Social Icons

Monday, November 14, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ហ៊ុន សែន បន្ត​ក្រេវក្រោធ​ចំពោះ​អ្នក​ប្រៀបធៀប​ខ្លួន​ទៅ​នឹង​មេដឹកនាំ​ផ្ដាច់​ការ


       
ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​ពី​ ភ្នំពេញ​ដល់​ខេត្ត​កំពត ដែល​ទើប​ជួសជុល​រួច​ដោយ​ប្រាក់​កម្ចី​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ព្រឹក​ ថ្ងៃ​ចន្ទ​នេះ​ឯ​រង្វង់​មូល​ចោម​ចៅ ជា​ថ្មី​ម្ដង​ទៀត​មេ​ដឹក​នាំ​ខ្មែរ​ ហ៊ុន សែន បាន​បន្ត​បញ្ចេញ​ភាព​ក្រេវក្រោធ​ខឹង​សម្បារ ចំពោះ​ក្រុម​អ្នក​រិះគន់ ដែល​បាន​ប្រ​ដូច​ខ្លួន​​ទៅ​នឹង​មេ​ដឹកនាំ​ផ្ដាច់​ការ នានា​នៅ​ប្លុក​អារ៉ាប់ ដែល​ព្យុះ​បដិវត្តន៍​ប្រជាជន​​បាន​បណ្ដេញ​ចេញ​កាល​ពី​ពេល​ថ្មី​ៗ។
ហ៊ុន សែន មេដឹកនាំអំណាចយូររបស់ប្រទេសកម្ពុជា
ហ៊ុន សែន បាន​រំលឹក​ដោយ​ភ្ជាប់​ភាព​មាន​បាន​របស់​ខ្លួន និង បក្ខ​ពួក​ថា ” បាន​ខិតខំ​ពី​បាត​ដៃ​ទទេ…” ។ ហើយ​ថា មាន​ការ​ចោទ​ពី​មេដឹកនាំ​​បក្ស​នយោបាយ​ខ្លះ​ថា ការ​ដឹកនាំ​រដ្ឋាភិបាល​ដោយ​បក្ស​ប្រជាជន​មាន​ភាព​ផ្ដាច់​ការ គ្មាន​លទ្ធិ​ប្រជាធិបតេយ្យ ។ដោយ​គាត់​នេះ បាន​បក​ស្រាយ​ថា គ្មាន​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​បញ្ចេញ​មតិ​យ៉ាងម៉េច បើ​សិទ្ធិ​ទាំង​​អស់​នេះ ផ្ដើម​ចេញ​ពី​សិទ្ធិ​ រស់រាណ មាន​ជីវិត សិទ្ធិ​​ទទួល​អាហារ សិទ្ធិ​ទទួល​ការ​ព្យាបាល ។ល។ និង ។ល។
ជា​មួយ​គ្នា​ជា​ថ្មី​ម្ដង​ទៀត មេដឹកនាំ​ខ្មែរ​ដែល​កាន់​អំណាច​យូរ​រូប​នេះ ក៏​បាន​លើក​ឡើង​ផង​ដែរ ថា មាន​មេដឹកនាំ​បក្ស​នយោបាយ​ខ្លះ​បាន​ធ្វើ​ការ​ប្រៀបធៀប​ខ្លួន​ទៅ​នឹង​​ មេដឹកនាំ​ ទុយណេស៊ី បេន​អាលី , ហូស្នី មូបារ៉ាក់ នៅ​អេហ្ស៊ីប ហើយ​ជា​ពិសេស​នោះ កាដាហ្វី នៃ​ប្រទេស​លីប៊ី ដែល​ត្រូវ​បាន​ពួក​ឧទ្ទាម​បាញ់​សម្លាប់​ក្រោយ​ពី​ការ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២០​ខែ​តុលា​កន្លង​ទៅ​​បន្ទាប់​ពី​ជន​នេះ​បាន​​​គ្រប់គ្រង​ លីប៊ី​ដោយ​​​អំណាច​ផ្ដាច់​ការ​​​​​​​​ អស់​រយៈពេល​ជាង​៤២​ឆ្នាំ ។ហើយ​ថា​នឹងមាន​ការ​ប្ដឹង​បើ​នៅ​តែ​បន្ត​​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​ពពួក​មេ​ ដឹកនាំ​ផ្ដាច់​ការ​និង​ពុក​រលួយ​ទាំង​នេះ​៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។