Social Icons

Tuesday, August 28, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ប្រ​ជា​ពលរដ្ឋឡើ​ង​ភ្នំ​ច្រើ​ន​ ​ស​ម​ត្ថ​កិ​ច្ច​ស​ប្បា​​យ​អ​ង្គុ​យរា​ប់​ក្បា​លឡា​ន​ដឹក​ឈើ​ ​​

​ប្រ​ជា​ពលរដ្ឋឡើ​ង​ភ្នំ​ច្រើ​ន​ ​ស​ម​ត្ថ​កិ​ច្ច​ស​ប្បា​​យ​អ​ង្គុ​យរា​ប់​ក្បា​លឡា​ន​ដឹក​ឈើ​ ​​

ឧ​ត្ត​រ​មានជ័យ៖ តាម​ប្រភព​ច្បាស់​ការណ៍​ពី​ស្រុក​ត្រពាំង​ប្រាសាទ បានអោយដឹងថា មាន​ក្រុម​ឈ្មួញ​ជាច្រើន​នាក់ បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ក្រុម អោយ​ឆ្លង​ព្រំដែន​ចូលទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ខណៈដែល​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​អង្គុយ​សប្បាយ​រាប់​ក្បាល​ឡាន​ដឹកឈើ​គ្រញូង​ចេញពី​ស្រុក​នេះ  ដោយ​មិនមាន​ការទប់ស្កាត់​ឡើយ។
ប្រភព​ខាងលើ បានអោយដឹងថា  ប្រជាពលរដ្ឋ​ជាច្រើន​ក្រុម ដែលមាន​មេខ្យល់​ដឹកនាំ​ឆ្លង​ព្រំដែន មាន​ច្រក​ជាច្រើន គឺ​ច្រក​ត្រពាំង​បី  ច្រក​ជប់​រុន  ច្រក​កន្ទុយ​អន្ទុង ក្នុង​ឃុំ​ទំនប់​ដាច់ និង​ច្រក​អូរ​ខ្សាច់ ច្រក​ចំបក់​កោង  ច្រក​ទឹក​ជប់  ស្ថិតនៅ​ឃុំ​អូរ​ស្វាយ ច្រក​ខាងលើនេះ មាន​ក្រុម​ឈ្មូ​ញ​មានអំណាចធំៗ និង​មាន​ក្រុមហ៊ុន​ប្រមូល​ទិញ​នៅ​ជើងភ្នំ​ព្រំដែន ដែល​ប្រមូល​ទិញ​នៅ​ទីនោះ ក្នុងតម្លៃ​ខ្ពស់ ថ្លឹង​ក្នុង ១ គីឡូ ស្មើ ១៨,០០០ ទៅ ២០,០០០ រៀល (មុខកាត់​តូច ឬ​ធំ) ហើយ​ដាក់​តាម​រថយន្ត​កា​ម៉ារី​ឆ្លាម រថយន្ត​ឡង់​គ្រី​ស័​រ និង​រថយន្ត​ថុ​ន​រ៉ា ដែល​គេ​ផ្ទុក​បាន​ពី ១ ទៅ ២ តោន ក្នុង​រថយន្ត ១ គ្រឿង។

តាម​ប្រភព​ដដែល បាន​និយាយប្រាប់​អោយដឹងថា សមត្ថកិច្ច​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខ្លះ​ជា​អ្នករកស៊ី​ដឹកឈើ​ក្រញូង មានឈ្មោះ ប៊ុត សាវុធ ជា​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​ត្រពាំង​ប្រាសាទ និង​មាន​អង្ក​ការ​បរិស្ថាន​ក្រៅ​រដ្ឋាភិបាល​មួយកន្លែង ឈរ​មើលផ្លូវ​អោយ​ឈ្មូ​ញ​ដឹកឈើ​ចេញ ហើយ​ជា​កន្លែង​ប្រមូលផ្ដុំ​សមត្ថកិច្ច​ចាំ​យកលុយ​នៅ​ទីនោះ ដែល​អង្គុយ​មើល​រថយន្ត​ដឹកឈើ​គ្រញូង​ចេញពី​ព្រំដែន​ទៅវិញ។
សូម​រំលឹកថា កន្លងមកថ្មីៗនេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ ខណៈ​ឆ្លង​ព្រំដែន​ចូល​កាប់​ឈើ​គ្រញូង ត្រូវ​ទាហាន​ថៃ បាញ់ បណ្ដាល​អោយស្លាប់ និង​រងរបួស​ជាច្រើន​នាក់​ផងដែរ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។