Social Icons

Sunday, August 26, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

យួន​និងអាយ៉ងក្រុងភ្នំពេញ​កំពុងរកវិធី​ធ្វើ​ឲ្យ​ដីខ្មែរ​ដែលគេលួច​បានស្រប​ច្បាប់​

ផ្ដើមពីថ្ងៃទី១០​ដល់ថ្ងៃទី១៣​ខែ​កក្កដា​​  ​ គណៈកម្មាធិការ​ព្រំដែន​របស់​​កម្ពុជា​និង​យួន បាន​ជួប​​ប្រជុំ​គ្នា​​ក្នុងទីក្រុងភ្នំពេញ​ ដើម្បី​ធ្វើការ​កែតម្រូវ​មាត្រដ្ឋានមួយ​ចំនួន​នៅលើ​ផែនទី​កម្ពុជា​ ឲ្យ​ស្រប​ទៅ​នឹង​ស្ថានភាពជាក់ស្ដែង​ ខណៈ​ដែលគេ​ដឹង​ថា ​មានដី​ខ្មែរ​រាប់​រយគីឡូម៉ែត្រភាគខាងកើត​និងខាងត្បូង ​​ត្រូវ​បានកាត់​ផ្ដាច់​​ភ្ជាប់ទៅ​យួន​​​បន្ទាប់​ពីបញ្ចប់​ ការបោះបង្គោលព្រំដែន​ដែលធ្វើ​តាម​របៀប​ចោរ​ ដោយគ្មានតម្លាភាព​នោះ  ក្នុងន័យ​​ធ្វើ​ឲ្យ​ដី​ខ្មែរដែលគេលួច​បាន មានលក្ខណៈ​ស្របច្បាប់​  ។​
ប៉ុន្តែពួកគេ​ទំនង​ជា​ភ្លេចហើយ​​ថា ​ការ​កែកាឡៃ​ផែន​ទី​កម្ពុជា​តាម​របៀបកាត់ជើង​ខ្មែរ​តម្រូវ​ស្បែកជើង​យួន ​​ឲ្យ​ខុសពីទម្រង់​ខ្នាត១/១០០.០០០​​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​-១៩៥៣​ហើយ​ ដែលត្រួវ​បានទទួលស្គាល់ជា​អន្តរជាតិ​ ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦  គឺជា​​ការ​​បង្ហាញឲ្យ​ឃើញ​យ៉ាងច្បាស់​ក្រឡែត​រួច​ស្រេច​ទៅ​ហើយ​ពី​ការបំពាន​ ទៅលើ​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​របស់​ប្រទេស​ និង​​​អន្តរជាតិ​ ។
ការ​ផ្ដើម​បោះបង្គោល​កំណត់ព្រំ​សីមា​គោក​រវាង​ប្រទេសកម្ពុជា និង ​យួន​ កាល​ពីខែកញ្ញា ឆ្នាំ ២០០៦​និង​បញ្ចប់​​កាលពីខែ​​មិថុនា ឆ្នាំ ២០១២ ​ថ្មីៗ​នេះ ​ដោយ​យោងទៅលើអនុសញ្ញា​បំពេញបន្ថែមស្ដីពីព្រំ​ដែន​ គោក​នៃប្រទេសទាំងពីរ​ឆ្នាំ​១៩៨៥​ ដែលសភានៃបក្សប្រជាជន​រួមទាំងព្រះមហាក្សត្រផង​សម្រេច​ផ្ដល់​សុពលភាព​កាល​ពី​ ខែ តុលា ឆ្នាំ ២០០៥ ​នោះ​គឺជាអំពើខុសច្បាប់ ជាការរំលោភ​យ៉ាងគឃ្លើន​និងគ្មានភាព​អៀន​ខ្មាស់​ ចំពោះ​កិច្ចព្រមព្រាងសន្ដិភាព​ទីក្រុងប៉ារីសថ្ងៃទី២៣​តុលា ឆ្នាំ ១៩៩១ ​ ​ដើម្បីអ្វីដែលជាភាព​ជោគ​ជ័យ​​តាមផែន​ការ​​លេប​ត្របាក់ទឹកដីខ្មែរ​ដោយ​​ រដ្ឋាភិបាល​ទីក្រុង​ហាណូយ​។
