Social Icons

Tuesday, September 18, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី

By Borosrath: ថ្ងៃទី 18 ខែ 09 ឆ្នាំ 2012 វេលាម៉ោង ​
ភ្នំពេញះ សកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់ និងបុរីកីឡា បានចាប់ផ្ដើម
កក្រើកសាជាថ្មី ពីរសប្ដាហ៍បន្ទាប់ពីសមាជិកសកម្មរបស់ ពួកគេត្រូវបានចាប់ឃុំខ្លួននៅ
ក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់មិនសមទំនងពី សំណាក់អាជ្ញាធរ និងក្រុមហ៊ុន។
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ សមាជិកនៃសហគមន៍បឹងកក់ អ្នកស្រី យ៉ោម បុប្ផា និងប្ដីរបស់គាត់ លោក លួស សាខន បាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសង្កាត់ស្រះចក ហើយត្រូវបានជនស៊ីវិលមួយក្រុមមានគ្នាជាង១០នាក់ ចាប់បញ្ចូលទៅក្នុងរថយន្តពណ៌សគ្មាន
ស្លាកលេខ រួចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្ដាល២ ដោយគ្មានបង្ហាញឬ
អានដីការបង្គាប់ឲ្យនាំខ្លួនអ្វីទាំងអស់។ ប៉ុន្មានម៉ោងក្រោយការចាប់ខ្លួន តុលាការរាជធានីភ្នំពេញ
បានសម្រេចឃុំខ្លួនរបស់គាត់ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទ
«ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស» ប៉ុន្តែក្នុងបទចោទដូចគ្នានេះ ប្ដីរបស់គាត់ត្រូវ
បានតុលាការសម្រេចឲ្យនៅក្រៅឃុំ ក្រោមការឃ្លាំមើល និងត្រួតពិនិត្យតាមផ្លូវតុលាការ ។
មួយថ្ងៃបន្ទាប់ពីការឃុំខ្លួនស្ត្រីក្នុងសហគមន៍បឹងកក់  តុលាការក៏បានសម្រេចឃុំខ្លួនអ្នកស្រី ទឹម សាក់មុន្នី ដែលរស់នៅក្រោមកាំជណ្ដើរនៃអគារផ្ទះល្វែងបុរីកីឡាជាបណ្ដោះអាសន្ន នៅគុកព្រៃសផងដែរ បើទោះជារកមិនឃើញនូវបទល្មើសដូចការចោទប្រកាន់របស់អ្នកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» ក្ដីដោយតុលាការ
បានបង្វែរបទចោទមកលើអ្នកស្រីពីបទ«ប្រកាសបំភ្លៃការពិត»។ «ដោះលែងជីដូន
 អ្នកម្ដាយ ប្រពន្ធ…សមាជិករបស់យើងខ្ញុំវិញមក ពួកគាត់គ្មានកំហុសទេ» នេះជាសម្រែកទាមទាររបស់ក្រុមអ្នកភូមិ ខណៈពួកគេបាននាំគ្នាដើរក្បួនតវ៉ាសាជាថ្មីកាត់តាមមហាវិថីនានាក្នុងខណ្ឌដូនពេញ កាលពីម្សិលមិញ ដើម្បីនាំញ្ញតិទៅដាក់នៅស្ថានទូតអាមេរិក អង់គ្លេស និងបារាំងប្រចាំកម្ពុជា ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យជួយដោះលែងសមាជិកសកម្មរបស់ពួកគេ។
ក្នុងការដើរក្បួនតវ៉ានេះ គេសង្កេតឃើញក្រុមអ្នកតវ៉ាជាង១០០នាក់ មកពីសហគមន៍ទាំងពីរ បាននាំគ្នាទូលសបុក្រមាន់ដែលមានតែពងខ្វះមេក្រាប ខ្លះកាន់ផ្កាឈូក ផ្ទាំងគំនូព្រះពុទ្ធត្រាស់ដឹង និងរូបជញ្ជីងយុត្តិធម៌ដែលមានបិទរូបថតអ្នកស្រីយ៉ោម បុប្ផានិងពាក្យថាដោះលែងនៅអមសងខាងនៃរូប ចំណែកម្ខាងទៀតនៃកូនថ្លឹង មានសរសេរពាក្យថា បោះព្រំ១២,៤៤ហិកតា និងផ្ដល់កម្មសិទិ្ធគ្រប់គ្រួសារ ហើយខ្លះទៀតកាន់បដាតូចៗ ទាមទារឲ្យដោះលែងអ្នកម្តាយនិងជីដូនរបស់ពួកគេ។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។