ដោយៈស.បទុម
Tuesday 21 August 2012 - 4:47 pm
Tuesday 21 August 2012 - 4:47 pm
ក្រសួងមហាផ្ទៃនៅថ្ងៃទី ២១ សីហានេះបានអះអាងថាការកោះហៅឲ្យគណបក្សសង្រ្គោះជាតិ ឲ្យមកយកសំណុំលិតសុំចុះបញ្ជីឈ្មោះរបស់ខ្លួនត្រឡប់ថយក្រោយវិញ មិនពាក់ព័ន្ធនឹងរឿងនយោបាយទេ គឺ បណ្ដាលមកពីគណបក្សនេះ ពុំបានបំពេញលក្ខណត្រឹមត្រូវ ស្ដីពីការចុះបញ្ជីគណបក្សនយោបាយ ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ការដែលក្រសូងមហាផ្ទៃ ហៅ គណបក្សសង្គ្រោះជាតិឲ្យមកយកឯកសាររបស់ខ្លួនទៅវិញ គឺបណ្ដាលមកពីកំហុសពីរយ៉ាង ក្នុងនោះមាន ទីមួយតាមច្បាប់តម្រូវឲ្យគណបក្សនយោបាយដែលស្នើសុំចុះបញ្ជីឈ្មោះត្រូវតែមានស្នាមមេដៃ អ្នកបង្កើតយ៉ាងតិច៨០នាក់ តែពាក្យស្នើសុំរបស់គណបក្សសង្គ្រោះជាតិមានតែ៧៨នាក់ និង ទីពីរ អ្នកដែលមានស្នាមមេដៃទាំងនោះពុំមានអសយដ្ឋានច្បាស់លាស់ ។
លោក ប៉ុល ហំម អ្នកនាំពាក្យរបស់គណបក្សនេះ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួល ។ ប៉ុន្តែយ៉ាងណាក៏ដោយមន្ត្រីមួយរូបរបស់គណបក្សនេះ ដែលនិយាយសុំមិនបញ្ចេញឈ្មោះ បានទទួលស្គាល់ថា ពិតជាមានកំហុសដូច្នេះមែន ហើយថា នេះជារឿងបច្ចេកទេស ដោយសារតែឈ្មោះ ភូមិ ឃុំ មួយចំនួនក្នុងខេត្តព្រៃវែងត្រូវបានប្ដូរ ខុសពីអត្តសញ្ញាណប័ណ្ណរបស់ពលរដ្ឋដែលគណបក្សទទួលបាន ។ ឧទាហរណ៏ដូចជាពីដើមនៅខេត្ត ព្រៃវែងមានឈ្មោះ ឃុំ អ្នកលឿង ឥឡូវប្ដូរទៅជាឃុំព្រៃកខ្សាយ (ក ) ជាដើម។
មន្ត្រីដដែលបានបន្តឲ្យដឹងថា ពេលនេះគណបក្សពុំទាន់បានកំណត់កាលបរិច្ឆេទច្បាស់លាស់ដើម្បីបញ្ជូនសំណុំលិខិតទៅជាថ្មីទេ ព្រោះកំពុងធ្វើការកែសម្រួល ៕

0 comments:
Post a Comment