លោក ប៊ុន រដ្ឋា ដែលរដ្ឋាភិបាលកម្ពុជា កំពុងតាមចាប់ខ្លួន ចោទថា ជាមេខ្លោងដឹកនាំការបង្កើតតំបន់អបគមន៍ បានប្រាប់វិទ្យុអាស៊ីសេរី ពីទីលាក់ខ្លួនកាលពីថ្ងៃទី១៩ សីហា មកថា បទចោទប្រកាន់មកលើរូបលោកនោះ គឺជាការប្រឌិត និងមួលបង្កាច់។
លើសពីនេះទៀត លោកថា រដ្ឋាភិបាលកំពុងបង្កើតហេតុការណ៍ដើម្បីចាប់អ្នកដែលហ៊ាននិយាយការ ពិត ឬហ៊ាននិយាយរិះគន់រដ្ឋាភិបាល។ លោកថា ឧទាហរណ៍ថ្មីៗនេះ មានលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ កំពុងជាប់ពន្ធនាគារព្រៃស ហើយឥឡូវនេះ រដ្ឋាភិបាលកំពុងប្រឌិតរឿងដើម្បីចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស លោក ចាន់ សុវ៉េត ទៀតផង។
លោក ប៊ុន រដ្ឋា ដែលកំពុងភៀសខ្លួនពីការតាមចាប់របស់អាជ្ញាធរនោះ បានបញ្ជាក់ថា មនុស្សដែលរដ្ឋាភិបាលអះអាងថា ចេញទៅសារភាពនោះ មិនមែនជាប្រជាជនដែលធ្វើកិច្ចការជូនពលរដ្ឋជាមួយលោកនៅភូមិប្រម៉ា នោះទេ ហើយថា លោកក៏មិនដែលទទួលជំនួយណាមួយពីលោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ឡើយ។
សូមស្ដាប់បទសម្ភាសន៍របស់លោក ជី វិតា ជាមួយលោក ប៊ុន រដ្ឋា៖
0 comments:
Post a Comment