Social Icons

Thursday, July 24, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លេចចេញ រណសិរ្យរំដោះជាតិខ្មែរ មួយទៀត ប្រកាសតវ៉ា នៅខាងមុខស្ថានទូតវៀតណាម ប្រចាំក្រុងបាងកក

(បាងកក)៖ ចលនាថ្មីមួយទៀត ឈ្មោះរណសិរ្យរំដោះជាតិខ្មែរ បានចេញសេចក្តីប្រកាសមួយថា ខ្លួននឹងធ្វើការជួបជុំតវ៉ា នៅខាងមុខស្ថានទូតវៀតណាម ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ ដើម្បីទាមទារឱ្យវៀតណាម ឈប់រំលោភបំពាន មកលើកម្ពុជា ជាពិសេសកម្ពុជាក្រោម ។

ក្នុងសេចក្តីប្រកាសនេះ មានដូចជាទាមទារឱ្យវៀតណាម យល់ព្រមទទួល ស្គាល់ប្រវត្តិសាស្រ្តពិត ថាទឹកដី កម្ពុជាក្រោម ជាទឹកដីដើមកំណើតរបស់ខ្មែរ ខណៈដែលការតវ៉ានេះ ដឹកនាំដោយបុរសម្នាក់ ឈ្មោះ សម សេរី ប្រធានរណសិរ្យ រំដោះជាតិខ្មែរ។

លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិត បញ្ញវន្តកម្ពុជា ដែលធ្លាប់ដឹកនាំ ការតវ៉ាទាមទារ នៅខាងមុខស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានអះអាងថា ចលនាទាមទារនៅក្រុងបាងកក មិនមានការពាក់ព័ន្ធនឹង សហព័ន្ធនិស្សិតបញ្ញវន្ត នៅកម្ពុជានោះទេ ប៉ុន្តែលោកគាំទ្រ បើសិនជាចលនានេះ ទាមទារដើម្បីឱ្យវៀតណាម ទទួលស្គាល់ប្រវត្តិសាស្រ្តពិត ពាក់ព័ន្ធនឹងទឹកដីកម្ពុជាក្រោម រួមទាំងទាមទារឱ្យវៀតណាម ផ្តល់សិទ្ធិសេរីភាព ឱ្យពលរដ្ឋខ្មែរក្រោម មែននោះ៕
សេចក្តីអំពាវនាវៈ KNLF.

បញ្ជាក់ផងដែរៈ កម្មវិធីជូបជុំត្រូវបានដូរទៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ វិញ
ប្រភពដើមៈ ខេមបូឌាផេក

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។