By Borosrath ថ្ងៃទី 22 កញ្ញា 2012, ស្វាយរៀង: ថៅកែរោងចក្រ យ៉កស៍ ( Yorks Cambodia ) ធ្វើស្រោមដៃ នៅខេត្តស្វាយរៀង បានអនុញ្ញាតឲ្យកម្មករ ដែលដួលសន្លប់ទាំង ៧៦នាក់ បន្តឈប់សម្រាប់មួយថ្ងៃទៀត គឺនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២។ ដោយឡែកកម្មករដទៃទៀត គឺត្រូវចូលធ្វើការធម្មតាវិញ។ ស្ត្រីកម្មករទាំងនោះ បានពុល ដួលសន្លប់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២។លោកអភិបាលស្តីទី ក្រុងបាវិត បានអះអាងថា កម្មករ ដែលពុលទាំងនេះ មិនមែនមកពីពុលថ្នាំគីមីកសិកម្មនោះទេ។ ក្នុងនោះ ក៏មានការអះអាង ពីមន្ត្រីកសិកម្មក្រុងបាវិតដែរថា មិនការពុលថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋទេ ហើយប្រជាពលរដ្ឋក៏បានបដិសេធផងដែរ។ ការសនិ្នដ្ឋាននោះ គឺផ្តោតទៅលើខាងរោងចក្រ នាំចូលក្រណាត់ថ្មីៗ ដែលអាចភាយសារធាតុគីមីរបស់ក្រណាត់។ ចំពោះកម្មករ ដែលពុលទាំងអស់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកជីភូ។
រហូតដល់ល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ កម្មករទាំងនោះ បានធូរស្រាល នឹងត្រឡប់ទៅកាន់ផ្ទះវិញអស់ហើយ។
គួរបញ្ជាក់ផងដែរថា កម្មកររោងចក្រនោះ ទាំងអស់ ៥៩៨ នាក់
បានចូលធ្វើការបានប្រហែលជាមួយម៉ោង ក៏បានដួលសន្លប់ នៅព្រឹកថ្ងៃទី២១
ខែកញ្ញា ឆ្នាំ២០១២ នៅក្នុងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង
ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
លោក អ៊ូ សុខខឿន មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀង បានឲ្យដឹងថា កម្មករបានដួលសន្លប់ នៅវេលាម៉ោង ៨ និង ២០ នាទីព្រឹកថ្ងៃនេះ ដោយសារពុលចំហាយថ្នាំ ដែលគេបាញ់ស្រូវ នៅក្បែររោងចក្រ ហើយនៅមុនពេលចូលធ្វើការខាងរោងចក្រ បានបើកកង្ហារ ដើម្បីបូមខ្យល់ចេញ-ចូល ឲ្យមានចរន្តខ្យល់ ក្នុងរោងចក្រ ដូចសព្វដង ប៉ុន្តែបានប្រហែលជាកន្លះម៉ោង ក៏មានកម្មការិនីម្នាក់ បានដួលសន្លប់ ហើយបានបន្តិចក្រោយមក ក៏មានអ្នកដួលសន្លប់បន្តបន្ទាប់ ដោយមានអ្នកសន្លប់ច្រើនដូច្នេះ ខាងរោងចក្រក៏បានឲ្យក្រុមកម្មករទាំងអស់ ឈប់សម្រាករយៈពេលមួយថ្ងៃ ដោយពុំកាត់ប្រាក់ខែ។
លោកបន្តថា អ្នករងគ្រោះ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ ចំនួន ៦៦ នាក់ ( ធ្ងន់ ២០នាក់ ) និងសម្រាកព្យាបាលនៅគ្លីនិកឯកជនក្រុងបាវិតចំនួន ១០នាក់ ( ធ្ងន់ ៤នាក់ ក្នុងអាការៈថប់ដង្ហើម )។
ដោយឡែកមន្ត្រី កសិកម្មក្រុងបាវិត បានអះអាងថា លោកបានចុះមកត្រួតពិនិត្យកន្លែងរោងចក្រកើតហេតុនេះ រួចហើយ គឺមានក្លិនពុល មិនល្អចេញពីក្នុងរោងចក្រ ដែលជាកន្លែងកម្មករធ្វើការ ពោលគឺពុំមានក្លិនថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋនៅក្បែរខាងនោះទេ។
លោកបានបញ្ជាក់ថា ពុំមានអ្នកបាញ់ថ្នាំស្រូវ ដែលបណ្តាលឲ្យពុលក្រុមកម្មករនោះឡើយ។ ម្យ៉ាងទៀតលោកបានកោះហៅប្រជាពលរដ្ឋទាំង ៦ គ្រួសារ ដែលធ្វើស្រែនៅក្បែររោងចក្រមកសាកសួរ ហើយពុំមានអ្នកណាបាញ់ថ្នាំពុលទេ បើបាញ់មែននោះ ច្បាស់ជាអ្នកបាញ់ថ្នាំរងគ្រោះ រហូតដល់ស្លាប់ជាក់ជាពុំខានឡើយ៕

0 comments:
Post a Comment