Social Icons

Monday, November 14, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

តុលាការកាត់ទោសអតីតឧត្តមសេនីយ៍ ផ្កាយបី ពី​បទ​ពុក​រលួយ​ នៅថ្ងៃ១៧វិច្ឆិកា


លោក ឱម យ៉ិនទៀង
លោក ឱម យ៉ិនទៀង
©ម៉េងហួរ/RFI

ដោយ លី ម៉េងហួរ
 ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​បទ​ល្មើស​គ្រឿងញៀន និង​អំពើ​ស៊ីសំណូក ដែល​មាន​ជន​ជាប់​ចោទ ជា​អតីត​ឧត្តមសេនីយ៍ ផ្កាយ​បី ម៉ឹក ដារ៉ា និង​បក្ខ​ពួក​៤​នាក់​ផ្សេង​ទៀត នឹង​ធ្វើ​ឡើង​រួម​គ្នា នៅ​ថ្ងៃ​ទី​១៧​វិច្ឆិកា ឆ្នាំ​២០១១ នៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ។
តុលាការ​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​កាត់ទោស​អតីត​មេ​ប៉ូលិស​​ខេត្ត​បន្ទាយមានជ័យ រយៈពេល ២ ថ្ងៃ កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា។ តុលាការ​ខេត្ត​បន្ទាយមានជ័យ នឹង​បើក​សវនាការ​កាត់ទោស​លើ​សំណុំ​រឿង​គ្រឿងញៀន និង​ពុករលួយ​ស៊ីសំណូក​ដ៏​ធំ ប្រឆាំង​អតីត​ឧត្តមសេនីយ៍​ផ្កាយ​បី ម៉ឹក​ដារ៉ា អតីត​អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន និង​ជា​អតីត​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន របស់​ប៉ូលិស​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៧​វិច្ឆិកា​ខាង​មុខ។


ក្នុង​សំណុំរឿង​ពុករលួយ តាមរយៈ​ការបង្ក្រាប​គ្រឿងញៀន​នោះ ដែល​តុលាការ​​នឹង​កាត់ទោស នៅ​ថ្ងៃ​ទី​១៧​វិច្ឆិកា ក៏​មាន​ជន​ជាប់​ចោទ ៤ នាក់​ទៀត គឺ​លោក ជា ឡេង អតីត​ប្រធាន​ការិយាល័យ នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ លោក ហ៊ុន ហ៊ាន អតីត​ឧត្តមសេនីយ៍ និង​ជា​ស្នងការ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ លោក ឈៀង សុន អតីត​ស្នងការ​រង​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ព្រម​ទាំង​ប៉ូលិស​ឈ្មោះ ម៉ន ឌឿន។


អតីត​ស្នងការ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​តុលាការ​កាត់ទោស កាលពី​ថ្ងៃ​ទី​៧ និង​ទី​៨​វិច្ឆិកា ហើយ​សាលក្រម​លើ​រឿង​ពុករលួយ តាមរយៈ​ការបង្ក្រាប​គ្រឿងញៀន​នោះ នឹង​ត្រូវ​ប្រកាស នា​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា​ស្អែក។

ក្នុង​សន្និសីទ​កាសែត កាលពី​ប៉ុន្មាន​នាទី​មុន​នេះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​ជា​ដើមបណ្តឹង​ប្រឆាំង​នឹង​អតីត​ឧត្តមសេនីយ៍ និង​មេ​ប៉ូលិស​ខាងលើ បាន​លើក​ឡើង​ថា សវនាការ​ប្រឆាំងនឹង​លោក ម៉ឹក ដារ៉ា នា​ថ្ងៃ​ទី​១៧​វិច្ឆិកា នឹង​ត្រូវ​ប្រើ​ពេល ២ ខែ។ សំណុំរឿង​បទល្មើស​ឧក្រិដ្ឋ​គ្រឿងញៀន និង​អំពើ​ស៊ីសំណូក ប្រឆាំង​លោក​ឧត្តមសេនីយ៍ ម៉ឹក​ដារ៉ា និង​បក្ខពួក មាន ៣៨ ករណី កើត​នៅ​ភ្នំពេញ ស្ទឹងត្រែង បន្ទាយមានជ័យ និង​នៅ​ខេត្ត​សៀមរាប។

លោក ឱម យ៉ិនទៀង បាន​បន្ថែម​ថា សំណុំ​ឯកសារ​ក្នុង​រឿង​នេះ មាន​ជាង ៥.០០០ ទំព័រ និង​មាន​សាក្សី​ចំនួន ១៣០ នាក់។

​តាម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គ្រាន់​តែ​បទ​ចោទប្រកាន់​តែ​២ ឬ ៣ ករណី អាច​ឲ្យ​លោក​ឧត្តម​សេនីយ៍ ម៉ឹក​ ដារ៉ា ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។​ អតីត​ឧត្តមសេនីយ៍ ផ្កាយ​បី ម៉ឹក​ ដារ៉ា និង​មេ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ខែ​មករា ដើមឆ្នាំ​២០១១ ពាក់ព័ន្ធ​នឹង​ការស៊ីសំណូក តាមរយៈ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។