Social Icons

Tuesday, August 28, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

បញ្ជូន​ខ្លួន​ផ្កាយ​២​ចាន់​ឫទ្ធី​ឌី​និង​បក្ខពួក​មក​តុលាការ​


ភ្នំពេញ ​៖ ​មន្ត្រី​យោធា​ផ្កាយ​២​ជា​មួយ​នឹង​បក្ខពួក​របស់​គាត់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​គ្រឿងញៀន​ដ៏​ស្មុគស្មាញ​ត្រូវ​បាន​បញ្ជូន​មកកាន់​តុលាការ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​សីហា​ឆ្នាំ​២០១២​ដោយ​ភ្ជាប់​ជា​មួយ​នឹង​វត្ថុតាង​ជា​គ្រឿងញៀន​ប្រមាណ​ជិត​១០​គីឡូក្រាម​រួម​នឹង​សម្ភារៈ​ពាក់ព័ន្ធ​មក​ជា​មួយ​ផង។
​ ​
ទោះបី​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បញ្ជូន​ជនជាប់ចោទ​មក​តុលាការ​ក្ដី ប៉ុន្តែ​ការរុករក​ជនបរទេស និង បក្ខពួក​ដទៃទៀតៗ​ទៀត​កំពុង​ធ្វើ​យ៉ាងសកម្ម​ក្នុង​គោលបំណង​កម្ទេច​ឫសគល់​នៃ​បទល្មើស​មួយ​ករណីនេះ​ឲ្យ​ផុតរលត់​។​
​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ចាន់ ឫទ្ធី​ឌី មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​កងទ័ពជើងគោក​មុនពេល​ចាប់ខ្លួន​ស្នាក់​នៅផ្ទះ​លេខ​៤៤ ភូមិ​អូរអណ្ដូង សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ ត្រូវ​បានដាក់​ខ្នោះដៃ និង​ពាក់មួក​បិទបាំង​មុខមាត់​អមដោយ​មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន​នាំ​ខ្លួន​ឡើង​តុលាការ​។ ឈ្មោះ ឌៀប ស៊ុន​ឡាយ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​ជា​ឈ្មួញ​ដ៏​សំខាន់​ម្នាក់​ដេ​ល​នាំចូល​គ្រឿងញៀន​ពី​ព្រំដែន​ឡាវ​មក​លក់​ឲ្យ​លោក​ផ្កាយ​២ ចាន់ ឫទ្ធី​ឌី ក៏​ត្រូវ​បាន​ដាក់​ខ្នោះ​ផង​ដែរ ​លើកលែងតែ​ឈ្មោះ ញែ​ម សុខា ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ ជា​ប្រពន្ធ​របស់​ឈ្មោះ ឌៀប ស៊ុន​ឡាយ​ មិន​ត្រូវ​បាន​ដាក់​ខ្នោះ​ទេ តែ​មាន​កន្សែងពោះគោ​បាំង​មុខ​។ ទាំង​២​នាក់​ប្ដី​ប្រពន្ធ​នេះ​ស្នាក់​នៅផ្ទះ​លេខ​៨១ ផ្លូវ​២០០៤ វត្ត​អង្គ​តា​ម៉ិ​ញ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ ​ចំណែក​ឈ្មោះ លឿង ឈុនលី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​តួនាទី​ជា​អង្គរក្ស​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុម​គ្រួសារ​លោក ចាន់ ឫទ្ធ​ញី​ឌី ក៏ត្រូវ​បាន​ដាក់​ខ្នោះ​បញ្ជូន​មក​ជាមួយ​ផង​ដែរ​។​
​ ​លោក គឺ ប៊ុណ្ណា​រ៉ា ​ព្រះរាជអាជ្ញារង​អម​តុលាការ​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​នគរបាល​បំពេញបេសកកម្ម​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ​ត្រូវបាន​ចាត់​ឲ្យ​កាន់​សំណុំរឿង​សួរចម្លើយ​ជនសង្ស័យ​តាម​នីតិ​វិធី​ច្បាប់ ប៉ុន្តែ​ការសម្រេច​ចោទប្រកាន់​យ៉ាងណា​ទៅលើ​ក្រុម​ទាំង​៤​នាក់​នៅ​មិនទាន់មាន​ជា​ផ្លូវការ​នៅឡើយ​ដោយសារតែ​សួរចម្លើយ​មិនទាន់​ចប់​នៅ​ល្ងាច​ថ្ងៃទី ២៨​ខែសីហា ឆ្នាំ​២០១២​។​
​ ​គួររំលឹកថា កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១២ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រោម​ការដឹកនាំ​របស់​តំណាង​អយ្យការ​អម​តុលាការ​រាជធានី​ភ្នំពេញ បាន​សម្រុកចូល​ឆែកឆេរ​លំនៅដ្ឋាន​ដ៏​ស្កឹមស្កៃ​របស់លោក​ឧត្ដមសេនីយ៍ទោ ចាន់ ឫទ្ធី​ឌី នៅ​ក្នុងភូមិ​អូរអណ្ដូង សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ ហើយក៏​មានការ​ចាប់ខ្លួន​លោក ចាន់ ឫទ្ធី​ឌី អង្គរក្ស​របស់គាត់ ជាមួយនឹង​គ្រឿងញៀន​ប្រមាណ​ជាង​៤​ម៉ឺន​គ្រាប់​។​
​ ​ក្នុងនោះ​មាន​ម៉ា​ទឹកកក ថ្នាំញៀន​ប្រភេទ​WY-ATS​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក​ទម្ងន់​៩៨៨,៩​ក្រាម WY-ATS​ទម្ងន់​ចំនួន​ជាង​៤​ម៉ឺន​គ្រាប់​។​
​ ​ក្រោយពី​ការ​ចាប់​ខ្លួន​និង​រឹបអូស​វត្ថុតាង​ប្រព្រឹត្តិ​បទល្មើស​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ​ឈ្មោះ ចាន់ ឫទ្ធី​ឌី ក៏បាន​សារភាព​ពី​ការ​ធ្វើ​ចរាចរណ៍​គ្រឿងញៀន​របស់​បក្ខ​ពួក​ខ្លួន​ជាមួយ​នឹង​ជនជាតិ​ឡាវ​មកពី​ព្រំដែន​ឡាវ​ទើប​សមត្ថកិច្ច​ឈាន​ទៅ​ចាប់ខ្លួន​ឈ្មោះ ឌៀប ស៊ុយ​ឡាយ និង​ឈ្មោះ ញែ​ម សុខា នៅក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដោយ​រឹបអូស​បាន​គ្រឿងញៀន​ជាង​៤​ម៉ឺន​គីឡូក្រាម​ថែមទៀត​៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។