Social Icons

Saturday, May 4, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អំណោយ​សារុង​បោកប្រាស់​លែងមាន​តម្លៃ ហើយ​ប៊ីចេង ក៏​អស់​រសជាតិ​ប្រជាពលរដ្ឋ​លែង​ត្រូវការ គឺជា​សញ្ញា​ប្រកាសអាសន្ន​សម្រាប់​គណបក្ស​កាន់អំណាច​


ដំណាក់កាល​ចុងក្រោយ​នេះ​គណបក្សកាន់អំណាច​មិនអាច​យក​សារុង ប៊ីចេង ស្ករស ឬ​ប្រាក់​១​ម៉ឺន​រៀល ទៅ​ទិញ​ទឹកចិត្ត​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​ឲ្យ​បោះឆ្នោត​គាំទ្រ​ខ្លួន​បាន​ទៀត​ទេ នៅពេលដែល​ប្រជាពលរដ្ឋ​បានភ្ញាក់រលឹក​និង​ព្យាយាម​ប្រវេប្រវា​ឲ្យ​រួច​ចាក​ផុតពី​ការដឹកនាំ​មិន​ត្រឹមត្រូវ ដែល​បង្ក​ឲ្យ​មាន​វិបត្តិ​សង្គម​រាប់ម៉ឺន​ជំពូក ហើយ​នាំគ្នា​មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ការដឹកនាំ​របស់​លោក​ប្រធាន សម រង្ស៊ី កាន់តែ​ច្រើនឡើងៗ បង្កើតបានជា​ចរន្ត​នយោបាយ​ប្រវត្តិសាស្ត្រ​ដែល​គេ​មើលឃើញ​កាន់តែច្បាស់​ថា ការបោះឆ្នោត​នាពេលខាងមុខ​នេះ​ក្រុម​អ្នកប្រជាធិបតេយ្យ និង​អ្នកស្នេហាជាតិ ពិតជា​អាច​ទទួលបាន​ជ័យជំនះ​យ៉ាង​ភ្លូកទឹកភ្លូកដី​។​
ប្រជាពលរដ្ឋ​ខ្មែរ​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​នៅតាម​ទីសាធារណៈ​ផ្សេងៗ​ដោយបាន​នាំគ្នា​យក​សារុង​ជា​អំណោយ​របស់​បក្ស​កាន់អំណាច​មក​ហែក​ចោល​ជា​ចម្រៀក​តូចៗ​យកទៅ​រៀប​ជា​អក្សរ​ជា​សារ​អំពាវនាវ​ផ្សេងៗ ហើយ​បាតុកម្ម​ខ្លះទៀត ក៏មាន​ការដុត​សារុង​ដែលជា​អំណោយ​ថ្មីៗ​ទើបតែ​ទទួលបាន​ពី​គណបក្សកាន់អំណាច​យកទៅ​ដុតបំផ្លាញ​ហើយ​និយាយថា​សារុង​ថោក ទាប បំផ្លាញ​សេចក្តីសុខ​របស់​ប្រជារាស្ត្រ​ក្រីក្រ​ទន់ខ្សោយ​ពួកគាត់​លែង​ប្រាថ្នា​ចង់បាន​ទៀតហើយ​។ មានការ​បញ្ជាក់​ផងដែរ​ថា អំណោយ​របស់​គណបក្ស​កាន់អំណាច​៥​ឆ្នាំ គេ​យកមកចែក​ប្រជាពលរដ្ឋ​បាន​ម្តង មាន​សារុង​១ ប៊ីចេង ក្រមា និង​ប្រាក់ ១​ម៉ឺន​រៀល​សម្រាប់​១​អាណត្តិ ហើយ ការចែក​អំណោយ​នេះ​មិនមែន​កើតឡើង​ដោយ​ទឹកចិត្ត​ស្មោះសរ​ឬ​ការធ្វើ​ទាន​ដោយ​សទ្ធា​ជ្រះថ្លា​នោះទេ គឺជា​ទាន​ដើម្បី​បាន​ផលចំណេញ​មកវិញ គឺ​គេ​ចំណាយ​តិចតួច ដើម្បី​ចែក​អំណោយ​ជូន​ពលរដ្ឋ​តាមរបៀប​ប្រជាភិថុតិ ប៉ុន្តែ​ពួកគេ​អាច​ប្រមូល​ផលប្រយោជន៍​មក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ងាយស្រួល​ជាទីបំផុត​។​
