Social Icons

Sunday, August 26, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

របរ​អូស​រទេះ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៣

ការ​អូស​រទេះ​ដឹក​ទំនិញ​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-ថៃ ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត​ដែល​ភាគ​ច្រើន​ជា​ពលរដ្ឋ​កម្ពុជា​នោះ នឹង​ត្រូវ​បញ្ឈប់​លែង​ឲ្យ​មាន​នៅ​ចុង​ឆ្នាំ​២០១៣​ខាង​មុខ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយមានជ័យ។
 
របរអូសរទេះឆ្លងកាត់ព្រំដែននៅច្រកប៉ោយប៉ែត
តាម​អភិបាល​ខេត្ត​រូប​នេះ កម្មករ​អូស​រទេះ​ដឹក​ទំនិញ​ឆ្លង​កាត់​ព្រំដែន​ អាច​ប្រកប​របរ​របស់​ខ្លួន​វិញ​បាន​នៅ​ច្រក​ស្ទឹងបត់ ដែល​គ្រោង​នឹង​បើក​នៅ​ចុង​ឆ្នាំ​២០១៣។ ហើយ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ គឺ​ទុក​សម្រាប់​តែ​ផ្នែក​ទេសចរណ៍​ប៉ុណ្ណោះ។
បុរស​ជា​កម្មករ​អូស​រទេះ​ម្នាក់​នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា នៅ​ពេល​ដែល​គេ​បិទ​មិន​ឲ្យ​អូស​រទេះ​នៅ​ច្រក​អន្តរជាតិ​នេះ លោក​អាច​នឹង​ទទួល​បាន​ប្រាក់​កម្រៃ​ប្រចាំ​ថ្ងៃ​ទាប ប៉ុន្តែ​លោក​នឹង​ធ្វើ​តាម​ការ​បញ្ជា​របស់​អាជ្ញាធរ។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​តាម​លោក អ៊ុង អឿន រទេះ​អូស​អីវ៉ាន់​នៅ​ច្រក​ប៉ោយប៉ែត កាល​ពី​មុន​មាន​ជិត​១០០០ តែ​ឥឡូវ​នេះ​សល់​តែ​ជាង​២០០​ប៉ុណ្ណោះ។ នោះ​គឺ​ដោយ​សារ​តែ​មាន​ការ​កើន​ឡើង​រថយន្ត​ដឹកទំនិញ​ឆ្លង​កាត់​ព្រំដែន​ច្រើន​ជាង​មុន៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។