Social Icons

Saturday, May 4, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ក្រុមហ៊ុន ហ៊​ង អាន របស់​យួន​លួច​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​តំបន់​ផ្សេងៗ យកមក​ស្តុក​ទុ


07
ក្រុមមន្ត្រី​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​សម្បទាន​ចិន យួន កំពុង​ឆ្លើយ​ដាក់គ្នា​អំពី​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ជម្រក​សត្វព្រៃ​លំផាត់ ដែល​ប៉ុន្មាន​សប្តាហ៍​មុននេះ អ្នកភូមិ​និង​អង្គការ​សង្គម​ស៊ីវិល​ចូល​ល្បាត​ក្នុងព្រៃ ហើយ​ប្រទះឃើញ​គំនរ​ឈើ​ដែល​បាន​កាប់បំផ្លាញ​ថ្មីៗ​ជាង ១៦០០០​ដើម​ស្ថិតនៅ​រាយ​ពេញ​ព្រៃ ហើយ​ត្រូវ បាន​គេ​ដឹកជញ្ជូន​យកទៅ​ស្តុក​ទុក​ក្នុង​ទីតាំង​ក្រុមហ៊ុន​ដី​សម្បទាន​របស់​យួន​ឈ្មោះ ហ៊​ង អាន យ៉ាង​អនាធិបតេយ្យ​បំផុត​សម្រាប់​នាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​ផ្ទុយ​ពីបទ​បញ្ជា​លេខ ០១​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ គេ​មិន​ច្បាស់​ទេ​ថា​តើ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ទទួលបាន​ប្រយោជន៍​ពី​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន ហ៊​ង អាន ឬក៏​យ៉ាងណា​នោះទេ ទើប​គេ​មិនដែល​ឃើញ​ចាត់វិធានការ​បង្ក្រាប​កា​ររ​ក​ស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន​នេះ​។​
​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​ក្រុមហ៊ុន ហ៊​ង អាន ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ​លើ​ផ្ទៃដី​រាប់ពាន់​ហិកតា​នៅ​ចំណុច​ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ហើយ​ក្រុមហ៊ុន​នេះ​មិនបាន​អភិវឌ្ឍន៍​ដំ ណាំ​កៅស៊ូ​ជា​ដុំកំភួន​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​នោះទេ ប៉ុន្តែ​តំ ណា​ងរ​បស់​ក្រុមហ៊ុន ហ៊​ង អាន បាន ធ្វើ​សកម្មភាព​ជួញដូរ​ឈើ​ប្រណីត​ខុសច្បាប់​ច្រើន​ឆ្នាំ​មកហើយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ទី​១៦ ខែមេសា ឆ្នាំ​២០១៣ កន្លងមកនេះ តំណាង​រដ្ឋបាល​ព្រៃឈើ​បាន​ចុះ​ល្បាត​ហើយ​រកឃើញ​ឈើ​ប្រណីត​រាប់រយ​កំណាត់ ដែល​ត្រូវបាន​ក្រុម​ឈ្មួញ​ស្តុក​ទុក​ក្នុង​ទីតាំង​ក្រុមហ៊ុន ហ៊​ង អាន ដោយមាន​ធ្វើ​របង​ស័ង្កសី ហ៊ុំព័ទ្ធ​ពី​ខាងក្រៅ និង​ដាក់​បា​រ៉ា​ស់​មិន​ឲ្យ​អ្នកដទៃ​ចូលទៅ​ក្បែរ​ឡើយ ហើយ​ឈើ​ប្រណីត​ទាំងនោះ​ភាគច្រើន​ប្រភេទ​បេង ធ្នង់ នាងនួន សុទ្ធតែជា​ឈើ​មានតម្លៃ សម្រាប់​នាំចេញ ទៅ​ក្រៅប្រទេស​។​
