Social Icons

Thursday, July 24, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

​រណសិរ្ស​រំដោះជាតិ​ខ្មែរ ប្រកាស​ប្រមូលផ្តុំ​នៅមុខ​ស្ថានទូត​វៀតណាម​នៅ​ទីក្រុង​បាងកក​​

រណសិរ្យ​រំដោះជាតិខ្មែរ ប្រកាស​រៀបចំ​ការប្រមូលផ្តុំ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅមុខ​ស្ថានទូត​វៀតណាម ​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ នៅ​ថ្ងៃទី​២៨ខែ​កក្កដា​ខាង​មុខ ដើម្បី​ជំរុញ​ឲ្យ​វៀតណាម​គោរព​ច្បាប់ និង​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​។​

សេចក្តីជូនដំណឹង​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ចេញផ្សាយ​នៅ​ថ្ងៃទី​២៣​ខែកក្កដា បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ចូលរួម​ប្រមូលផ្តុំ​នៅមុខ​ស្ថានទូត​វៀតណាម​នៅ​ក្រុង​បាងកក​ ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​២​រសៀល​។​

គោលបំណង​នៃ​ការរៀបចំ​ការជួប​ជុំនោះ​ មាន​គោលបំណង​បី​ចំណុច ​គឺ​ជំរុញ​ឲ្យ​វៀតណាម​ទទួលស្គាល់​ប្រវត្តិសាស្ត្រ ឲ្យ​គោរព​សន្និសញ្ញា​ទីក្រុង​បារីស​ ថ្ងៃ​ទី​២៣​តុលា​ឆ្នាំ​១៩៩១ និង ប្រឆាំង​អាណានិគមវៀតណាម​មិន​ចេញ​មុខ​នៅ​លើ​ទឹកដី​កម្ពុជា​។​

នៅ​កម្ពុជា​ប្រជា​ពលរដ្ឋ​ខ្មែរ ​ប្រមូលផ្តុំ​នៅ​មុខ​ស្ថានទូត​វៀតណាម​នៅ​រាជធានី​ភ្នំពេញ​បី​លើក​ហើយ​ គឺ​ថ្ងៃទី​៨ ទី​២១ និង​ទី​២២​ខែកក្កដា ដើម្បី​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​លោក ​ត្រឹង ​វ៉ាន់​ថុង ទទួលស្គាល់​ប្រវត្តិសាស្ត្រ និង​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​ថ្លែងថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពីដើម​មក មិនមែន​កាត់​ចេញពី​ទឹកដី​កម្ពុជា តែ​មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​រូបនោះ ​មិន​បាន​សុំទោស​តាម​ការទាមទារ​ទេ៕
សេចក្តីអំពាវនាវ KNLF.

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។