Social Icons

Wednesday, September 19, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អាយប៉ា (AIPA) ហៅ ហ៊ុន សែនទៅលត់នៅ ឥណ្ឌូនេស៊ី ស្ពឹកមុខ មកវិញស្ងាត់ៗ មិនធ្វើសន្និសិទ្ធកាសែត (លោក ហ៊ុន សែន​កំពុងតែព្រមានលោក​សម រង្ស៊ី នៅព្រលានយន្តហោះភ្នំពេញ - រូបភាព៖ ឯកសារ) ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២

ដោយ៖Borosrath
ជាទូទៅរាល់ដំណើរត្រឡប់មកវិញរបស់ថ្នាក់ដឹកនាំប្រទេសពីកិច្ចប្រ ជុំបរទេស គេតែងតែ ឃើញ​មានការ​ធ្វើសន្និសិទ្ធ​ការសែតមិនដែលដាច់ទេ។ តែចំពោះលើកនេះបើតាមកាសែតដើម អំពិល​ផ្សាយថ្ងៃនេះថាលោក ហ៊ុន សែនបែជាមកពី ប្រជុំអាយប៉ាវិញស្ងាត់ៗ មិនមានការធ្វើសន្និសិទ្ធកា​សែតអ្វីទេ ដោយមានតែមន្រ្តីជាន់ខ្ពស់និងកងអង្គរក្សទៅទទួល តែប៉ុណ្ណោះ។ លោក ហ៊ុន សែន ត្រូវបានអញ្ជើញដោយលោក Marzuki Alei ប្រធានសភានៅសាធារណៈរដ្ឋ​ឥណ្ឌូនេស៊ី មកចូល រួម មហាសន្និបាតលើកទី៣៣ នៃមហា សន្និបាតអន្ដរសភាអាស៊ាននៅ​ប្រទេស ឥណ្ឌូនេស៊ី កាលព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១២។ ទាក់ទងនឹងរឿងនេះមន្រ្តីម្នាក់ពីទីស្តីការគណៈរដ្ឋមន្រ្តីសុំមិនឲ្យបញ្ចេញឈ្មោះដែលបានផ្តល់ដំណឹង មកឲ្យ ខ្មែរ សុវណ្ណភូមិ ថា មូលហេតុមិនបានធ្វើសន្និសិទ្ធកាសែត និងពិធីអ្វីអ៊ឹកអធឹកដូចមុន​ដោយសារតែ លោក ហ៊ុន សែនមិនសប្បាយចិត្ត។ បញ្ហាដែលធ្វើឲ្យគាត់មិនសប្បាយចិត្តគឺ៖ លោក ហ៊ុន សែន ត្រូវបានសមាជិកសភាជាច្រើនមកពីប្រទេស ផ្សេងៗសំដែងការមិន​សប្បាយ​​ចិត្តចំពោះការ​ដឹកនាំផ្តាច់ការរបស់គាត់ ជាពិសេសទាក់ទងទៅនឹង​នយោបាយ​បំផ្លាញគណបក្ស សម រង្ស៊ី ដែល ជាបក្សជំទាស់។ យើងគួរតែឆ្ងល់ពីមូលដែលគេ​អញ្ជើញ​លោក ហ៊ុន សែនទៅចូលរួមប្រជុំនេះហើយ ព្រោះថាគ្រប់ប្រជុំ AIPA គេមិន ដែលឃើញ​មានការអញ្ជើញ ប្រមុខរដ្ឋាបាលនៃប្រទេសណាមួយមកចូលរួមទេ។ក្នុង​ករណីយនេះ​បើថាអញ្ជើញ ក្នុង នាមលោក ហ៊ុន សែន ជាប្រធាន អាស៊ានក៏ដូច​ជាមិនសម​ព្រោះ កាល​ពីកិច្ចប្រជុំ AIPA ឆ្នាំ២០១១ ធ្វើនៅភ្នំពេញ គេមិនឃើញមាន​អញ្ជើញប្រធានាធិបតី​ឥណ្ឌូនេស៊ី Susilo Bambang Yudhoyono ដែលពេលនោះជា​ប្រធាន​អាស៊ាន មកចួលរួមទេ ហើយបើថាអញ្ជើញលោក ហ៊ុន សែន មកនិយាយពីគំរូភាព​នៃរបបសភាប្រជាធិប តេយ្យក៏​ដូច​ជា មិនត្រូវដែរ។ លោក ហ៊ុន សែន ត្រូវបានគេដាក់សម្ពាធ ដោយជំរុញឲ្យមានដំណោះស្រាយ​មួយត្រឹមត្រូវ​ផ្នែក​នយោបាយដើម្បើ​ឲ្យមេដឹកនាំបក្សជំទាស់ត្រលប់ ចូលស្រុកវិញដោយសុវត្ថិភាព និង​ចូលរួមប្រកួតការបោះឆ្នោត​ឆ្នាំ២០១៣ដោយ សេរីនិងយុត្តិធម៉។ សូមបញ្ចាក់ផងដែរថា មុនកិច្ចប្រជុំអាយប៉ានេះ លោក សម រង្ស៊ី ត្រូវបានលោករដ្ឋ មន្រ្កី ក្រសួង​ការបរទេសឥណ្ឌូនេស៊ី អញ្ជើញមកជួបដើម្បីពិភាក្សាគ្នា ដោយផ្ទាល់ពីកិច្ចការនយោ បាយនៃ​ប្រទេសកម្ពុជា។ ទាំងនេះហើយជាមូលហេតុដែលធ្វើឲ្យលោក ហ៊ុន សែន មិនសប្បាយចិត្តព្រោះ​វាជាការ​អញ្ជើញទៅព្រមាន។ អ្នកផ្តល់ព័ត៌មាននោះក៏បានបន្ថែមដែរថាបើលោក ហ៊ុន សែនដឹងថា​មានសភាពបែបនេះ គាត់នឹងមិនធ្វើដំណើរទៅទេ។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។