​ប្រជាពលរដ្ឋ​បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​មិន​ត្រឹមត្រូវ​របស់លោក​ហ៊ុន សែន ដែល បង្កើត​ឲ្យ​មាន​វិបត្តិ​សង្គម រាប់ម៉ឺន​ជំពូក រួមទាំង​ភាពក្រីក្រ​រហេមរហាម រងទុក្ខវេទនា អំពើ​ឆក់​ប្លន់​ដីធ្លី ការបណ្តេញចេញ​ដោយ​បង្ខំ កើតមាន​រាលដាល​នៅ​ទូទាំងប្រទេស ហើយ​មានតែ​ប្រជាពលរដ្ឋ​ក្រីក្រ​ទន់ខ្សោយ​ប៉ុណ្ណោះ ជា​ជនរងគ្រោះ រង​នូវ​ការ​វាយ​ធ្វើបាប​យ៉ាង​អយុត្តិធម៌ គេ​មិនដែល​ឃើញ​ក្រុម​អ្នកកាន់អំណាច​ចេញមុខ​មកជួយ​ឈឺឆ្អាល​ឬ​រក​ខុសត្រូវ​ជូន​ពលរដ្ឋ​នោះទេ​។ ការដឹកនាំ​របស់លោក ហ៊ុន សែន រយៈពេល​២៨​ឆ្នាំ​កន្លងមកនេះ ធ្វើ​ឲ្យ​រាស្ត្រ​ខ្មែរ​លង់ខ្លួន​ក្នុង​ភាពក្រីក្រ​កាន់តែខ្លាំង​ឡើង រក​ពាក្យ​មក​និយាយ​ជំនួស​មិនបាន ហើយ​រឿង​សំខាន់បំផុត​នោះ លោក ហ៊ុន សែន ខ្វះ​ភាព​ទទួលខុសត្រូវ និង​មិនដែល​ហ៊ាន​ទទួលស្គាល់​ការពិត​ចំពោះ​អំពើ​ដែល​ពួកគេ បាន​ប្រព្រឹត្ត ហើយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​តែងតែ​នាំគ្នា​ដាក់​បណ្តាសា​មន្ត្រី​ខិលខូច​ពុករលួយ​ដែល​ធ្វើបាប​ប្រជារាស្ត្រ​ក្រីក្រ​ទន់ខ្សោយ​។​
​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ អំពើ​ឆក់​ប្លន់​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​បុរី​កីឡា ដីក្រហម​រួមទាំង​សហគមន៍ ជាច្រើន​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ការដឹកនាំ​របស់លោក ហ៊ុន សែន មិន​ត្រឹម​ត្រូវបង្កើត​ឲ្យ​មាន​អំពើ​រំលោភ​សិទ្ធិមនុស្ស ហើយ​ការ​វាយ​ធ្វើបាប​ប្រជារាស្ត្រ ការ​បំ ផ្លិ​ច​បំផ្លាញ​ផ្ទះសម្បែង ការឆក់ប្លន់ ដីធ្លី​ដែល​គ្មាន​សំណង​ត្រឹមត្រូវ​សុទ្ធតែជា​អំពើ​ឧក្រិដ្ឋ​។ ប្រជាពលរដ្ឋ​បាន ព្យាយាម​ប្រវេប្រវា​រើខ្លួន​ឲ្យ​រួច​ផុតពី កា​ដឹកនាំ​ពុករលួយ​និង​ខ្វះ​ការទទួល ខុសត្រូវ​របស់លោក ហ៊ុន សែន ហើយ​បាននាំគ្នា​ផ្ញើ​សារ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ដទៃទៀត​ឲ្យ​ភ្ញាក់រលឹក​កុំ​ចាញ់បោក​នយោបាយ​ប្រជាភិថុតិ​លោក ហ៊ុន សែន ហើយ​រយៈពេល ព្រោះ​រយៈពេល​៥​ឆ្នាំ​គេ​យកតែ​សា រុង ក្រមា ប៊ីចេង ឬ​លុយ​១​ម៉ឺន​រៀល មក​ចែក​ឲ្យ​ប្រជាពលរដ្ឋ ហើយ​ធ្វើបាប​ប្រជាពលរដ្ឋ​ឲ្យ​រងទុក្ខវេទនា​រយៈពេល​៥​ឆ្នាំ​ស្មើ​១​អាណត្តិ ដូច្នេះ​ពលរដ្ឋ​លែង​ចង់បាន​សារុង​បោកប្រាស់​ឬ​ប៊ីចេង ដែល​ក្រុម​អ្នក​កាន់​អំ ណា​ច​យកមកចែក​ជូន​ជា​អំណោយ ទិញ​ទឹកចិត្ត​ទៀតហើយ ព្រោះ​អំ ណោ​យ​របស់​អ្នកនយោបាយ​ប្រជាភិថុតិរ​ស់បាន​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ត្រូវ​រស់នៅ​វេទនា​រហេមរហាម​វិញ​រយៈពេល​ដល់​ទៅ​៥​ឆ្នាំ​។​
