ដោយ ដែន អយុធ្យា
2011-10-02
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនឹងរៀបចំឲ្យមានសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី៣ ខែតុលា នៅការិយាល័យកណ្ដាលរបស់ខ្លួន ក្នុងទីក្រុងភ្នំពេញ។ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន
សន្និសីទនេះនឹងផ្ដល់ឱកាសដល់គ្រូបង្រៀនលើកឡើងពីកង្វល់ និងតម្រូវការរបស់ពួកគាត់ទាក់ទងជីវភាពរស់នៅប្រចាំថ្ងៃ។
លោក រ៉ុង ឈុន ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកមានប្រសាសន៍នៅរសៀលថ្ងៃទី២ ខែតុលា ឲ្យដឹងពីគោលបំណងធ្វើសន្និសីទកាសែត គឺចង់បង្ហាញអំពីផែនការប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១ និងផ្ដល់សំឡេងឲ្យគ្រូបង្រៀន ៖ «សន្និសីទហ្នឹងយើងលើកបញ្ហាទី១ ពាក់ព័ន្ធលក្ខខណ្ឌការងារគ្រូបង្រៀន។ទី២ បញ្ហាប្រាក់ខែ។ ទី៣ អំពីបញ្ហាផ្ដល់សិទ្ធិជូនគ្រូបង្រៀនក្នុងការចរចាសមូហភាព។ ទី៤ ធ្វើយ៉ាងណាត្រូវផ្ដល់សំឡេងឲ្យគ្រូបង្រៀន ហើយនិងមានចំណុចសំខាន់ៗជាច្រើនទៀត ទាក់ទិននឹងការលើកកម្ពស់ការអប់រំនៅកម្ពុជា»។
លោកបន្តថា ទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ ក្រុមគ្រូបង្រៀននឹងស្នើឲ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀន ក្នុងម្នាក់ឲ្យបាន ១លានរៀលក្នុង១ខែ។
គ្រូបង្រៀនចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់វិទ្យាល័យ សរុបមានចំនួនប្រមាណ ១០ម៉ឺន ៤ពាន់នាក់៕

0 comments:
Post a Comment