ដោយ មណ្ឌល កែវ
ប្រជាពលរដ្ឋប្រមាណ៥០នាក់ មកពីភូមិកោះក្អែក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បាននាំគ្នាធ្វើដំណើរមកកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងបំណងលើកទឹកចិត្តអ្នកភូមិ៥នាក់ ដែលត្រូវបានតុលាការកោះហៅមកសាកសួរពីបទគំរាមកំហែងយកប្រាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
២៤-សីហា-២០១២៖ អ្នកភូមិមកជួបជុំគ្នានៅការិយាល័យអ្នកតំណាងរាស្ត្រ សុំការជួយអន្តរាគមន៍មុននឹងចូលទៅតុលាការដើម្បីលើកទឹកចិត្តអ្នកភូមិដែលសាលាដំបូងខេត្តកំពង់ឆ្នាំង កោះហៅពីបទគំរាមកំហែងយកប្រាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
បុរសអ្នកភូមិកោះក្អែក ឈ្មោះ ឃឹម ម៉ៅ អាយុ៥០ឆ្នាំ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ សីហា ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានកោះហៅអ្នកភូមិ៥នាក់ មកសាកសួរពីករណីដែលអ្នកភូមិបានដុតបំផ្លាញអួនរបស់អ្នកនេសាទជនជាតិវៀតណាម កាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅ។ អ្នកភូមិរូបនេះបន្តថា ដោយបារម្ភខ្លាចមានការឃុំខ្លួនអ្នកភូមិទាំង៥នាក់នោះ ទើបប្រជាពលរដ្ឋក្នុងភូមិបាននាំគ្នាមកគាំទ្រអ្នកភូមិទាំង៥នាក់នោះ។
គាត់ថា ការដុតបំផ្លាញអួនខុសច្បាប់របស់អ្នកនេសាទវៀតណាម នេះ គឺអ្នកភូមិទាំងអស់ជាង២០០នាក់ រួមគ្នាធ្វើ មិនមែនមនុស្ស៥នាក់ ដែលតុលាការបានកោះហៅនេះ ធ្វើនោះទេ៖ «ប្រជាពលរដ្ឋខ្ញុំខឹងខ្លាំងណាស់ ព្រោះពួកវាអូសអួនដាច់បាត់មងប្រជាពលរដ្ឋខ្ញុំស្ទើររាល់យប់។ ពួកខ្ញុំមិនទៅចាប់បានហៅមេភូមិ និងសហគមន៍ឲ្យជួយ តែពួកគេអត់មកជួយទេ។ ដល់អ៊ីចឹង ពួកខ្ញុំក៏ចុះទៅចាប់អួនហ្នឹងមក»។
បុរសអ្នកភូមិកោះក្អែក ឈ្មោះ រៀ ជួន បានចោទប្រកាន់ថា អាជ្ញាធរបានឃុបឃិតជាមួយអ្នកនេសាទជនជាតិវៀតណាម ហើយបានអនុញ្ញាតឲ្យពួកនេះធ្វើការនេសាទ ដោយប្រើឧបករណ៍នេសាទខុសច្បាប់៖ «រាយការណ៍ឲ្យមេភូមិគេធ្វើមិនដឹងមិនឮ ព្រោះគេស៊ីលុយពួកអ្នកអូសអួន។ បានកម្លាំងពួកខ្ញុំចាប់យកឡើងមកលើគោក ហើយនាំគ្នាយាមមួយយប់ទល់ភ្លឺ អត់ឃើញរដ្ឋអំណាចណាមកទទួលយកទេ ដល់ម៉ោង៨ព្រឹក អ្នកភូមិក៏នាំគ្នាសម្រេចចិត្តដុតអួនហ្នឹងចោលតែម្ដងទៅ»។
កាលពីថ្ងៃទី១០ ឧសភា កន្លងទៅ ប្រជាពលរដ្ឋភូមិកោះក្អែក ឃុំកំពង់ហៅ ជិត១០០នាក់បាននាំគ្នាចាប់ទូកអូសអួនក្រឡាញឹក និងមានបណ្ដោយប្រវែង៨០០ម៉ែត្រ ដែលជាឧបករណ៍នេសាទខុសច្បាប់ពីអ្នកនេសាទជនជាតិវៀតណាម។ តែអ្នកភូមិមិនបានយកឧបករណ៍ដែលចាប់បាននេះ ទៅប្រគល់ឲ្យអាជ្ញាធរមានសមត្ថកិច្ចទេ ហើយបែរជានាំគ្នាដុតបំផ្លាញចោលទៅវិញ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ពេញ វិបុល មានប្រសាសន៍ថា ការកោះហៅអ្នកភូមិ៥នាក់មកសាកសួរនេះ គឺដើម្បីបញ្ជាក់ពីមូលហេតុដែលអ្នកភូមិសម្រេចចិត្តមិនប្រគល់វត្ថុតាងឲ្យអាជ្ញាធរ។ លោកថា តាមការស្រាវជ្រាវរបស់អាជ្ញាធរជំនាញរកឃើញថា អ្នកភូមិកោះក្អែក បានជំរិតទារប្រាក់ពីអ្នកនេសាទវៀតណាម ពុំបាន ក៏មានកំហឹងទើបដុតឧបករណ៍នេសាទគេចោល។ លោកថា ទង្វើរបស់អ្នកភូមិ គឺជាទង្វើខុសច្បាប់៖ «ពួកគាត់ចាប់អួនរបស់គេហើយ ទាមទារលុយពីពួកគេ ហើយដល់ទារមិនបានគាត់ក៏យកទូក និងអួនរបស់គេ២វង់ទៅដុតចោល។ គាត់ធ្វើបែបនេះ គឺខុសច្បាប់ហើយ ព្រោះបើគាត់ចាប់បានហើយគាត់យកទៅប្រគល់ឲ្យអាជ្ញាធរជំនាញ ឬមន្ត្រីយុត្តិធម៌ដែលនៅជិតគាត់បំផុតនោះ ទើបត្រូវ។ ហេតុនេះហើយ ទើបយើងហៅគាត់មកសួរនាំ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ការពារសិទ្ធិមនុស្សប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា មានប្រសាសន៍ថា លោកពុំគាំទ្រចំពោះអំពើហិង្សាដែលប្រជាពលរដ្ឋភូមិកោះក្អែក បានធ្វើនោះទេ។ យ៉ាងណាក៏ដោយ លោកសំណូមពរឲ្យតុលាការបន្ធូរបន្ថយចំពោះកំហុសឆ្គងរបស់ប្រជាពលរដ្ឋ។ លោកថា ប្រជាពលរដ្ឋមានឆន្ទៈការពារធនធានធម្មជាតិ តែដោយខ្វះការយល់ដឹងផ្លូវច្បាប់ ទើបកើតមានជាកំហុសឆ្គងនេះឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

0 comments:
Post a Comment