តុលាការខេត្តព្រះវិហារមានគម្រោងកោះហៅមន្ត្រីបរិស្ថាន ស្រុករវៀង ខេត្តព្រះវិហារ ចំនួន២នាក់ មកសាកសួរ ក្រោយពីមានពាក្យប្ដឹងពីប្រជាពលរដ្ឋ ចោទប្រកាន់ថាមន្ត្រីបរិស្ថានទាំង២រូបនោះ បានប្រើអាវុធគំរាមប្រជាពលរដ្ឋ និងរឹបអូសឈើដែលមានច្បាប់ត្រឹមត្រូវ។
ប្រជាពលរដ្ឋចំនួន២នាក់ នៅភូមិអូរពោធិ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ បានដាក់ពាក្យប្ដឹងទៅតុលាការខេត្តព្រះវិហារ អំពីសកម្មភាពមន្ត្រីបរិស្ថានចំនួន២រូបបានគំរាមកំហែងពួកគាត់ ដោយប្រើប្រាស់អាវុធ និងសុំឲ្យមានការផ្ដន្ទាទោស និងសងជំងឺចិត្ត។
លោក ខាន់ សេងគីម ជាប្រជាពលរដ្ឋដែលបានដាក់ពាក្យប្ដឹង មានប្រសាសន៍ថា កាលពីចុងខែមេសា ឆ្នាំ២០១២ លោកបានដឹកឈើយកមកសង់ផ្ទះមានប្រមាណ២ម៉ែត្រគូប។ ឈើទាំងនោះមានសុំច្បាប់ត្រឹមត្រូវ តែមានមន្ត្រីបរិស្ថានបឹងពែរ មកឃាត់ និងទាមទារយកឈើទៅទីស្នាក់ការ ដោយមានការប្រកែក។ មន្ត្រីបរិស្ថានពីររូប ម្នាក់ឈ្មោះ សុខ ឌីម និងម្នាក់ទៀតឈ្មោះ សុវន្ថា បានគំរាមដោយប្រើប្រាស់អាវុធ ដើម្បីយកឈើទៅទីស្នាក់ការឲ្យទាល់តែបាន។ លោកបានដាក់ពាក្យប្ដឹងទៅតុលាការខេត្តព្រះវិហារ កាលពីចុងខែកក្កដា។
លោក ខាន់ សេងគីម៖ «ពេលខ្ញុំដឹកយកមកធ្វើផ្ទះ គេមកដល់មុខផ្ទះ គេហ្នឹង គេមកចាប់ឈើខ្ញុំមានច្បាប់ យកអាវុធមកបើកសោអាមេ មកភ្ជង់ខ្ញុំ ហើយនឹងប្រមាថដាក់ខ្នោះដាក់អីខ្ញុំទៀត ដោយសារខ្ញុំសំអាងលើច្បាប់ហ្នឹង អត់អោយយកឈើហ្នឹងទៅ ប្រកែកគ្នាអ៊ីចឹង»។
ប្រជាពលរដ្ឋមួយរូបទៀតឈ្មោះ រុំ សំណាង ជាភរិយារបស់ឈ្មោះ ខាន់ សេងគីម បានរៀបរាប់ហេតុការណ៍ចាប់ឈើមានច្បាប់ត្រឹមត្រូវនោះថា មន្ត្រីបរិស្ថានបានប្រើអាកប្បកិរិយាមិនត្រឹមត្រូវ និងអាងអំណាច មិនស្ដាប់ការពន្យល់ហេតុផលទាល់តែសោះ។
លោកស្រី រុំ សំណាង៖ «ពេលហ្នឹងមានន័យថា គាត់ប្រកែកសម្ដីគ្នា ដោយសារប្ដីខ្ញុំគាត់សំអាងលើច្បាប់លោកមេឃុំ មេភូមិអី ប្រធានសហគមន៍អី គេធ្វើច្បាប់អោយត្រឹមត្រូវ ដល់ពេលអ៊ីចឹង យើងហ្នឹងសំអាងច្បាប់ហ្នឹង ដល់ពេលអ៊ីចឹងមានការទាស់ប្រកែកគ្នាមួយម៉ាត់ពីរទៅ គេក៏បានបើកសោមកអាមេមកគេ»។
