ហេ! ហេ! ដើមអម្ពិល ហៅចៅហ្វាយ យួន ថា យួនៗ ឲ្យពេញៗ មាត់ដែរណ៎!
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ រស់នៅភូមិក្តុល ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ឈ្មួញឈើប្រណីតដែលគេអះអាងថា ឈ្មោះចែ ឡន យាយសាន ដែលជាថៅកែឈើដុះស្លែរជាយូរមកហើយនោះ ដោយពួកគាត់យកលុយ ទៅប្រមែលប្រមូលទិញឈើបណ្រីត យ៉ាងអាណាធិបតេយ្យ ពីតំបន់ផ្សេងយកមកគរទុកនៅភូមិក្តុល ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ដើម្បីដឹកជញ្ជូនតាមកាណូត ចុះទៅប្រទេសវៀតណាម ដោយឆ្លង កាត់សមត្ថកិច្ចជាច្រើន កន្លែងដូចជាប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំសេសាន្ត ប៉ុស្តិ៍នគរបាល ប៉ុស្តិ៍យោធា ការពារព្រំដែនច្រក ភូមិភិ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។
ប្រភពព័ត៌មានដដែលខាងលើ បន្តឲ្យដឹងទៀតថា ឈើប្រណីតប្រភេទធ្នង់រាប់រយកំណាត់ដឹកទាំង កាណូតៗ ដូចហែកឋិនឆ្លងកាត់សមត្ថកិច្ចច្រើនស្កេចស្កះ ដោយរលូនបែបនេះ។ បើគ្មានសំណែនជូនសមត្ថកិច្ច ជំនាញក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទេ ច្បាស់ជាគ្មានសេរីភាពទៅដល់ប្រទេសវៀតណាមទេ។
ទាក់ទិនទៅនឹងសកម្មភាពដឹកជញ្ជូនឈើប្រណីតប្រភេទធ្នង់តាមកាណូតដូចហែកឋិនទៅប្រទេសវៀតណាម ដោយគ្មានការទប់ស្កាត់នេះដែរ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលមិនអាចទំនាក់ទំនងសុំការ បំភ្លឺណាមួយ ពីលោកវង សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរីបានទេ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១២នេះ៕
0 comments:
Post a Comment