ថៃ្ងទី ០២ តុលាឆ្នាំ២០១១
ដោយ កុសល ថាច់
កម្ពុជាក្រោម:នៅក្នុងកំឡុងឆ្នាំ ១៩៤៥ និង ១៩៤៦ការកាប់សម្លាប់គ្នារវាងយួនអាណានិគម និងខែ្មរ ម្ចាស់ស្រុក បានកើតឡើងទូទាំងកម្ពុជាក្រោមឬអតីតដែនដីកូសាំងស៊ិន។ ជាភាសាដែលយួន យៀក ម៉ិញ ស្រែកឃោសនាបំភន្តមតិជាតិនិងអន្តរជាតិនៅពេលសម្លាប់ខែ្មរកម្ពុជាក្រោម
ថា កាប់យួនៗទៅវិញ។
ដោយ កុសល ថាច់
កម្ពុជាក្រោម:នៅក្នុងកំឡុងឆ្នាំ ១៩៤៥ និង ១៩៤៦ការកាប់សម្លាប់គ្នារវាងយួនអាណានិគម និងខែ្មរ ម្ចាស់ស្រុក បានកើតឡើងទូទាំងកម្ពុជាក្រោមឬអតីតដែនដីកូសាំងស៊ិន។ ជាភាសាដែលយួន យៀក ម៉ិញ ស្រែកឃោសនាបំភន្តមតិជាតិនិងអន្តរជាតិនៅពេលសម្លាប់ខែ្មរកម្ពុជាក្រោម
ថា កាប់យួនៗទៅវិញ។
រឿងរ៉ាវនេះ យើងគេទាំងឡាយតែងបានឮដូនតាយើង និទានតៗគ្នាមក ពីសម័យមួយទៅសម័យ
មួយដូចនៅខេត្តព្រះត្រពាំង យួនហៅថា តាយ៉ិញ ឬ យ៉ិន ប៉ិននៅចុងឆ្នាំ ១៩៤៥ ចូលដើមឆ្នាំ ១៩៤៦បណ្តាប្រុសៗខែ្មរក្រោមនៅស្រុកផ្នោដាច ដូចភូមិផ្សារត្រកួន រាជមល្ល ចេកជ្រំ ណង ណើង ភៀវ កាន់ស្នម ធ្លកបណ្តោយ ទទឹងកំពង់ ទួកចុងមិ ស ជើង ត្បូងដំបូកបី រកាចាស់ រកាថ្មីកោះស្វាយ ផ្នោរាំង ទឹកយប់ ត្រពាំងពើ ។ល។នេះជាឈ្មោះរបស់ភូមិស្រុក នៅកម្ពុជាក្រោម ប្រុសៗរាប់ពាន់ នាក់ ត្រូវយួនយៀកមិញ ចាប់ចងគ្រៀកសណ្តោងបន្តគ្នាហើយបណ្តើរយកទៅ
ច្រានទម្លាប់ព្រែកកំពង់ខ្ទឹង ស្លាប់អស់គ្នានសល់ ។
ឈ្មោះខេត្តឃ្លាំង ពលលាវ និងទឹកខ្មៅវិញ ខែ្មរត្រូវយួនចាប់ដុតទាំងរស់ រាប់ពាន់នាក់ ទាំងអស់មាន៩ ជង្រុកស្រុវគឺ នៅដាំគីន ដាំយ៉ើយ ហោផុង យ៉ា រ៉ាយ ផ្នោអណ្តែតនិងកោះមហត្ថ ។ ល។ មួយដូចនៅខេត្តព្រះត្រពាំង យួនហៅថា តាយ៉ិញ ឬ យ៉ិន ប៉ិននៅចុងឆ្នាំ ១៩៤៥ ចូលដើមឆ្នាំ ១៩៤៦បណ្តាប្រុសៗខែ្មរក្រោមនៅស្រុកផ្នោដាច ដូចភូមិផ្សារត្រកួន រាជមល្ល ចេកជ្រំ ណង ណើង ភៀវ កាន់ស្នម ធ្លកបណ្តោយ ទទឹងកំពង់ ទួកចុងមិ ស ជើង ត្បូងដំបូកបី រកាចាស់ រកាថ្មីកោះស្វាយ ផ្នោរាំង ទឹកយប់ ត្រពាំងពើ ។ល។នេះជាឈ្មោះរបស់ភូមិស្រុក នៅកម្ពុជាក្រោម ប្រុសៗរាប់ពាន់ នាក់ ត្រូវយួនយៀកមិញ ចាប់ចងគ្រៀកសណ្តោងបន្តគ្នាហើយបណ្តើរយកទៅ
ច្រានទម្លាប់ព្រែកកំពង់ខ្ទឹង ស្លាប់អស់គ្នានសល់ ។
ខាងក្រោមនេះជារឿងនៅផ្នោអន្ទាក់ ស្រុកយ៉ារ៉ាយ ខេត្តទឹកខ្មៅឆ្នាំ ១៩៤៥ (ស្រាវជ្រាវដោយលោក លី ឈុន) ផ្នោអន្ទាក់នៅចន្លោះភូមិសារិកា និងដីក្រហមគឺ តាមបណ្តាព្រែកយ៉ារ៉ាយ ចម្ងាយ ២0កីឡូ ពីទីប្រជុំខេត្តទឹកខ្មៅ សព្វថៃ្ងយួនបានដូរឈ្មោះហើយបញ្ចូលមកស្រុកដុងហាយ ខេត្តកាម៉ៅ។