លោកស្រី រុំ សំណាង បានសុំឲ្យតុលាការពន្លឿនការកោះហៅជនសង្ស័យប្រព្រឹត្តបទល្មើស មកសាកសួរ និងចោទប្រកាន់ផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានឆាប់រហ័ស។
លោក សុវន្ថា ជាមន្ត្រីបរិស្ថានមួយរូប ក្នុងចំណោមមន្ត្រីបរិស្ថាន២រូប ដែលប្រជាពលរដ្ឋបានប្ដឹងនោះ បានបដិសេធថា រូបលោកមិនបានគំរាមកំហែងប្រជាពលរដ្ឋឡើយ៖ «អាហ្នឹងម្ចាស់ខ្លួនធម្មតាទេ ចាប់ប្រជាពលរដ្ឋអើ គេរករឿងរកអ៊ីចឹងណា យើងមិនបានគំរាមគេទេ យើងធ្វើតាមតួនាទីយើងទេ
តាមបញ្ជាពីលើមក។ ធម្មតាបទល្មើសមិនបានតដៃតអីទេ។ ប៉ុន្តែគាត់ថាយើងធ្វើតាមតួនាទីយើងទេ គេវារករឿងដែរ ព្រោះអ្នកស្រុកគេច្រើនបង ហើយយើងទទួលបញ្ជាពីនាយកមក អ៊ីចឹងទៅ យើងក៏ធ្វើតាមគាត់។ ខ្ញុំធ្វើម៉េចបង គាត់ត្រូវអោយតែចាប់អោយបាន»។
ប្រភពមន្ត្រីតុលាការខេត្តព្រះវិហារ បានឲ្យដឹងថា តុលាការខេត្តព្រះវិហារមានគម្រោងកោះហៅជនពាក់ព័ន្ធពាក្យប្ដឹងនេះ ឲ្យឡើងមកតុលាការនៅថ្ងៃទី២៩ ខែសីហា ខាងមុខនេះ។
លោក ឡោ ចាន់ ប្រធានអង្គការអាដហុក ខេត្តព្រះវិហារ មានប្រសាសន៍ថា បើសិនជាចៅក្រមតុលាការរកឃើញថា មានពិរុទ្ធភាពដូចពាក្យប្ដឹងមែននោះ មន្ត្រីបរិស្ថានត្រូវមានទោសជាមិនខាន៖ «យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានប្ដឹងចោទទៅលើមន្ត្រីបរិស្ថានទាំង២នាក់ ពីបទគំរាមកំហែងដោយប្រើប្រាស់អាវុធខុសច្បាប់ ហើយតាមទស្សនៈរបស់ខ្ញុំ បើសិនជាលោក សុខ ឌីម និងលោក សុវន្ថា ដែលជាមន្ត្រីបរិស្ថានស្ថិតនៅក្រោមឱវាទរបស់លោក វ៉ុន ធឿន នាយដែនជម្រកសត្វព្រៃបឹងពែរ ពិតជាបានគំរាមកំហែងទៅលើជនរងគ្រោះពិតមែននោះ គឺខុសទៅនឹងក្រមព្រហ្មទណ្ឌមាត្រា២៣១ ពីបទគំរាមកំហែង ហើយបើសិនជាករណីហ្នឹង កើតមានឡើង គឺមន្ត្រីបរិស្ថានទាំង២អាចជាប់ពន្ធនាគារអាចជាប់ពីមួយខែទៅប្រាំមួយខែ និងពិន័យជាប្រាក់ពី១សែនទៅ១លានរៀល»។
លោក ឡោ ចាន់ មានប្រសាសន៍ថា ករណីប្រជាពលរដ្ឋប្ដឹងមន្ត្រីបរិស្ថាននៅស្រុករវៀង នោះ ធ្លាប់កើតមានជាច្រើនលើកមកហើយ។
នៅក្នុងពាក្យប្ដឹងរបស់ប្រជាពលរដ្ឋឈ្មោះ ខាន់ សេងគីម និងរុំ សំណាង ទៅតុលាការខេត្តព្រះវិហារ បានសុំឲ្យតុលាការផ្ដល់យុត្តិធម៌ និងទាមទារជំងឺចិត្តជាប្រាក់ចំនួន៥ពាន់ដុល្លារអាមេរិក៕

0 comments:
Post a Comment