ជាក់​ស្ដែង​អំឡុង​ការបោះបង្គោលព្រំ​ដែន​ មាន​ប្រជាពលរដ្ឋខ្មែរ​ជាច្រើន​​រស់នៅតាមបណ្ដាខេត្ត​ជាប់ព្រំ​ដែន​ ភាគខាងកើត​និងភាគ​ខាងត្បូង​ បានចេញមុខ​នាំ គ្នា​ស្រែកទ្រ​ហោរយំ​ ពី​រឿង​បាត់​ដី​ស្រែ​​រហូត​បាត់ភូមិ​ឋាន​ទាំង​មូល​ ចូលទៅក្នុងដី​យួន ។ ​ហើយ​ខ្លះ​​ដោយ​សារតែយក​ការពិត​មក​ស្រែក​ឲ្យ​គេ​ជួយ​ក៏​ត្រូវបានរដ្ឋាភិបាល​ ទីក្រុង​ភ្នំពេញ​ចាប់​ដាក់គុក​ដើម្បី​បំបាក់ស្មាតី​យ៉ាងអយុត្តិធម៌​បំផុត​ ។ ពួកគេ​ទាំង​នេះគឺ​ជា​សាក្សី​រស់​​ ដែលមិនអាចប្រកែកបាន​ថា ​ការបោះបង្គោល​ព្រំ​ដែន​​ដ៏​ស៊ុំក្រលំ​​ធ្វើឡើងតែ​​រវាង​រដ្ឋាភិបាល​យួន និង ពួកមេ​ដឹកនាំ​ខ្មែរ​ ដែលធ្លាប់ជា​អាយ៉ង​​​ របស់យួន ​បាន​ធ្វើ​ឲ្យ​កម្ពុ​ជា​បាត់​បង់​ទឹក​ដី​ ។
សម្រាប់​ទស្សនៈ​​របស់មនុស្ស​ជាតិ​​ក្នុងពិភពលោក​ ​ ទឹកដី​មានតម្លៃ​ជាង​អាយុជីវិត​ ការបាត់បង់ទឹកដី​ប្រៀបបាន​នឹងការ​បាត់បង់ជីវិត , ពួកគេ​បានពលិ​កម្ម​ ​ដោយគ្មានញញើត​ស្ដាយស្រណោះ ​ដើម្បីការពារទឹក​ដី​ ។ ​ហើយ​មាន​​ខ្លះ​ដើម្បី បំពេញ​មហិច្ច​តារបស់ខ្លួន​ក៏បានប្រឹងប្រែង​​ក្នុង​ការ​ទន្ទ្រាន​លេបត្របាក់​ ទឹកដី​​របស់ប្រទេស​ដ៏ទៃ​យ៉ាងងងើលផងដែរ ​។ ​ប៉ុន្តែ​ការ​បាត់បង់ទឹកដី​កម្ពុជា ទៅយួន​នាពេលនេះ ​ហាក់​ដូចជា​បានប្រព្រឹត្ត​ទៅ​យ៉ាងរលូន​និងស្ងៀម​ស្ងាត់ ។ ​ដែលមិនគួរ​កើត​មានក្នុងយុគ​ដ៏ទំនើប​នេះឡើយ ។
ថ្វីត្បិត​ដើម​ឡើយ​ពលរដ្ឋខ្មែរភាគ​ច្រើនធ្លាប់បានគិត​ថា​​ ការដោះស្រាយបញ្ហាប្រទេសជាតិ​ និងការ​កំណត់​វាសនា​​ជាតិ  ជាកាតព្វកិច្ច​រប​ស់ពួកមេ​ដឹកនាំ​ប្រទេស​ ហើយទុកខ្លួន​ជាគោក្របី​ឲ្យគេអូស​បង្វិលស្រេចចិត្ត​​ដោយ​យលថា ពួកមេ​ដឹកនាំ​ទាំង​នោះ​មានសមត្ថភាព មានឧត្តមគតិ  ចេះ​ការពារផល​ប្រយោជន៏ជាតិ ,  ចុះបើពេលនេះ​​ពួកមេ​ដឹកនាំរបស់​យើង​ជាចោរ ជាកូនជឹង​​រប​ស់ចោរ  ជា​ពពួកមនុស្ស​ក្បត់​យើង ក្បត់ជាតិ , ក្បត់ជាតិ​មាន​ន័យ​ថា គឺការ​ប្រព្រឹត្តទាំងឡាយណា របស់ជនសាមញ្ញក្ដី ឬ មេដឹកនាំ​ក្ដី ​ដែលនាំ​ឲ្យ​បាត់បង់​ផលប្រយោជន៏ជាតិ ​នោះ​ហើយ​គេ​ហៅ​ថា​ជនក្បត់ជាតិ ឬ មេដឹកនាំក្បត់ជាតិ  បើយ៉ាងនេះ​តើយើងគួរ​​បន្តឈរឱប​ដៃ​នៅស្ងៀម ដោយទុក​ឲ្យ​សម្បជញ្ញៈ​ និង​ វិប្បតិសារី​ស្ដីជេយើង​ នាពេលខាង​មុខឬ យ៉ាងណា ?
ដូច្នេះ ខ្មែរគ្រប់រូប​​​ត្រូវ​រតែក្លាហានឡើង ត្រូវតែក្រោកឈរឡើង ​ដើម្បី​ការពារយុត្តិធម៌ នៃ បូរណៈភាព​ទឹកដី​របស់យើង ដែល​កំពុង​តែត្រូវបាន​​រំលោភ​បំពាន​​ ​​ដោយយួន តាម​រយៈ​អាយ៉ង​របស់វា​​ ៕​​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។