- Tuesday, 08 November 2011 17:52
- សែន ដាវីត
លោក ទឹម ម៉ាឡៃ ប្រធានបណ្ដាញយុវជនកម្ពុជា មានប្រសាសន៍ថា តាងនាមឲ្យក្រុមយុវជន យើងសូមបួងសួងឲ្យព្រះអង្គដងកើតាមជួយការពារអ្នកភូមិព្រៃឡង់ និងសូមអំពាវនាវឲ្យក្រុមហ៊ុន និងរដ្ឋាភិបាលបញ្ឈប់ការកាប់ឈើព្រៃឡង់។
លោកបានថ្លែងថា៖ «បើព្រៃឡង់បាត់បង់ ជីវិតរបស់អ្នកភូមិព្រៃឡង់ក៏នឹងត្រូវបាត់បង់ដែរ។ ព្រៃឡង់ គឺជាអាយុជីវិតរបស់ពួកយើង ហើយវាមានសារសំខាន់ខ្លាំងណាស់។ វាជាសារមួយសូមឲ្យក្រុមហ៊ុន និងរដ្ឋាភិបាលឈប់កាប់ព្រៃជាបន្ទាន់។ យើងសូមឲ្យព្រះអង្គដងកើ និងអ្នកតាថែរក្សាព្រៃភ្នំទាំងអស់ជួយថែរក្សាព្រៃឡង់ និងអ្នកភូមិព្រៃឡង់ទាំងអស់ ឲ្យជួបតែសេចក្ដីសុខនិងសំណាងល្អឈ្នះមារសត្រូវគ្រប់ទិសទីទាំង អស់។
0 comments:
Post a Comment