​សេចក្តីរាយការណ៍​បាន​បន្តទៀតថា ក្រៅពី​ការកាប់បំផ្លាញ​ព្រៃឈើ​ដ៏​រាលដាល​នៅក្នុង​តំបន់​ដី​សម្បទាន​យកទៅ​កែច្នៃ​សម្រាប់​នាំចេញ គឺ​គេ​សង្កេតឃើញ​ក្រុមហ៊ុន ហ៊​ង អាន រៀបចំ​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់ ដោយមាន​ធ្វើ​របង​ស័ង្កសី ពណ៌​បៃតង​ព័ទ្ធជុំវិញ​យ៉ាង​មាំទាំ ហើយ​នៅ​មាត់ច្រក​ចេញចូល​ទីតាំង​ក្រុមហ៊ុន ត្រូវបាន​យាមកាម​និង​មាន​ដាក់​បា​រា​៉​ស់​យ៉ាង​តឹងតែង មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូលទៅ​ក្បែរ​ឡើយ​។ តំណាង​ក្រុម ហ៊ុន ហ៊​ង អាន គឺ​លោក សាំង ចន្ថា បាន​អះអាងថា ឈើ​ដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ល្បាត​ឃើញ ហើយ​ចាប់​យកទៅ​រក្សាទុក​គឺជា​ឈើ​របស់​ប្រជាពលរដ្ឋ​ដែល​លួច​ដឹកជញ្ជូន​ទៅ​លាក់ទុក​ក្នុង​ទីតាំង​ក្រុមហ៊ុន ប៉ុន្តែ​បើ តាម​ការពិនិត្យ​ជាក់ស្តែង គឺ​ចំណុច​ស្តុក​ឈើ​ប្រណីត​ទាំងនោះ ឆ្ងាយ​ពី​ផ្លូវចេញចូល​របស់​ក្រុមហ៊ុន ហើយ​នៅ​ទីនោះ​មាន​ដាក់កុង​ត្រូល​និង​បា​រ៉ា​ស់​ចំនួន​៣​កន្លែង ទើប​ដល់​ឃ្លាំង​ស្តុក​ឈើ​តើ​ពលរដ្ឋ​អាច​យក​ឈើ​ទៅ​លាក់ទុក​នៅ​ទីនោះ​ម្តេច​នឹង​កើត​។​
​មានការ​បញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន ហ៊​ង អាន បាន​លួចលាក់​ធ្វើ​សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​ជាច្រើន​ឆ្នាំ​មកហើយ​ពោលគឺ​ក្រុមហ៊ុន ហ៊​ង អាន គ្រាន់តែ​យក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​សម្បទាន​មក​បិទបាំង​សកម្មភាព​រកស៊ី​ឈើ​ខុសច្បាប់​របស់​ពួកគេ​តែប៉ុណ្ណោះ ដែល​ទាមទារ​ឲ្យ​រដ្ឋ មន្ត្រី​ក្រសួងកសិកម្ម​លោក​ច័ន្ទ សារុន ពិនិត្យមើល​បញ្ហា​នេះ​ឡើង វិញ​ជាបន្ទាន់ មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​ក្រុមហ៊ុន ហ៊​ង អាន ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​នោះទេ ព្រោះ​រដ្ឋាភិបាល​កម្ពុជា បានចេញ​បទបញ្ជា​លេខ​០១ ក្នុងការ​បង្ការ​បង្ក្រាប​ទប់ស្កាត់​ការដឹកជញ្ជូន​និង​ការនាំចេញ​ឈើ​ខុសច្បាប់​ចេញទៅ​ក្រៅប្រទេស​រួចហើយ​។ ក្រុមហ៊ុន ហ៊​ង អាន បានទទួល​ទិញ​ឈើ​ដែល​ក្រុម​ឈ្មួញ​តូចតាច​កាប់បំផ្លាញ​នៅតាម​តំបន់​ជម្រក​សត្វព្រៃ​ឬ​តំបន់​អភិរក្ស​មួយចំនួន យកទៅលក់​ឲ្យ​ក្រុមហ៊ុន​នេះ​ទាំងយប់​ទាំង​ថ្ងៃ ដូចជា​ការដឹកជញ្ជូន​តាម​រថយន្ត​កាមរី​ហើម និង​រថយន្ត​កែច្នៃ ហើយ​ឃ្លាំង​ស្តុក​ឈើ​ប្រណីត​នៅក្នុង​ក្រុមហ៊ុន ហ៊​ង អាន នេះ​ទៀតសោត​មិនបាន​សុំ​ការអនុញ្ញាត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះទេ​។​
