រាជធានីភ្នំពេញ៖ សមាជិកក្រុមចលនារណសិរ្សរំដោះជាតិខ្មែរចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជួនទៅដល់សលាដំបូងរាជធានីភ្នំពេញហើយ កាលពីវេលម៉ោង៣រសៀលថ្ងៃទី២៤ ខែតុលានេះ។
សមត្ថកិច្ចបានឱ្យដឹងថា សមាជិកក្រុមចលនារណសិរ្សរំដោះជាតិខ្មែរ១០នាក់នោះមានដូចជាៈ ១-ឈ្មោះ ឈុន ណាគង់ ភេទប្រុស អាយុ២៨ឆ្នាំ ២-ឈ្មោះ លីវ យី ភេទប្រុស អាយុ២៩ឆ្នាំ ៣-ឈ្មោះ ឈុន ឆាត ភេទប្រុស អាយុ ២៩ឆ្នាំ ៤-ឈ្មោះឡាត់ លីហេង ភេទប្រុស អាយុ២២ឆ្នាំ ៥-ឈ្មោះ ច្រាញ់ ម៉ុច ភេទប្រុស អាយុ២៤ឆ្នាំ ៦-ឈ្មោះ ឆាយ វិច ភេទប្រុស អាយុ៤០ឆ្នាំ ៧-ឈ្មោះឈឹម ស្ម័គ្រ ភេទប្រុស អាយុ៥៧ឆ្នាំ ៨-ឈ្មោះ ចាន់ រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ៩-ឈ្មោះ អាន ចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ និង១០-ឈ្មោះចាន់ ស្នា ភេទប្រុស អាយុ២៧ឆ្នាំ។ ជនជាប់សង្ស័យទាំង១០នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យសន្តិសុខរាជធានីភ្នំពេញ សហការជាមួយកំលាំងមូលដ្ឋាបើកកិច្ចប្រតិបត្តិការចាប់ខ្លួន កាលពីវេលាយប់ថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០១៤ នៅទឹកដីខណ្ឌមានជយ័ និងខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមគេហទំព័ររបស់នគរបាលក្រសួងមហាផ្ទៃ លោកគៀត ចន្ទ័ថារិទ្ធ ដែលជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ថា ពួកគេទាំង១០នាក់ គឺជាសមាជិកក្រុមចលនារណសិរ្សរំដោះជាតិខ្មែរ ដែលបង្កើតឡើយដោយឈ្មោះ សម សេរី ហៅ ស សេរី ហៅយាន យៀប និងបក្សពួក១ក្រុមដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក។
ចលនាក្រុមនេះត្រូវបានគេប្រកាសជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ នៅប្រទេសថៃ។ ក្រុមនេះត្រូវបានចោទប្រកាន់ថា បានធ្វើសកម្មភាពបាចខិត្តបណ្ណ័ប្រឆាំងនឹងប្រមុខរាជរដ្ឋាភិបាល ហ្វឹកហាត់កម្លាំងភាវរកម្ម ដាក់គ្រឿងផ្ទុះដោយសម្ងាត់នៅតាមជាយដែនប្រទេសថៃ។ កសាងបណ្តាញនៅកម្ពុជា ដើម្បីប្រមូលព័ត៌មាន និងបញ្ជូនព័ត៌មានចេញទៅឲ្យមេខ្លោងនៅក្រៅប្រទេស ដែលចលនានេះគឺមានគោលបំណ ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
ជនជាប់សង្ស័យត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងដំណើរការក្នុងការសាកសួរ ដើម្បីរកបទល្មើសចោទប្រកាន់ជាផ្លូវការ សំរាប់ប្រគល់ជូនទៅខាងចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគាររង់ចាំបើកសវនាការផ្តន្ទាទោស តាមផ្លូវច្បាប់៕
Recourse: សារព័ត៌មានខ្មែរសេរី
Home
» រណសិរ្សរំដោះជាតិខ្មែរ
» បញ្ជួនជនសង្ស័យ១០នាក់ ពាក់ព័ន្ឋនឹងការប៉ុនប៉ងបង្កហិង្សានៅមុខស្ថានទូតវៀតណាម ទៅតុលាការ
Sunday, October 26, 2014
Print
PDF
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment