Social Icons

Monday, August 20, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

របាយការណ៏​​ដែល​រៀប​​ចំ​ចងក្រង​​ដោយ​​សមាគម​​សិទ្ធិ​មនុស្ស​​អាដ​ហុក ​បាន​​ឲ្យ​​ដឹង​​ថា ​ផ្ទៃ​​ដី​ជាង​​១៨​ហិក​តា ​នៅ​លើ​​កោះ​​ចំនួន​​២៨​​​ក្នុង​ចំណោម​​កោះ​​របស់​កម្ពុជា​​ចំនួន​​៦៤​​ ត្រូវ​បាន​​រដ្ឋាភិបាល​​ជួល​​​ឲ្យ​ក្រុម​ហ៊ុន​​ឯកជន​​ចន្លោះ​​ឆ្នាំ ២០០៨ ​ដល់​ឆ្នាំ ២០១០ សម្រាប់​រយៈពេល ​៩៩ ​ឆ្នាំ ។​


Add caption
ឆ្នេរកោះទន្សាយ ដ៏ ល្អប្រណិត មាន ទីតាំង នៅ ក្រុងកែប
ផ្ទៃ​ដីកោះ​សំខាន់ៗ​​ដែល​មាន​​នៅ​ក្នុង​​ខេត្ត ព្រះសី​ហនុ​  កំពត កែប និង ខេត្ត កោះកុង , ដូច​ជា​កោះ​ទន្សាយ​ កោះ ប្ញស្សី កោះ រ៉ុង កោះ រ៉ុងសន្លឹម និង កោះពស់ នោះ កំពុង​ស្ថិត​​ក្នុងផែន​ការ នៃ​ការ​សាងសង់ ​រមណីដ្ឋាន សណ្ឋាគារ និង បនល្បែង ។
ក្រុម​មន្ត្រី​អង្គ​ការ​សង្គម​ស៊ីវិល​ បាន​​បង្ហាញ​​ការ​ព្រួយ​​បារម្ភ​ អំពីអនាគត​ដែល​ជន​កម្ពុជា ត្រូវ​បាន​គេ​ទាលុយ​​​នៅ​ពេល​​ចង់​ទៅ​​ទស្ស​នា​​​​ដែន​កោះ​​របស់​ខ្លួន​ទាំង​​នោះ តួយ៉ាង​​ដូច​​ជា​ករណី​​ឆ្នេរសុខា ក្នុង ក្រុង​ព្រះសីហនុ ដែល​ត្រូវ​​បាន​​រដ្ឋ​​ជួល​ទៅ​​ឲ្យ​​ក្រុម​​ហ៊ុន របស់ឧញ៉ា សុខ​ គង់ ជា​ដើម ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។