Social Icons

Sunday, August 26, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ស្នាមញញឹម​និង​ទឹកភ្នែកពលរដ្ឋខ្មែរ​​ ចំពោះមុខ​​ការកំណត់​​បង្គោលព្រំដែន​ខ្មែ-យួន

កាល​ពី​ព្រឹក​ថ្ងៃអាទិត្យ​ទី២៤​មិថុនា​ម្សិលមិញ​​នាយករដ្ឋមន្ត្រី​នៃ​​ប្រទេស​យួន​​និង​ខ្មែរ​បាន​ជួប​ឱបរិត​គ្នា​ជា​ថ្មី​​ដោយ​ក្ដី​រីករាយ​ បន្ទាប់​ពី​បាន​បិទបញ្ចប់​​ការ​កម្រិត​ខណ្ឌសីមា​ព្រំដែន​គោក​ត្រង់​​ចំណុច​បង្គោល​លេខ​៣១៤​ក្នុង​ស្រុ​ក កំពង់​ត្រាច​ ខេត្តកំពត ជាប់​​នឹង​ខេត្ត គៀងយ៉ាង របស់យួន ។ នេះ​​មិន​មែន​មាន​ន័យ​ថា ​កិច្ចការ​​កម្រិតព្រំសីមា​ត្រូវ​បញ្ចប់​ត្រឹម​ហ្នឹងទេ , តែ​ចំណុច​​បង្គោ​ល​​លេខ​​៣១៤​​គឺ​ជា​​ចំណុច​ចាប់​ផ្ដើម​​ជា​ថ្មីទៀត ដើម្បី​ឈាន​ទៅ​កម្រិត​ព្រំដែន​​ទឹក​នៃ​ប្រទេសទាំង​ពីរ  បន្ទាប់​ពី​បាន​ប្រើ​រយៈពេល​ជិត​៦​ឆ្នាំ ដើម្បី​កំណត់​ព្រំដែនគោក​​រួចមកនោះ​​។
 
ក្រោយ​ពីបាន​ចោលភ្នែកសម្លឹង​មើល​យ៉ាងឆ្ងាយ​ នាយករដ្ឋមន្ត្រី​យួន ​ង្វៀង តិនយ៉ុង បាន​​លើកឡើង​នៅ​ក្នុង​សន្ទរកថា​​​​ពីភាព​ល្អប្រណិត​នៃ​ឆ្នេរសមុទ្រ​​​កម្ពុជា​ ដោយ​ពុំ​​បាន​បំភ្លេច​ទេ ​នូវ​​ការ​អួត​សរសើរ ឆ្នេរ​​សមុទ្រ​​ហាទៀង ដែល​អតីត​កាល​​ធ្លាប់​​ជា​កំពង់​ផែ​អន្តរជាតិ​ដ៏ធំ​​របស់កម្ពុជា ​ដែល​គេ​ស្គាល់​ថា​​កំពង់​ផែ​អូរ​កែវ​ ។

