![](http://3.bp.blogspot.com/-sLxbyV_nN-o/U3XcxyLj2nI/AAAAAAAAF9A/k9LAxsWdI7k/s1600/khmerleadershp.jpg)
រដ្ឋាភិបាលប្រទេសដាណឺម៉ាក ទទួលស្គាល់រណសិរ្សរំដោះជាតិខ្មែរជាអង្គការស្របច្បាប់មួយ ដែលមានមូលដ្ឋាននៅទីក្រុងហ៊ុនដែសថិត (Hundested) ប្រទេសដាណឺម៉ាក។
លិខិតទទួលស្គាល់រណសិរ្សរំដោះជាតិខ្មែររបស់អាជ្ញាធរទីក្រុងហ៊ុនដែសថិត ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ កាត់ទោសសមាជិករណសិរ្សរំដោះជាតិខ្មែរ រួមទាំងប្រធានរណសិរ្សចំនួន ១៣នាក់ ឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ ពីបទរួមគំនិតគ្នាផ្ដួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញ។ ការចោទប្រកាន់នេះ ត្រូវបាន លោក សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរបដិសេធចោល។
លោក សម សេរី កាលពីថ្ងៃទី១៥ ឧសភា មានប្រសាសន៍ថា ការទទួលស្គាល់របស់រដ្ឋាភិបាលដាណឺម៉ាក នឹងធ្វើឲ្យសមាជិករណសិរ្សដែលកំពុងជាប់ពន្ធនាគារ អាចនឹងត្រូវលើកលែងការចោទប្រកាន់ទាំងស្រុង ពីព្រោះអង្គការរបស់លោកនឹងប្រើប្រាស់យុទ្ធសាស្ត្រដោយអហិង្សា ក្នុងការផ្លាស់ប្ដូររដ្ឋាភិបាលកម្ពុជា៖ «ដោយសាររដ្ឋាភិបាលចោទប្រកាន់ពួកខ្ញុំថាជាភេវករ។ គេចេញមកដើម្បីឲ្យដឹងថា ដាណឺម៉ាក ទទួលស្គាល់ជាផ្លូវការ»។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ឧសភា បានចាប់ឃាត់ខ្លួនសកម្មជនរណសិរ្សម្នាក់ ពីបទចែកចាយសៀវភៅដែលមានចំណងជើងថា ឫសគល់ថ្ងៃ ៧មករា ជាសៀវភៅចងក្រងពីករណីរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលភ្នំពេញ។ រណសិរ្សនេះ កាលពីឆ្នាំ២០១៣ បានដាក់ពាក្យបណ្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ៕Re Source: www.rfa.org
1 comments:
good
Post a Comment