បើទោះបីជា មានការអះអាងថា កម្ពុជា ជាប្រជាធិតេយ្យដោយសំអាងទៅលើការបោះឆ្នោតដែលមានជាហូរហែតាំងតែ ពីឆ្នាំ ១៩៩៣ ក្ដី , ប៉ុន្តែប្រជាធិបតេយ្យនេះត្រូវគេមើលឃើញជាទូទៅថា បានស្លាប់ទៅវិញក្រោយការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិ តែប៉ុន្មានឆ្នាំប៉ុណ្ណោះ ។ពោលគឺឆ្នាំ១៩៩៧ ក្រោយរដ្ឋប្រហារមួយដែលរៀបចំដោយ ហ៊ុន សែន ជាមួយកង្វះខាតឆន្ទះដ៏ធ្ងន់ធ្ងររបស់ក្រុមរាជានិយមក្នុងការនាំ ប្រទេសដែលធ្លាប់តែញាំញី ដោយមនោគមវិជ្ជាកុម្មុយនិស្តផ្ដាច់ការ មួយនេះឲ្យដើរតាមគន្លងប្រជាធិបតេយ្យ ។ តាំងពីនោះមកពាក្យប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា មានន័យគ្រាន់តែជាគ្រឿងលម្អ ដើម្បីបោកប្រាសសាធារណៈមតិជាតិ និង អន្តរជាតិតែប៉ុណ្ណោះ ។ សិទ្ធិសេរីភាពជាមូលដ្ឋានរបស់មនុស្ស និង ដំណើការអនុវត្តន៏ច្បាប់ត្រូវបានជាន់ឈ្លីដោយពួកអ្នកមានអំណាច ។ និយាយឲ្យចំច្បាប់នៅលើតែបបូមាត់អ្នកមានអំណាចតែប៉ុណ្ណោះ ។ ក្នុងស្ថានភាពបែបនេះ ពូកអ្នកហ៊ានបញ្ចេញមតិរិៈគន់រដ្ឋាភិបាល តាមបែបប្រជាជាធិបតេយ្យត្រូវបានកម្ទេចឬចាប់ដាក់គុកជាបន្តបន្ទាប់ ដើម្បីបំបាក់ស្មារតី ។ ហើយឧទាហរណ៏ចុងក្រោយនេះគឺករណីចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និង ជានាយកវិទ្យុសំបុកឃ្មុំ ដែលបានផ្ដល់លទ្ធភាពឲ្យវិទ្យុដែលមានជំហរឯករាជ្យ និង ក្រុមអ្នករិៈគន់រដ្ឋាភិបាល។
ការវិលត្រឡប់យ៉ាងប្រថុយប្រថាន គឺ ជាអ្វីដែលប្រធានសមាគមអ្នកប្រជាធិបតេយ្យរូបនេះគិតថារដ្ឋាភិបាល ពុំមានហេតុផលគ្រប់គ្រាន់ក្នុងការចោទ និង ការចាប់ខ្លួនលោកទាក់ទងនឹងរបស់ដែលហៅថា ចលនាអបគមន៏នៅខេត្តក្រចេះកាលពីខែឧសភាកន្លងទៅនោះទេ ។ម៉្យាគឺចង់បង្ហាញពីភាពសឿងបឿងមួយ ក្នុងភាពជាអ្នកនយោបាយមិនរត់ចោលស្រុក , ហ៊ានស៊ីហ៊ានសង ហ៊ានផ្លោះរបងហ៊ានជាប់គុក ។
នេះជាទស្សនៈត្រឹមត្រូវមួយសម្រាប់ជាពលរដ្ឋដែលរស់ក្នុងប្រទេស ប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ រស់ក្នុងសង្គមនីតិរដ្ឋ , ប៉ុន្តែសម្រាប់កាលៈទេសៈប្រទេសកម្ពុជា គឺ ខុសស្រឡះ ។មានមនុស្សជាច្រើនណាស់ដែលគេជឿថា ត្រូវបានសម្លាប់ដោយរដ្ឋាភិបាល និង ចាប់ដាក់គុកដោយមិននិយាយពីរឿងច្បាប់ ។ចំណែកគុកនៅស្រុខ្មែរវិញ គឺមិនមែនជាទីកន្លែងសម្រាប់អប់រំមនុស្សឲ្យអនុឡោមខ្លួន ទៅតាមច្បាប់ទេ ។ រាប់តាំងពីគុកកោះត្រឡាចដែលគេធ្លាប់បានឮយ៉ាងញាក់សាច់នាសម័យ បារាំង , គុកទួលស្លែងនៃរបបខ្មែរក្រហម និង គុកព្រៃសនៅពេលនេះ ។ល។និង។ល។ សុទ្ធសឹងតែជាទីកន្លែងដែលពួកអ្នកកាន់អំណាចខ្មែរបង្កើតឡើង ដើម្បីកម្ទេច ឬ បំបាក់ស្មារតី អ្នកទាំងឡាយណា ដែលរំខានដល់ការគ្រប់គ្រងអំណាចដ៏អត់សណ្ដាប់ធ្នាប់របស់គេ ។នៅចំពោះមុខស្ថានភាពបែបនេះ ដើម្បីរក្សាបាននូវថាពល នៃ សម្បជញ្ញៈជាតិ ឧត្តមគតិជាតិ ក្រុមអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិទាំងឡាយត្រូវតែមានភាពវាងវៃឡើង ! ថាតើយើងត្រូវតែលោតចូលក្នុងអន្លុងដែលយើងដឹងថា ពោរពេញដោយចម្រូងចម្រឹងដើម្បីបញ្ជាក់ពីភាពក្លាហាន ឬ មួយក៏ត្រូវដោះចម្រូងនោះចេញជាមុនសឹមលោត ឬ យ៉ាងណា ? , ប៉ុន្តែបញ្ហានេះ វាក៏ជាចំណែកនៃការទទួលខុសត្រូវរបស់សហគន៏អន្តរជាតិផងដែរ ។
ដូច្នេះចាំបាច់ណាស់ដែលសហគមន៏អន្តរជាតិ ពិសេសប្រទេសហត្ថលេខីទីក្រុងប៉ារីស ត្រូវតែបើកភ្នែកសម្លឹងមើលឲ្យបានច្បាស់ថា តើកម្ពុជាបានអនុវត្តន៏តាមគោលការប្រជាធិបតេយ្យហើយ ឬ នៅ ? បើពុំនោះទេត្រូវតែចាត់វិធានការជាបន្ទាន់ដើម្បីធានាថា កម្ពុជា មានការអនុវត្តន៏តាមគោលការប្រជាធិបតេយ្យ ។ ហើយរាល់ការបរាជ័យចំពោះការសម្រេចបានតាមគោលការប្រជាធិបតេយ្យនៅ ក្នុងប្រទេសកម្ពុជា គឺជាភាពអាម៉ាស់បំផុតរបស់សហគមន៏អន្តរជាតិ ! ៕

0 comments:
Post a Comment