ក្នុងកំឡុងខែ បុស្ស ផល្គុន ឆ្នាំ ១៩៤៥ មេកងយួនយៀកមិញ ឈ្មោះហាយ កៀង តាមសំដី លោក អ៊ំ តាំងសេង នៅផ្នោអន្ទាក់គាត់មានអាយុ ៩ ឆ្នាំនៅឆ្នាំ១៩៤៥ បានឲ្យដឹងថា ផ្នោអន្ទាក់ មានវត្តមួយ ឈ្មោះ វត្តថ្មី មានព្រះវិហារប្រក់ស្លឹក គ្រូសង្គ្រាជនាមហៀល អាយុប្រមាណ ៣០ មាន សិស្ស កណចំនួន ៦ ទៅ ៧ អង្គមានពុទ្ធបរិស័ទមិនតិចជាង២០០គ្រួសារឡើយ ។ លោក គ្រួហៀលនិង លោក តាចារ្យ ញោមវត្តសាមនិងក្មេងប្រុសម្នាក់អាយុប្រហែល ៨-៩ឆ្នាំ ត្រូវពួក ហាយ កៀង ធ្វើ ទារុណ្ធកម្ម ហើយសណ្តោងនឹងថ្ម ទាំងបីនាក់ រួចទម្លាក់ចោលក្នុងព្រែកយ៉ារ៉ាយ។ ក្រោយ មកប៉ុន្មានថៃ្ង បរិស័ទបានឃើញព្រះគ្រូ ហៀលអណ្តែតឃ្លីងឃោងនៅក្នុងស្រះឈូកវត្ត យ៉ារ៉ាយ តែដងខ្លួនមិនដឹងនៅទីណា ឯចីវរវិញត្រូវពួក ហាយ កៀង បោះចោលរាយពាសពេញនៅលើ ចុងឈើ ។ នៅក្នុងវត្តយ៉ារ៉ាយ មានឃ្លាំងស្រូវរបស់ជប៉ុន ចំនួន ៤ ហើយពួក ហាយកៀង ប្រមូលប្រុសៗកំពុងពេញកម្លាំង យកទៅញាត់ក្នុងឃ្លាំងនោះ ហើយពួក ហាយ កៀង បានយក ចំបើងមកដុតខែ្មរទាំងរស់អស់ ២ ឃ្លាំង នៅ២ ឃ្លាំងទៀត ខែ្មរបានទំលាយឃ្លាំងរំដោះខ្លួន ហើយប្រមូលកម្លាំងគ្នាវាយបកនឹងពួក ហាយ កៀង វិញយ៉ាងអង់អាចក្លាហានជាទីបំផុត ។
នៅក្នុងឧបាយកលដែល ពួក យួន ឈ្មោះ ហាយ កៀង បានធ្វើមកលើខែ្មរនោះគឺ : ១-ចាប់ញាត់ក្នុងឃ្លាំងស្រូវ បង្អត់អាហារឲ្យវេញខ្សែពួអំបាចេក សំរាប់ចងខ្លួនឯង ។
២-ចាប់ញាត់ក្នុងឃ្លាំងស្រូវ រួចគចំបើងដុតសម្លាប់ទាំងរស់។
៣- ឲ្យជីករណ្តៅសំរាប់កាប់ខ្លួនឯង ។
៤- បង្គាប់ឲ្យខែ្មរចងដៃគ្នាទៅវិញទៅមករួចចាប់ទម្លាក់ក្នុងរណ្តៅ ហើយបង្គាប់ឲ្យខែ្មរដទៃទៀតកាយដីកប់ទាំងរស់ ។
៥-ចាប់ចង់ស្លាប់សេកនិងខែ្សអំបាចេក រួចច្រានទម្លាក់ក្នុងព្រែក ។
៦-ចាប់សណ្តោងនិងថ្មីហើយច្រានទម្លាក់ទឹកសម្លាប់ចោល ។
៧-ចាប់ចង់ស្លាបសេក ដាក់ក្នុងទូកបុកចាយ ហើយពន្លិចទូកឲ្យខែ្មរស្លាប់ ។
៨-យកវល្លិអំបែដែលមានជាតិពុល បង់ក្នុងស្រះ ហើយទម្លាក់ខែ្មរឲ្យស្លាប់ទាំងប្រុស ស្រី ។
៩-បាញ់សម្លាប់ដោយកាំភ្លើង បាញ់សត្វគ្រាប់ប្រៃ ។
១០-ធ្វើឲ្យខែ្មរស្លាប់ដោយជម្ងឺអាសន្នរោគ រាប់ពាន់នាក់ដោយសារអាសោចនៃសាកសព ៕
ឃើញថខែ្មរកម្ពុជាក្រោមឆ្លងកាត់ទំព័រឈឺចាប់យ៉ាងខ្លាំងដែលប្រវត្តិសាស្រ្តបានកត់ត្រាទុកក្នុងក្រាំង មាសសាវដាខែ្មរ ជារៀងរហូតទៅ ៕
0 comments:
Post a Comment