​មន្ត្រី​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រុមហ៊ុន ហ៊​ង អាន មាន​សិទ្ធិ​ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​២ ដែល​ត្រូវបាន​កាប់បំផ្លាញ​នៅក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​រាប់ពាន់​ហិកតា របស់ខ្លួន ហើយ​ឈើ​ប្រណីត​ដែល​ប្រមូល​ទិញ​ពី​តំបន់​ផ្សេងៗ​យកទៅ​ស្តុក​ទុក​ក្នុង​បរិវេណ​របស់​ក្រុម​ហ៊​៊ុ​ន ហ៊​ង អាន ត្រូវបាន​ដឹកជញ្ជូន​ចេញ​ដោយ​បង្កប់​នៅ​ពីក្រោម​ឈើក្រហម ឬ​ឈើ​ប្រភេទ​លេខ​២ យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​យូរៗ​ម្តង​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សុំ​ចូលទៅ​ត្រួតពិនិត្យ​ក៏​ចេញ​មកវិញ​បន្ទាប់ពី​មានការ​ត្រូវរ៉ូវ​គ្នា​លើ​បញ្ហា​ផលប្រយោជន៍​។ ក្រុមហ៊ុន ហ៊​ង អាន ដែល​កំពុងតែ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​មិន​ខ្លាច​បញ្ជា​របស់​រដ្ឋាភិបាល មិនដឹង​ជា​បង់ពន្ធ​ជូន​រដ្ឋ​សម្រាប់​ការកាប់បំផ្លាញ​ព្រៃ ឈើ​ដ៏​រាលដាល​បាន​ប៉ុន្មាន​នោះទេ ក្នុង​មួ​ួ​យ​ឆ្នាំៗ ព្រោះ​ជាគោលការណ៍​ក្រុមហ៊ុន​សម្បទាន​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​នៅពេល​ដឹកជញ្ជូន​ឈើ​ចេញពី​ដី​សម្បទាន​ធ្វើ​អាជីវកម្ម​។​
​កន្លងមក​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនបាន​យកចិត្ត ទុកដាក់​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សម្បទាន អស់ទាំងនោះ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​នោះទេ គ្រាន់តែ​នាំគ្នា ទៅ​ប្រមូល​ផលប្រយោជន៍​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ មិន ដែល​ខ្វល់ខ្វាយ​អ្វី​ឡើយ ដូចជា​បទបញ្ជា​លេខ​០១​របស់​រដ្ឋាភិបាល​ដែល​សំដៅ​បង្ការ​បង្ក្រាប​ទប់ស្កាត់ ការដឹកជញ្ជូន​និង​ការនាំចេញ​ឈើ​ខុសច្បាប់​មិនត្រូវ​បាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​អើពើ​នោះទេ ព្រោះ​ការ​ប្រ មូល​លុយ​ច្រក​ហោប៉ៅ​វា​ងាយស្រួល​ជាង​ការ​ទៅ​ត្រួតពិនិត្យ​ឬ​ការបង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ សូមបញ្ជាក់ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​តំបន់​ភូមិភាគ​ឦសាន​ចាប់ផ្តើម​កម្រើក​ឡើងវិញ​គួរ​ឲ្យ​កត់សម្គាល់ បង្ហាញ​យ៉ាងច្បាស់​ថា បទបញ្ជា​លេខ​០១ របស់លោក ហ៊ុន សែន គ្មាន​ប្រសិទ្ធ​អនុវត្តន៍​ទៀត​ទេ បើទោះបីជា​លោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ធ្លាប់បាន​ចុះទៅ​ផ្សព្វផ្សាយ​បទបញ្ជា​របស់​រដ្ឋាភិបាល​នៅ​ទីនោះ​ច្រើនលើក ច្រើនសារ​រួចហើយ​ក៏ដោយ គឺ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់​លើ​បញ្ហា​នេះ ហើយ​មិនត្រូវ​មើលរំលង​សមត្ថកិច្ច​ពុករលួយ និង​ក្រុមហ៊ុន​បំពាន​ច្បាប់​នោះទេ​៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។