Social Icons

Monday, August 20, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ប្រជាពលរដ្ឋថា​អាជ្ញាធរ និង ក្រុមនិសិ្សតវាស់រំលោ​ភលើដីពួកគា​ត់ឲ្យអ្នកដ​ទៃ

នៅព្រឹកថ្ងៃទី២០ខែសីហា ឆ្នាំ២០១២ នេះ ប្រជាពលរដ្ឋប្រមាណ ៦០ គ្រួសារ នៅភូមិសែសិប​ ឃុំបឹងប្រាំ​ស្រុកបាវិល ខេត្តបាត់ដំបង បានត្អូញត្អែរថា មានកម្លាំងចម្រុះប្រមាណជាង ១០០ នាក់ រួមមានអាជ្ញាធរមូលដ្ឋានមន្រ្តីសុរិយោដីស្រុកបាវែល ក្រុមនិសិ្សត ប៉ូលីស និង​កងរាជ អាវុធហត្ថបានចុះមកវាស់វែងរំលោភយកដីរបស់ពួកគាត់ ។ តំណាងប្រជាពលរដ្ឋ គឺលោក ជា ជួងបានបញ្ញាក់ថា កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ អាជ្ញាធរមូលដ្ឋាន និងក្រុមនិស្សិតដែលមានតួនាទីវាស់វែងដី បានសុំដកលិខិតបញ្ជាក់ការកាន់កាប់ដីរបស់ប្រជាពល រដ្ឋហើយយកតែលិខិតច្បាប់ដើម មិនយកលិខិតថតចម្លងទេ ដោយបានអះអាងប្រាប់ប្រជា ពលរដ្ឋថាយកលិខិតបញ្ជាក់ពីការកាន់កាប់ដីរបស់ពួកគាត់នោះ ដើម្បីជាឯកសារអំណះ អំណាងក្នុងចេញប្លង់រឹងឲ្យពួកគាត់ ហើយថែមទាំងបានវាស់វែងដីឲ្យពួកគាត់ផងដែរនៅពេល នោះ តែរហូតមកដល់ពេលនេះមិនទាន់ឃើញមានសញ្ញាពីក្រុមអាជ្ញាធរ ថានឹងធ្វើប្លង់រឹងឲ្យ ពួកគាត់តាមការសន្យានោះឡើយ។ ផ្ទុយទៅវិញ ស្រាប់តែថ្ងៃនេះ មានកម្លាំងចម្រុះ អាជ្ញាធរ និងក្រុមនិសិ្សតបានចុះមកវាស់វែងរំលោភយកដីរបស់ពួកគាត់ ឲ្យទៅអ្នកផ្សេងទៅវិញ ។​តំណាងប្រជាពលរដ្ឋនៅទីនោះ បានអះអាងថាពួកគាត់មានលិខិតបញ្ជាក់ពីការកាន់កាប់ដី​ ដែលទទួលស្គាល់ពីអាជ្ញាធរភូមិ និងឃុំ ។
ព័ត៌មានបន្ថែមសូមទាក់ទង
  • លោក ជា ជួងតំណាងប្រជាពលរដ្ឋភូមិសែសិប ឃុំបឹងប្រាំ ស្រុកបាវែល ទូរស័ព្ទលេខ ០១២​ ៤៣៨ ៨៧១
  • លោក ឈន​ គឹមឡុងមន្រី្តសុរិយោដី ស្រុកបាវែល ទូរស័ព្ទលេខ ០១២ ៥២០ ៧០៨
  • លាក វណ្ណ សុផាតមន្រ្តីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លី នៃមជ្ឈមណ្ឌលសិទ្ធិ មនុស្ស​កម្ពុជា ទូរស័ព្ទលេខ០១២​ ៩៤១​ ២០៦

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។