខ្ញុំជាជនរងគ្រោះដោយការបាញ់ប្រហារ បែរជាគេដាក់ខ្ញុំទៅជាជនល្មើសដាក់ក្នុងឲ្យតុលាការស៊ើបអង្កេតទៅវិញ»។
តុលាការខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែសីហា បានចេញដីកាសម្រេចដាក់ឲ្យជនត្រូវចោទ ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយតម្រូវឲ្យជនត្រូវចោទបំពេញនូវកាតព្វកិច្ច ដូចជា មិនត្រូវចេញទៅក្រៅព្រំដែនដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទៅបង្ហាញខ្លួនតាមការកំណត់នៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក នៅថ្ងៃទី២៣ រៀលរាល់ខែនីមួយៗ រហូតដល់តុលាការសម្រេចអង្គសេចក្ដី។
ទាក់ទិនការសម្រេចរបស់តុលាការនេះ លោក សឹង ហៀង ថ្លែងថា វាមានភាពអយុត្តិធម៌។ ពួកគាត់ពុំអាចទទួលយកសេចក្ដីសម្រេចរបស់តុលាការទេ៖ «ខ្ញុំសូមបដិសេធដាច់ខាត ព្រោះខ្ញុំមិនបានប្រព្រឹត្តិអ្វីទៅតាមការចោទរបស់គេនោះទេ។ នៅក្នុងឯកសារដែលគេដាក់អោយខ្ញុំស្ថិតនៅក្រោមតុលាការ ខ្ញុំនឹងធ្វើទៅតាមនីតិវិធី ប៉ុន្តែគ្រាន់តែថា ខ្ញុំមិនទទួលស្គាល់ពាក្យចោទ។ ប៉ុន្តែអ្វីដែលដាក់ឲ្យខ្ញុំធ្វើទៅតាម៤ចំណុច ធ្វើទៅតាមរាល់ថ្ងៃទី២៣ ឲ្យខ្ញុំឡើងទៅជួបអធិការក៏ដោយ ខ្ញុំក៏ធ្វើទៅតាមហ្នឹង។ ប៉ុន្តែរាល់ពាក្យចោទទាំងអស់ គឺខ្ញុំអត់ទទួលយកទេ»។
មន្ត្រីអង្គការលីកាដូ ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង បានថ្លែងថា ការសម្រេចរបស់តុលាការ គឺស្របទៅនឹងសំណុំរឿងរបស់ភាគីដើមបណ្ដឹង ដែលពុំមានទម្ងន់។ ម្យ៉ាងវិញទៀត ករណីប្ដឹងផ្ដល់គ្នាមកតុលាការ ដោយសារបញ្ហាទំនាស់ដីធ្លី តុលាការចេះតែសម្រេចឃុំខ្លួន។ ការសម្រេចឃុំខ្លួនមនុស្ស បានធ្វើឲ្យមនុស្សមានការឈឺចាប់ និងបាត់បង់ការងារអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងសង្គមគ្រួសារ។ ទោះយ៉ាងក្ដី លោកសង្កត់ធ្ងន់ថា ការសម្រេចនេះវាជានីតិវិធីរបស់តុលាការក្នុងការស៊ើបអង្កេត។
លោក ហេង សាយហុង៖ «យើងចង់ឲ្យតុលាការផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះ ព្រោះរឿងនេះខ្ញុំមើលទៅគ្មានហេតុផលអីជាដុំកំភួនអីទេ យើងសុំឲ្យមានការលើកលែង តម្កល់ទុករឿង កុំឲ្យមានការចោទតទៅទៀត»។
ជនទាំងបីនាក់មាន ឈ្មោះ សឹង ហៀង ជោត គុណ និងផាវ បុត្រ រស់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អ្នកភូមិទាំងបីនាក់ ត្រូវបានលោក សាអឿន កោសល្យមុនី ចៅក្រមស៊ើបសួរចេញដីកាបង្កាប់ឲ្យចូលខ្លួនតាមសំណុំរឿងព្រហ្មទណ្ឌលេខ៨៦៨ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១១ ដែលមានភាគីដើមបណ្ដឹងឈ្មោះ ចាន់ នី ជាកងកម្លាំងការពារឲ្យក្រុមហ៊ុន សួន មានសម្បត្តិ។ អ្នកទាំងបីត្រូវតុលាការចោទពីបទប្រើហិង្សា មានស្ថានទម្ងន់ប្រព្រឹត្តិនៅភូមិភ្នំប្រាំពីរ ឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១។ បទល្មើសព្រហ្មទណ្ឌនេះ មានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩៕

0 comments:
Post a Comment