មន្ត្រីខេត្តកំពង់ធំយ៉ាងហោចណាស់១៥នាក់ ដែលក្នុងនោះមានទាំង មេប៉ុស្តិ៏ មេឃុំ អាជ្ញាធរស្រុក និង មន្ត្រីជំនាញរដ្ឋបាលព្រៃឈើផង បានជាប់ឈ្មោះនៅក្នុងបណ្ដឹងស្ដីពីការកាប់បំផ្លាញព្រៃឡង់ ដែលត្រូវបានបញ្ជូនទៅកាន់នាយករដ្ឋមន្ត្រី និង ក្រសួងពាក់ព័ន្ធមួយចំនួនកាលពីម្សិលមិញ ។
ពាក្យបណ្ដឹងដែលរៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និង តំណាងប្រជាសហគមន៏ព្រៃឡង់បានភ្ជាប់ជាមួយឯកសារនិងរូបថតបង្ហាញ ពីទីតាំងនិងបទល្មើសកាប់បំផ្លាញព្រៃឈើចំនួន៣០សន្លឹក។ ដោយពួកគេរំពឹងថា នាយករដ្ឋមន្ត្រីនឹងចាត់វិធានការ ការពារព្រៃឈើ បន្ទាប់ពីទទួលបានឯកសារនិង វត្ថុតាងទាំងនេះ ។
គួរបញ្ជាក់ថា ដោយប្រើរយៈពេល៣ថ្ងៃកាលពីថ្ងៃទី ១២-១៥ ខែ សីហា ឆ្នាំ ២០១២ ជាមួយម៉ូតូជាមធ្យោបាយ សហគមន៏ព្រៃឡង់ក្នុងស្រុកសណ្ដាន់ ខេត្ត កំពង់ធំ ប្រមាណជាង១រយនាក់បានរុលចូលទៅក្នុងព្រៃឡង់ ។ ពួកគេបានរកឃើញបទល្មើសព្រៃឈើជាច្រើន មានដូចជាគំនរឈើហ៊ុបដែលគេត្រៀមដឹកចេញ ការកាប់ខ្វៀលព្រៃចំនួន៨ចំនុច ដែលមួយចំណុចៗមានទំហំពី២០រហូតដល់៣០ ហិកតា ៕
0 comments:
Post a Comment