Wednesday 19 September 2012
វាជាការមើលឃើញដ៏កម្រមួយរបស់សាលាក្ដីខ្មែរក្រហមទាក់ទងការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីខ្មែរទៅលើជនជាប់ចោទក្នុងសំណុំរឿង០០២ ដែលជាអតីតប្រធានសភានៃរបបកម្ពុជាប្រជាធិបតេយ្យ ថា ពុំមានភាពសមស្រប ។
ហ៊ុន សែន បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយអំឡុងទៅកាន់ប្រទេសយួនកាលពីខែមករាថា នួន ជាគឺជាឃាតកប្រល័យពូជសាសន៏ ។ ដែលភាសារកង្វះការពិចារណរបស់នាយករដ្ឋមន្ត្រីខ្មែររូបនេះបានធ្វើឲ្យក្រុមមេធាវីអន្តរជាតិការពារក្ដីឲ្យ នួន ជាសម្ដែងប្រតិកម្មយ៉ាងខ្លាំង ហើយថាបានរំលោភសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់កូនក្ដីខ្លួន ។
ប៉ុន្តែយ៉ាងណាក៏ដោយ ជាមួយការទទួលស្គាល់ ចំពោះសម្ដីមិនត្រឹមត្រូវនេះ អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមគ្រាន់តែបានតម្កលសេចក្ដីសម្រេចនោះទុកតែប៉ុណ្ណោះ , ដោយពុំចាត់វិធានការស៊ើបអង្កេតអ្វីឡើយ ។
ហើយដើម្បីកែកុនមុខមាត់របស់នាយករដ្ឋមន្ត្រីរូបនេះសាលាក្ដីបានលើកឡើងនៅក្នុងសេចក្ដីសម្រេចមួយកាលពីថ្ងៃចន្ទថា លោកមិនមានបំណងជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់សាលាក្ដីឡើយ។ ជាមួយគ្នាសាលាក្ដីក៏បានបង្ហាញការយល់ឃើញរបស់ខ្លួនជំនួស ហ៊ុន សែន ផងដែរថា ” លោក នាយករដ្ឋមន្ត្រីប្រហែលជាព្យាយាម ខំផ្គាប់ចិត្តអ្នកតាមដានព័ត៌មាន ខណៈដែលអ្នកយកព័ត៌មានមួយរូបបានសុំឲ្យលោកពន្យល់អំពីបញ្ហាដែល នួន ជា ស្អប់ខ្ពើមវៀតណាមយ៉ាងខ្លាំង..” ។
គួរបញ្ជាក់ថា កន្លងទៅមេធាវីអន្តរជាតិរបស់ នួន ជា គឺលោក មីឃែល ផេសមែន (Michiel Pestman )និង អេនឌ្រូ លូស្ស៊ី ( Andrew-Lanuzzi) បានព្យាយាមដាក់ពាក្យប្ដឹង ហ៊ុន សែន ចំពោះការប្រើប្រាសសម្ដីបែបនេះទៅកាន់តុលាការកម្ពុជា តែត្រូវបានច្រានចោល ៕

0 comments:
Post a Comment