ខេត្តស្ទឹងត្រែង ៖ មានសេចក្តីរាយការណ៏មួយពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តតាក់ស៊ី បានធ្វើការរិះគន់ ចំពោះមន្ត្រីប៉េអឹមស្នាក់ការសន្តិសុខលេខ៧២២ភ្នំក្រហមថា បានដាក់កុងត្រូលជជុះ ឃាត់រថយន្តតាក់ស៊ីដឹកអ្នកដំណើរ ស្ទឹងត្រែង-ភ្នំពេញ-រតនៈគិរី-ភ្នំពេញ រាល់ការធ្វើដំណើរឆ្លងកាត់ជារៀងរាល់លើកត្រូវបានជំរិតទារលុយពីរថយន្តឈ្នួលដឹកគ្រឿងសង្ហារឹមកែច្នៃរួច បន្តិចបន្តួចសម្រាប់យកទៅប្រើប្រាស់និងបានធ្វើអោយយឺតយ៉ាវដល់ការធ្វើដំណើររបស់ពួគគាត់។
ប្រភពពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៧ បាននាំគ្នានិយាយថាជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៣រហូតដល់វេលាជិតភ្លឺ ពេលរថយន្តតាក់ស៊ីដឹកអ្នកដំណើរ ពីខេត្តស្ទឹងត្រែងនិងខេត្តរតនគិរីធ្វើដំណើរឆ្លងកាត់ ត្រូវបានប៉េអឹម ស្នាក់ការភ្នំក្រហម ធ្វើការឆែកឆេររថយន្តនិងជំរិតទារលុយ ឯរថយន្តទំនើបៗវិញពួកគេមិនឃាត់នោះទេ បើនិយាយឲ្យចំទៅ គឺផ្តោតទៅលើតែរថយន្តឈ្នួលប៉ុណ្ណោះ ។ ទង្វើនិងសកម្មភាព អស់ទាំងនេះបានធ្វើឲ្យក្រុមអ្នករត់តាក់ស៊ី និងអ្នកដំណើរមួយចំនួន មានការធុញទ្រាន់និងមិនពេញចិត្ត ដែលជាសមត្ថកិច្ច គួរតែជាអ្នកបម្រើ និងជាអ្នកការពារ សុវត្ថិភាពជូនប្រជាពលរដ្ឋ តែបែរជាគាបសង្កត់ ជំរិតទារលុយ ពីប្រជាពលរដ្ឋប្រកបរបររត់តាក់ស៊ីទៅវិញ។
ជាក់ស្តែងកាលពីព្រលឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២នេះ នៅវេលាប្រហែលជាម៉ោង៣ទៅដល់ម៉ោង៥ព្រលឹម នៅចំនុចស្នាក់ការសន្តិសុខ ប៉េអឹម៧២២ ភ្នំក្រហមនេះតែម្តង មានការឃាត់រថយន្តតាក់ស៊ីមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌សរបស់ក្រុមហ៊ុនទេសចរណ៏ឈ្មោះ ថង វ៉ាង អោយឈប់ រួចធ្វើការឆែកឆេរយ៉ាងយូរ ព្រោះគ្រាន់តែដឹកតុសំរាប់ប្រើប្រាស់បន្តិចបន្តួចសោះបានឃាត់រថយន្ត ធ្វើអោយមានការប្រកែកគ្នាទៀតផង នេះហើយ បានធ្វើអោយមានផលប៉ះពាល់ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋនិងអ្នករត់តាក់ស៊ីដឹកអ្នកដំណើរ បានសំដែងការមិនពេញចិត្តចំពោះប៉េអឹមនៅស្នាក់ការសន្តិសុខ៧២២ភ្នំក្រហមថា ហាក់ដូចជាមិនបានគោរពទៅតាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានអោយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រៀបចំសណ្តាប់ធ្នាប់ការពារសន្តិសុខ បែរជានាំគ្នាដាក់កុងត្រូលជជុះស្ទាក់រថយន្តដើម្បីរកផលប្រយោជន៏ផ្ទាល់ខ្លួន មិនបានបំពេញតាមតួនាទីរបស់ខ្លួនជូនប្រជាពលរដ្ឋឡើយ។
ទាក់ទិននឹងបញ្ហានេះ លោក សេង សុភាព មេបញ្ជាការស្នាក់ការសន្តិសុខ ៧២២ប្រចាំភ្នំក្រហម បានបញ្ជាក់ប្រាប់អោយដឹងថា មានការប្រជុំពីថ្នាក់លើ បញ្ជាអោយកម្លាំងប៉េអឹម ដែលប្រចាំនៅស្នាក់ការនេះ ឲ្យមានការត្រួតពិនិត្យនិងឆែកឆេរ គ្រប់រថយន្តតាក់ស៊ី ដែលឆ្លងកាត់ ពីព្រោះកន្លងមក មានករណីបាត់ម៉ូតូជាច្រើនគ្រឿងមកហើយនៅក្នុងខេត្តស្ទឹងត្រែង ក្រែងមានជនសង្ស័យណាមួយ រុះរើម៉ូតូជាបំណែកៗ ដាក់ក្នុងកេះ ឬក៏ផ្ញើរតាមរយៈរថយន្តតាក់ស៊ីអស់ទាំងនេះ៕

0 comments:
Post a Comment