Social Icons

Wednesday, November 9, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ក្រសួងមហាផ្ទៃខែ្មរ លោក ទៀ បាញ់៖បានផ្អាក​ការដំឡើង​ឋានន្តរស័ក្តិទៅដល់មន្ត្រីជាន់ខ្ពស់ទៀតហើយ

ថៃ្ងទី ០៩ វិច្ឆាការ ឆ្នាំ២០១១
ដោយ កុសល​ ថាច់(ព័ត៌មានភ្នំពេញប៉ុស្តិ៍)
ភ្នំពេញ:ការដំឡើង​ឋានន្តរស័ក្តិ​ជាមន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​កងយោធពល ​ខេមរភូមិន្ទ​តាម​ផ្លូវកាត់​ដែល ត្រូវបាន​គេរិះគន់​តាំងពី​យូរណាស់​មក ហើយ​នោះ លែង​មាន​ទៀត​ហើយ។ក្រសួង​ការពារជាតិ​បាន​សម្រេច​ផ្អាក​ជាបណ្តោះអាសន្ន​ ការដំឡើង​ឋានន្តរស័ក្តិ​ មន្ត្រី​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ដោយសារ​មូលហេតុ​ដែល​ក្រសួង​នេះ​ទើបតែ​លើកឡើងថា ធ្វើឲ្យមាន​គម្លាត​រវាង​ឋានន្តរស័ក្តិ​របស់​មន្ត្រី​មួយ​ចំនួន និង​កម្រិត​នៃ​ចំណេះដឹង និង​បទ ពិសោធ​ពិតប្រាកដ​របស់​មន្ត្រី​ទាំងនោះ​។
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បានមាន ​ប្រសាសន៍​ ក្នុង​ពិធី​ប្រារព្ធ​ខួប៥៨ ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​កង​យោធពល​ខេមរភូមិន្ទ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថាចំនួន ​មន្ត្រី​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជាឧត្តមសេនីយ៍មានច្រើន​ជ្រុលពេក​បើ​ធៀបនឹង
​ការ​ដំឡើង​ ឋានន្តរស័ក្តិ​ ក្នុង​រយៈពេល​យ៉ាង​ខ្លី​ ដែល​ធ្វើ​ឡើង​ក្រោយ​សមាហរណកម្ម​ កងកម្លាំង​ប្រយុទ្ធ​កាលពី​ឆ្នាំ១៩៩៣។
លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ទៀតថា៖​«ដោយសារ​ឋានៈ​ខ្ពស់ជាង​ចំណេះដឹងនិង​បទ ពិសោធ​ពិតប្រាកដ​របស់​មន្ត្រី​យោធា​មួយចំនួន យើងត្រូវ​ផ្អាក​ការ​ដំឡើង​ឋានន្តរស័ក្តិ​ជា​បណ្តោះ អាសន្នហើយ​រង់ចាំ​រហូតដល់​ចំណេះដឹងនិង​បទពិសោធ​កើនឡើង​តាម​ទាន់​ឋានន្តរ​ស័ក្តិ​របស់ ពួកគេ» ។
លោកបាន​បន្តថា គម្លាត​បទពិសោធ​ ពេលខ្លះ​ធ្វើឲ្យ​កងយោធពល​ខេមរភូមិន្ទ​ពិបាក​ធ្វើការ​ជាមួយ​មន្ត្រី​យោធា​ មកពី​បណ្តា​ប្រទេស​ដទៃ​ទៀត ជាពិសេស​ក្នុង​ករណី​ដែល​មន្ត្រី​ទាំងនោះ​ ចូលរួម​ជា​ក្រុម​ ជាមួយ​មន្ត្រី​សមភាគី​បរទេស មាន​ឋានន្តរ​ស័ក្តិ​ស្មើគ្នា ប៉ុន្តែ​នៅមាន​កម្រិត​បទពិសោធ​ខុសគ្នា​ខ្លាំង​។
លោក​បាន​បន្តទៀត​ថា៖​ «ធ្វើការ​ជាមួយ​កង​កម្លាំង​ប្រដាប់អាវុធ​បរទេស ពេល​ខ្លះ​[មន្ត្រី​របស់​យើង]​ ពុំ​ត្រូវបាន​គេ​ផ្តល់​ជំនឿ​ថា​ មាន​ឋានន្តរ​ស័ក្តិ​ស្មើ​ពួកគេ​ឡើយ»។ លោក​បាន​បន្ថែម​ថា ពួក​គេ​ពេល​ខ្លះ​ត្រូវ​បង្ខំ​ឲ្យ​ខិតខំ​តស៊ូ​ដើម្បី​ទទួល​បាន​នូវការគោរព។

