Social Icons

Monday, August 20, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

តុលាការ​សាលាឧទ្ធរណ៍ បើក​សវនាការ​លោក ម៉ឹកដារ៉ា

     
តុលាការ​សាលាឧទ្ធរណ៍ បើក​សវនាការ​លោក ម៉ឹកដារ៉ា
តុលាការ​សាលាឧទ្ធរណ៍ បើក​សវនាការ​លោក ម៉ឹកដារ៉ា

ដោយ លី ម៉េងហួរ
នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ តុលាការ​សាលាឧទ្ធរណ៍ បាន​បើក​សវនាការ​លើ​ករណី​របស់លោក ម៉ឹក ដា​រ៉ា អតីត​ឧត្តមសេនីយ៍ ដែល​ជាប់ចោទ​ក្នុង​រឿង​ពុករលួយ និង​ជួញដូរ​គ្រឿងញៀន​។ លោក ម៉ឹក ដា​រ៉ា ត្រូវបាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ កាលពីដើមឆ្នាំ​នេះ ផ្តន្ទាទោស ដាក់​ពន្ធនាគារ​អស់​មួយជីវិត ជាមួយ​នឹង​បក្ខពួក ២ នាក់​ផ្សេង​ទៀត​។

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ
20/08/2012 by លី ម៉េងហួរ
ក្នុង​សវនាការ នៅ​តុលាការ​សាលាឧទ្ធរណ៍ នៅ​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​មិញ លោក ម៉ឹក ដា​រ៉ា និង​លោក ជា​ឡេង បាន​បង្ហាញខ្លួន ក្នុង​អង្គ​សវនាការ និង​បាន​បដិសេធ​ចំពោះ​រាល់​ការ​ចោទ​ប្រកាន់​។ ក្នុង​សវនាការ​ចៅក្រម បានប្រកាសថា លោក ម៉ឹក​ដា​រ៉ា និង​កូនចៅ​របស់​លោក​ពីរ​នាក់​ទៀត គឺ​លោក​ជា​ឡេង និង​លោក ម៉ន ឌឿន ជា​អ្នក​ផ្តើម​ផ្សំគំនិត និង​ប្រព្រឹត្ត​ទទួល​សំណូក​ដោយ​ចេតនា យក​មុខនាទី និង​កន្លែងធ្វើការ នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន របស់​ប៉ូលិស​ក្រសួងមហាផ្ទៃ ធ្វើជា​កន្លែង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។ សវនាការ​នៅ​សាលា​ឧទ្ធរណ៍ លើ​ករណី​លោក ម៉ឹក ដា​រ៉ា នឹង​ត្រូវ​បន្ត ធ្វើ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែ​សីហា
ឆ្នាំ​​​២០១២​។

តុលាការ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​៥​មករា ឆ្នាំ​២០១២ បានសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​លោក ម៉ឹក ដា​រ៉ា អតីត​ឧត្តមសេនីយ៍ឯក និង​ជា​អតីត​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​ជា​អតីត​អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង ញៀន ដាក់ពន្ធនាគារ​មួយជីវិត និង​រឹបអូស​ដីធ្លី ព្រមទាំង​រឹបអូស​ប្រាក់​ជាច្រើន​ទៀត​។ ចំណែក​លោក ជា ឡេង ដែល​ជា​មន្ត្រី​ប៉ូលិស​ក្រោម​ឱវាទ​របស់​លោក ម៉ឹក ដា​រ៉ា ក៏​ត្រូវបាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​អស់​មួយ​ជីវិត​។ រីឯ​ប៉ូលិស​ម្នាក់​ទៀត ឈ្មោះ ម៉ន ឌឿ​ន ដែល​កំពុង​គេចខ្លួន ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២៥ ឆ្នាំ​។ ការផ្តន្ទាទោស​នោះ ធ្វើឡើង ក្រោយ​ពី​បើក​សវនាការ​អស់​រយៈពេល ១២ ថ្ងៃ កាលពី​ចុងឆ្នាំ​២០១១​។

អតីត​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង លោក​ឧត្តមសេនីយ៍ឯក ម៉ឹក ដា​រ៉ា អតីត​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​កូនចៅ លោក​ជា​ឡេង ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១១ ជាប់​ពាក់ព័ន្ធ​ករណី​អំពើពុករលួយ​ស៊ីសំណូក និង​បទ​ជួញដូរ​គ្រឿង​ញៀន ដែល​មាន​ការចាត់តាំង​៕​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។