Social Icons

Thursday, August 30, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ស្នើ​ក្រសួង​យុត្តិធម៌​បំភ្លឺ​ករណី​បង្ខាំង​មនុស្ស​ខុស​ច្បាប់​របស់​ក្រុមហ៊ុន T&P

August 31, 2012  តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​ពីរ​រូប​បាន​ដាក់​សំណើ​រួច​ហើយ​ ទៅ​កាន់​ក្រសួង​យុត្តិធម៌ តាម​រយៈ​លោក ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ ដើម្បី​ឲ្យ​មាន​ការ​បំភ្លឺ​អំពី​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​របស់​ ក្រុមហ៊ុន​នាំពលករ T&P ដែល​ពុំ​ឃើញ​មាន​វិធានការ​ជា​ច្រើន​ខែ​មក​នោះ។
ពលករដែលត្រូវបង្ខាំងនៅក្រុមហ៊ុន T&P កន្លងមក
លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោកស្រី មូ សុខហួរ និង​លោក សុវណ្ណា ពិសាខា តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​សមរង្ស៊ី ដាក់​ទៅ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ បាន​សរសេរ​ថា អស់​រយៈ​ពេល​៨​ខែ​កន្លង​មក​ហើយ ករណី​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​ជា​ច្រើន​ខែ​ ដែល​បង្ក​ឡើង​ពី​សំណាក់​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ T&P មាន​អាស័យដ្ឋាន​នៅ​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ ការ​បង្ខាំង​ដែល​ផ្តាច់​ទាំង​ស្រុង​មិន​ឲ្យ​មាន​ការ​ទំនាក់ទំនង​ពី​ខាង​ក្រៅ ជា​ពិសេស​ជាមួយ​ក្រុម​គ្រួសារ បាន​បណ្តាល​ឲ្យ​ជន​រងគ្រោះ​ឈ្មោះ ហេង ហាក់ សម្រេច​ចិត្ត​លោត​ពី​បន្ទប់​បង្ខាំង​ជាន់​ទី៣​របស់​អគារ​ក្រុមហ៊ុន ហើយ​បាន​ក្លាយ​ជា​ជនពិការ និង​បន្ត​ការ​ព្យាបាល​ជា​ប្រចាំ។
លិខិត​បន្ត​ថា ករណី​នេះ ក្រុមហ៊ុន T&P ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​ច្បាប់។ ដែល​ការ​អនុវត្ត​បែប​នេះ គឺ​ដើម្បី​លើក​ស្ទួយ ការពារ និង​ធានា​ឲ្យ​ជន​រងគ្រោះ​ទទួល​បាន​ពេញ​លេញ​នូវ​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​សារវន្ត​ទាំង​អស់ និង​ជា​ការ​លើក​ស្ទួយ​នូវ​សេចក្តី​ថ្លែថ្នូរ​របស់​ជន​រងគ្រោះ ដែល​តម្រូវ​ឲ្យ​ក្រសួង​យុត្តិធម៌ ត្រូវ​ចាត់​វិធាន​ការ​ចាំបាច់ អំពី​ការ​ទទួល​បាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ព្រម​ទាំង​លទ្ធភាព​ទទួល​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ផង​ ដែរ។
ជាមួយ​គ្នា​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង ក៏​បាន​ស្នើ​សុំ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ឲ្យ​ចាត់​វិធានការ​ជំរុញ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ព្រមទាំង​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ចំពោះ​ការ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ដែល​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ T&P ដើម្បី​នាំ​ខ្លួន​យក​មក​ផ្តន្ទា​ទោស​ចំពោះ​មុខ​ច្បាប់ និង​ផ្តល់​នូវ​យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​ជន​រង​គ្រោះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។