Social Icons

Thursday, August 30, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

របបរដ្ឋាភិបាល ហ៊ុន ណាល់​​​​​​​​​​ៈ​ព្រះមហាក្សត្រ​​ត្រូវ​​បាន​ស្វាគមន៏​​​ដោយ​​គ្រាប់​​​មីន​អំឡុង​​ទៅ​​​កាន់​​ខេត្ត​កំពង់​ស្ពឺ

August 30, 2012 - 2:38 pm ​​ព្រះមហាក្សត្រ​​ដ៏រម្យទម​របស់​ប្រទេស​កម្ពុជា​​​បាន​រួច​ផុត​ជីវិត ​​ពីការ​​បំផ្ទុះ​គ្រាប់មីន​ច្នៃ​មួយ​​តែរយៈពេល​ប៉ុន្មាន​​ម៉ោង​ប៉ុណ្ណោះ មុន​ពេល​ដែល​ទ្រង់​​ចុះ​ទៅ​ចែក​អំណោយ​​ដល់​អ្នក​ភូមិ​​ក្រីក្រ​​​នៅ​ក្នុង​ ខេត្ត​កំពង់​ស្ពឺ។
នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា
ក្រុម​មន្ត្រី​បាន​​និយាយ​​​ថា ​មីន​​ច្នៃ​​ដែល​​​មាន​​ ជីអ៊ុយរ៉េ និង ម្សៅ TNT ជាសារធាតុផ្សំ​​ ​ដាក់​ក្នុង​ប៊ី​ដុង​ជ័រ​ចំណុះ​៣០លីត្រត្រូវ​បាន​​គេ​​បំផ្ទុះ​​កាល​ពី​វេលា ​ម៉ោង​​៩​​និង៣០​នាទី​ថ្ងៃ​ទី​២៩ ខែ សីហា ឆ្នាំ​២០១២​ នៅ​ចំណុច ស្ពានពេជ្រនិល ត្រង់​ ព្រំ​ប្រទល់​​ខេត្ត ​ព្រះសីហនុ និង ស្រុកភ្នំស្រួច នៃខេត្ត កំពង់ស្ពឺ  ជួនពេល​ដែល​ព្រះ​​មហាក្សត្រយាង​ទៅ​ចែក​អំណោយ​​ដល់​អ្នក​ភូមិ​​ក្រីក្រ​​នៅ​ ទី​នោះ​ថ្ងៃទី៣០សីហា​នេះ​។​
ក្រុម​អាជ្ញាធរ​​នៅ​ពេល​នេះ បាន​ព្យាយាម​ឆ្លើយ​​ដាក់​គ្នា​​​ចំពោះ​​ការ​ទទួល​ខុស​ត្រូវ​ខាង​​សន្តិសុខ​ ។​ប៉ុន្តែ​បើ​ទោះ​​បី​កម្លាំង​​ផ្ទុះ​​នោះ​​​​បាន​ត្រឹម​តែ​ធ្វើ​​ឲ្យ​ស្ពាន ​​បែកបាក់​​ផ្នែក​​ខ្លះ​ក្ដី ​តែវា​ត្រូវបានគេជឿថា​ ជាសញ្ញា​នៃ​​ការ​គម្រាម​កំហែង​ដ៏អាក្រក់មួយ​​​មួយ​​ទៅ​លើ​​សន្តិសុខ​ សុវត្ថិភាព​របស់ព្រះមហាក្សត្រ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។