លោកទៀ បាញ់ បាន​បដិសេធ​ ពុំព្រម​ប្រាប់ពី​ចំនួន​ឧត្តមសេនីយ៍ នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ឡើយ​ ប៉ុន្តែ​បាន​អះអាងថា វាមាន​ការដំឡើង​ឋានន្តរស័ក្តិ​ ដល់​មន្ត្រី​ច្រើនជ្រុល។
គិតតែ​ក្នុង​ខែ​មេសាកន្លងមក​ ឧត្តម​សេនីយ៍​ត្រី ៤៧ រូប​ ត្រូវបាន​ដំឡើងឋានន្តរស័ក្តិ ​ដែល​ក្នុង​នោះ​រួមមាន​ទាំង​លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​ផ្នែក​យោធា​នៅ​អាមេរិក​ផងដែរ។ ក្នុងខែ​ដដែល​នោះ មន្ត្រី​យោធា ៧ រូប​ផ្សេងទៀត​ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ឯក​(ផ្កាយ ៣) ហើយ ១១ រូប​ទៀត​ ត្រូវបាន​ដំឡើង​ ជា​ឧត្តមសេនីយ៍​ទោ​(ផ្កាយ ២)។
លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស សម រង្ស៊ី ដែល​ជាបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា មាន​ឧត្តមសេនីយ៍​ជាច្រើនរូប​ ដែលត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ តាមរយៈ​បក្ខពួក​និយម និង​ការ​សូកប៉ាន់។
លោក​បាន​គូស​បញ្ជាក់​ថា៖​«​ខ្ញុំ​គោរព​ឧត្តមសេនីយ៍​ណា​ ដែល​មាន​បទពិសោធ​ ក្នុង​សមរភូមិ​ប្រយុទ្ធ និង​ការពារ​ផល​ប្រយោជន៍​ជាតិ ប៉ុន្តែ​មិនមែន​ឧត្តមសេនីយ៍​ ដែលត្រូវបាន​ដំឡើង​ឋានៈ​ដោយសារ​បក្ខពួក​និយមតាម​ខ្សែ​គណបក្ស និង​ការ​សូកប៉ាន់​នោះទេ»។
មាន​ប្រសាសន៍​ក្នុង​ពិធី​ខួប​ថ្ងៃ​បង្កើត​កង​យោធពល​ខេមរ​ភូមិន្ទ ម្សិលមិញ​នេះដែរ លោក ទៀ បាញ់ ក៏បាន​លើកឡើង​អំពី​បញ្ហា​កងទ័ព​មិនទាន់​ដោះស្រាយ​ចប់​ នៅ​ជុំវិញ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ផងដែរ ដោយ​លោក​បានមាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-ថៃ ​ដើម្បី​ពិភាក្សា​លើ ​បញ្ហា​ដក​កងទ័ព​ចេញពី​តំបន់​គ្មាន​យោធា​តាម​បញ្ជា​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ កាលពី​ខែ​កក្កដា​នោះ ​ត្រូវបាន​លើក​ពេល ​ដោយសារ​តែ​គ្រោះ​មហន្តរាយ​ទឹកជំនន់​ ដែល​កំពុងតែ​លុកលុយ​ទាំង​ប្រទេស​កម្ពុជា និង​ថៃ។ លោក​បាន​លើក​ឡើង​ថា៖ ​«មកទល់​ពេល​នេះ ពុំទាន់មាន​កាល​បរិច្ឆេទ​កំណត់​ច្បាស់លាស់​ សម្រាប់​កិច្ច​ប្រជុំ GBC ឡើយ​»៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។