នៅ រសៀលថ្ងៃអង្គារ៍នេះ ចៅក្រមតុលាការសាលាឧទ្ធរណ៍ បានសម្រេចតម្កល់សេចក្តីសម្រេច ផ្តន្ទាទោសកំបាំងមុខលោក មឿង សុន ដោយដាក់ពន្ធនាគារ ២ ឆ្នាំ។ ក៏ប៉ុន្តែតុលាការ បាន បន្ធួរបន្ថយលើការបង់ប្រាក់ពិន័យ និងកែប្រែបទចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិត មកជាបទញុះញង់។ លោក មឿង សុន ជាប្រធានអង្គការក្រៅរដ្ឋាភិបាលមួយ ដែលធ្វើការខាងវប្បធម៌ ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់ ១៥ លានរៀល ពីបទផ្សាយព័ត៌មានមិនពិត។ ការផ្តន្ទាទោស ដោយសារតែលោក មឿង សុន បានរិះគន់លើការដាក់អំពូលភ្លើង នៅប្រាសាទអង្គរវត្ត កាលពីខែកក្កដា ឆ្នាំ២០០៩។
0 comments:
Post a Comment