ការ​ញ្ជក់មាត់​​ថ្លែង​សរសើរ​​ទឹកដីខ្មែរ របស់​មេដឹកនាំ​​យួន​​តាំង​ពីដើម​រៀង​​មក​​គឺ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ណាស់​ នូវ​មហិច្ចតា​យ៉ាងពុះកញ្ជ្រោល​​​ក្នុង​ការ​លេប​ត្របាក់​ទឹកដីខ្មែរ  ។ ហើយ​ជា​មួយ​​គ្នា​គេ​​កត់សម្គាល់​ឃើញ​​ទឹកដីខ្មែរ​​ក៏បាន​របេះបាត់ទៅ​​តាម​​ហ្នឹងផង​ដែរ តាម​រយៈរដ្ឋាភិបាល​​អាយ៉ង​របស់​គេ​​ ។
ការបោះបង្គោល​ព្រំដែន​គោក​ដោយ​​គ្មានតម្លាភាព​​តាម​របៀបចោរ ដែល​ទើប​តែ​បញ្ចប់​នេះ បានធ្វើ​ឲ្យ​ពលរដ្ឋខ្មែរ​រាប់ពាន់​គ្រួសារ​​ដែល​មាន​ភូមិ​ក ស្រែ​ចំការ នៅ​តាម​បណ្ដោយ​ព្រំដែន​​ខ្មែរ​យួន ​ស្រែក​ទ្រ​ហោយំ ដោយ​​សារ​តែ​ការបាត់បង់​​ដីធ្លី​របស់​គេ​ចូលយួន ។ ​ហើយ​អ្វី​ដែលគួរ​ឲ្យ​សង្វេគ​បំផុត​នោះគឺនៅ​ភូមិ​កក់​ ក្នុង​ស្រុក ពញាក្រែក ខេត្ត កំពង់ចាម ជា​ស្រុក​កំណើត​កើត​ជា​របស់ ​ហេង សំរិន ប្រធាន​កិត្តិយស​​គណបក្សប្រជាជនកម្ពុជា ដែល​មាន​ភូមិខ្មែរ​ជា​ច្រើន ​ត្រូវ​បាន​របេះធ្លាក់​​ចូល​​ជា​របស់​​យួន ។
ខ្សែ​បន្ទាត់​ព្រំដែន​ថ្មី ​ដែល​កំណត់​​ដោយ​​គណៈកម្មាធិការព្រំ​ដែន​ខ្មែរ-យួន​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​ប៉ុណ្ណោះ​ទេ​តែ បាន​ពុះញែក​មនោសញ្ចេត​នា​​រវាង​អ្នកភូមិ​​ខ្មែរ​​នៅ​ទី​នោះ​​ប្រកប​ដោយ​ភាព​ស្រង៉េះស្រង៉ោច​​បំផុត​ ។ ពួក​គេ​​ដែល​ជា​ក្រុមគ្រួសារ​​សាច់ញាតិ​ ធ្លាប់​រស់​​នៅ​ជា​មួយ​​គ្នា​​យ៉ាង​កក់ក្ដៅ​ ជា​គ្រួសារ​​ខ្មែរ​​តែ​មួយ​​រាប់​តំណរ​​មក​ហើយ​ តែពេល​នេះ​​ បន្ទាប់​​ការ​បោះបង្គោល​ព្រំដែន ពួក​គេ​ត្រូវបាន​កំណត់​​ឲ្យ​​ប្រែក្លាយ​ជា​ជាតិ​សាសន៏​​ពីរផ្សេងគ្នា ។​គឺម្ខាង​​កាន់​​អត្តសញ្ញាណ​ប័ណ្ណយួន  ជា​ពលរដ្ឋ​យួន និង​ម្ខាង​ទៀត​ជា​ខ្មែរ ។
ភាព​សោក​សង្រេង​បែប​នេះ ប្រជាជាតិ​ខ្មែរ ធា្លប់​បាន​ជួប​​រួច​មកហើយ​​នាអតីតកាល ។ ដែល​គ្រានោះ មាន​ខេត្ត​ខ្មែរ​មួយ​ភាគ​ធំ​​ត្រូវ​បានសៀម​កាត់​​យក និង មួយ​​ភាគទៀត​ត្រូវ​បាន​កាត់​​យក​​ដោយ​យួន។ តែ​នឹកស្មាន​មិនដល់​​ថា ខ្ទុះឈាម​ប្រវត្តិសាស្រ្ត ដ៏​អាសោច តាម​មក​ធ្វើ​បាប​​ឈ្នានិស ខ្មែរ ​ក្នុង​យុគសម័យ​ទំនើប​នេះ​ទៀត​សោះ ។
កាល​ពី​ម្សិលមិញ​​​​គេ​ឃើញ​ពួក​មេដឹកនាំ​អំណាច​ នៃ​បក្សប្រជាជន​ រួម​ទាំង​មហាក្សត្រ​​ផង បាន​ផ្ញើសារ​យ៉ាង​ឆ្វែងឆ្វាត​​អបអរសារទរ​​ជ័យជម្នះ និង ការ​ដឹង​គុណយួន ។ គឺ​ជា​អ្វី​ដែលគេ​​គិត​​ថា មាន​​តែយួន​ទេ ដែល​បាន​លើកបន្តុប​ឲ្យពួកគេ​បាន​កាន់អំណាច និង បង្កើត​​ឲ្យ​មានរាជាណាចក្រទីពីរ​នៅកម្ពុជា   ដោយ​ភ្លេចគិត​ ពីទឹកភ្នែក​ពលរដ្ឋខ្មែរ​​រាប់លាននាក់​​​ដែល​កំពុងហូរ​ ភ្លេច​គិត​ពីមហន្តរាយនៃប្រទេស ភ្លេចគិត  ពីអនាគត​របស់​មនុស្សខ្មែរ​ជំនាន់​ក្រោយ…។
ប៉ុន្តែ​បើទោះ​ជា​ដូច្នេះ​ក្ដី​គេរពឹង​ថា អន្តរជាតិ​​នឹងជួយ​​​​រក​យុត្តិធម៌​ឲ្យ​ខ្មែរ ដោយ​មិនអាច​ទទួល​យក​លទ្ធផល នៃ​ការ​បោះបង្គោល​ព្រំដែន​​​តាម​របៀប​ចោរ​បែបនេះ​បាន​ទេ ។ ដូច្នេះ​នៅ​ចំពោះ​មុខ​គ្រោះ​ថ្នាក់​​ជា​អាយុជីវិត​របស់​ជាតិ​ន​គឺ​ចាំបាច់ណាស់​ ​ពលរដ្ឋខ្មែរ​ទាំងអស់​​​ត្រូវតែ​ចេះ​ជួយ​​ខ្លួន​ឯង គឺ​ធ្វើ​យ៉ាងណា ត្រូវ​តែ​ផ្លាសប្ដូរ រដ្ឋាភិបាល​​ដែល​ជាអាយ៉ង​យួន​​បច្ចុប្បន្ន​ចេញ ដើម្បី​ទុកលទ្ធភាព​ឲ្យ​មាន​​អ្នក​ដឹកនាំអំណាចថ្មី ធ្វើ​ការ​សើរើ និង ដោះស្រាយ​បញ្ហា​ព្រំដែនឡើងវិញ ៕​ 

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។