ប៉ុន្តែរហូតមកទល់ព្រលប់ថ្ងៃដដែលនេះ តុលាការពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ពោលគឺនៅព្រឹកថ្ងៃទី២៥ ខែតុលា សមត្ថកិច្ចនឹងបញ្ជូនក្រុមជនសង្ស័យមកតុលាការម្តងទៀត ។
សមាជិកចលនារណសិរ្សរំដោះជាតិខ្មែរទាំង១០នាក់ នេះមានទី១-ឈ្មោះ ឈុន ណាគង់ អាយុ២៨ឆ្នាំ ទី២-ឈ្មោះ លីវ យី អាយុ២៩ឆ្នាំ ទូ៣-ឈ្មោះ ឈុន ឆាត អាយុ ២៩ឆ្នាំ ទី៤-ឈ្មោះឡាត់ លីហេង អាយុ២២ឆ្នាំ ទី៥-ឈ្មោះ ច្រាញ់ ម៉ុច អាយុ២៤ឆ្នាំ ទី៦-ឈ្មោះ ឆាយ វិច អាយុ៤០ឆ្នាំ ទី៧-ឈ្មោះឈឹម ស្ម័គ្រអាយុ៥៧ឆ្នាំ ទី៨-ឈ្មោះ ចាន់ រ៉ា អាយុ២៣ឆ្នាំ ទី៩-ឈ្មោះ អាន ចាន់ អាយុ៣៥ឆ្នាំ និងទី១០-ឈ្មោះចាន់ ស្នា ភអាយុ២៧ឆ្នាំ ។
ក្រុមជនសង្ស័យទាំង១០នាក់នេះ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកំលាំងមូលដ្ឋានបើកកិច្ចប្រតិបត្តិការចាប់ខ្លួនជាបន្តបន្ទាប់ កាលពីវយប់ថ្ងៃទី២២ និង២៣ ខែតុលា ឆ្នាំ២០១៤ ក្នុងទឹកដីខណ្ឌមានជ័យ និងខណ្ឌចំការមន។
ពាក់ព័ន្ធហានេះ គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ តាមរយៈ លោក គៀត ច័ន្ទថារិទ្ធ ដែលជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ពួកគេទាំង១០នាក់គឺជាសមាជិកក្រុមចលនារណសិរ្សរំដោះជាតិខ្មែរ ដែលបង្កើតឡើយដោយឈ្មោះ សម សេរី ហៅ ស សេរី ហៅ យាន យៀប និងបក្សពួក១ក្រុមដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក ។
ចលនាក្រុមនេះត្រូវបានគេប្រកាសជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ នៅប្រទេសថៃ ។ ក្រុមនេះត្រូវបានចោទប្រកាន់ថា បានធ្វើសកម្មភាពបាចខិត្តប័ណ្ណប្រឆាំងនឹងប្រមុខរាជរដ្ឋាភិបាល ហ្វឹកហាត់កម្លាំងភេរវកម្ម ដាក់គ្រឿងផ្ទុះដោយសម្ងាត់នៅតាមជាយដែនប្រទេសថៃ ។ កសាងបណ្ដាញនៅកម្ពុជា ដើម្បីប្រមូលព័ត៌មាន និងបញ្ជូនព័ត៌មានចេញទៅឲ្យមេខ្លោងនៅក្រៅប្រទេស ដែលចលនានេះគឺមានគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ៕
ប្រភពដើម៖ បាយ័ន
0 comments:
Post a Comment