​ប្រជាពលរដ្ឋ​អំឡុងពេល​ដុត​សារុង ដែលជា​អំណោយ​ទិញ​ទឹក​ចិត្តបាន​និយាយ​ចំអក​ថា សារុង​ស្តើងៗ​អស់​តម្លៃ ហើយ​ប៊ីចេង​ក៏​អស់​រសជាតិ ព្រោះ​យូរ​ឆ្នាំ​ពេក​ទៅ វា​ជ្រក់ជ្រិញ ប្រជាពលរដ្ឋ​មិនត្រូវ​ការ​ទៀត​ទេ គឺ​គ្រប់ៗ​គ្នា​ចង់​បានតែ​ការផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី​ដែលមាន​សមត្ថភាព​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជារាស្ត្រ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​ថ្លៃថ្នូរ​សុខដុមរមនា ចៀស​ផុតពី​ការ​វាយ​ធ្វើបាប ការបណ្តេញចេញ​ដោយ​បង្ខំ និង​ការឆក់ប្លន់​ដីធ្លី ផ្ទះសម្បែង ហើយ​មានតែ​បក្ស​សង្គ្រោះ​ជាតិ​មួយគត់ ដែល​ពលរដ្ឋ​ជឿទុកចិត្ត​និង​ផ្តល់​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា គណបក្ស​សង្គ្រោះ​ជាតិ អាចជួយ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​រួច​ចាក​ផុតពី​ទុក្ខវេទនា​និង​ការផ្លាស់ប្តូរ​ជីវភាព​ថ្មី ឆ្ពោះទៅកាន់​ភាពល្អប្រសើរ​ជាង​ការដឹកនាំ​របស់លោក ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​ជាតិខ្មែរ​ជំពាក់​បំណុល​បរទេស​ឡើង​វ័ណ្ឌក​ទៅហើយ​។​
​មិន​ខុសពី​ការលើកឡើង​របស់លោក គង់ គាំ នោះទេ អំពី​ការផ្តល់​អំណោយ​បោក​បញ្ឆោត​របស់​អ្នកនយោបាយ​ប្រជាភិថុតិ​ធ្វើ​ឲ្យ​ពលរដ្ឋ​រងទុក្ខវេទនា​រយៈពេល​៥​ឆ្នាំ ដូចជា​ចាស់ៗ​មួយចំនួន​ទទួលបាន​សារុង​១ ក្រមា​១ និង​លុយ​១​ម៉ឺន​រៀល​ប៉ុន្តែ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ មាន​គោលនយោបាយ​ច្បាស់លាស់ ជួយ​ដល់​ចាស់ៗ ជា​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ក្នុង​ម្នាក់​៤​ម៉ឺន​រៀល ហើយ​រយៈ ពេល​៥​ឆ្នាំ ប្រជាពលរដ្ឋ​អាច​ទទួលបាន​ប្រាក់ឧបត្ថម្ភ​តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​ដឹកនាំ​រដ្ឋាភិបាល​រហូតដល់​ពេល​បញ្ចប់​អាណត្តិ គឺ​ចាស់ៗ​អាច​យកប្រាក់​ឧបត្ថម្ភ​ទាំង​​នេះ​ទៅធ្វើ​បុណ្យទាន ហើយ​បើ​ទិញ​ក្រមា ឬ​សារុង​វិញ បាន​សារុង ឬ​ក្រមា​ល្អៗ យកមកប្រើ​ប្រា​ស់វា​ត្រជាក់ចិត្ត ហើយ​មិន​ជំពាក់​គុណ​នរណា​ទាំងអស់​ព្រោះ​វា​ជា​របស់​ខ្លួនឯងបាន មក​ដោយ​ខ្លួនឯង​ប្រើប្រាស់​សម្រាប់​ជា​ប្រយោជន៍​ខ្លួនឯង​។ មិន​ខុសពី​សេចក្តីអំពាវនាវ​របស់​លោក​ប្រធាន សម រង្ស៊ី ដែល​សុំ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ ទូទៅ​នាំគ្នា​ទៅ​បោះឆ្នោត​ដើម្បី​ខ្លួនឯង ដើម្បី​ជោគវាសនា​ប្រទេសជាតិ និង​អនាគត​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ មិនមែនជា​ការបោះឆ្នោត​ដើម្បី​អ្នកដទៃ​ដែល​គេ​បោកប្រាស់​យើង​នោះទេ ព្រោះ​ប៉ុន្មាន​អាណត្តិ​កន្លងមកហើយ ការបោះឆ្នោត​ឲ្យ​អ្នកដទៃ​មិន ដែលមាន​ផលប្រយោជន៍​អ្វី​សោះ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​ទូទៅ ត្រូវ​ភ្ញាក់រលឹក​ធ្វើ​អ្វីៗ​ដើម្បី​ប្រយោជន៍​ខ្លួនឯង​។​
​ដំណើរការ​បោះឆ្នោត​កាន់តែ​ខិតជិត​មកដល់​ហើយ គេ​សង្កេតឃើញ​ក្រុមមន្ត្រី​របស់​គណបក្សកាន់អំណាច​ចុះ​ទៅតាម​មូលដ្ឋាន យក​សារុង ប៊ីចេង និង​លុយ​មួយចំនួន​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ ហើយ​ថែមទាំង​មានការ​បំភិតបំភ័យ​ប្រជាពលរដ្ឋ​សព្វគ្រប់​បែបយ៉ាង​តាម​រូបភាព​ដដែលៗ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​ហើយ​ទៅ​បោះឆ្នោត​ឲ្យ​ពួកគេ ដូច​អាណត្តិ​មុនៗ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៣​នេះ ឆន្ទៈ​និង​សេចក្តី​ភ្ញាក់រលឹក​របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ ខុសប្លែក​ពី​ពេលមុនៗ​ដោយ​គេ​សង្កេតឃើញថា សារុង​ស្តើងៗ ប៊ីចេង​ដែល​គ្មាន​រសជាតិ  អស់​តម្លៃ​សម្រាប់​ប្រជាពលរដ្ឋ​ទៀតហើយ​។ ប្រជាពលរដ្ឋ​បាន​តាំងចិត្ត​រួចហើយ​ថា ពួកគាត់​នឹង​ទៅ​បោះឆ្នោត​បញ្ចប់​អំណាច​លោក ហ៊ុន សែន ក្នុង​ឆ្នាំ​២០១៣ នេះ ដោយ​សន្តិវិធី ពោលគឺ​កូនចៅ​ទៅ​បោះឆ្នោត​ដើម្បី​អនាគត​ខ្លួនឯង​ភ្លឺ​ត្រចះត្រចង់​មានការ​ងារ​ធ្វើ​និង​មាន​ប្រាក់ចំណូល​ត្រឹមត្រូវ ហើយ​ការបោះឆ្នោត​នោះ​ក៏​បានជា​ប្រយោជន៍​សម្រាប់​ចាស់ៗ​ដែលមាន​អាយុ​ចាប់ពី​៦៥​ឆ្នាំ​ឡើងទៅ អាច​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន​៤​ម៉ឺន​រៀល​ក្នុង មួយខែ ជាពិសេស​ទទួលបាន​កា​រ​ព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ គឺ​ច្រើន​អាណត្តិ​មកហើយ​ដែល​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក ហ៊ុន សែន មិនដែល​ខ្វាយខ្វល់​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​នោះទេ​។​
​អាច​បញ្ជាក់បាន​ថា នៅពេលដែល​សារុង​បោកប្រាស់​ត្រូវអស់​តម្លៃ ហើយ​ប៊ីចេង​អស់​រសជាតិ ប្រជាពលរដ្ឋ​មិនត្រូវ​ការ គឺជា​សញ្ញា​អាសន្ន​សម្រាប់​គណបក្សកាន់អំណាច​ដែល​កំពុង​ដើរ​លើផ្លូវ​មួយ​ឆ្ពោះទៅកាន់​ភាពបរាជ័យ​នៃ​ការ​ស្ពាយ​បង្វេច​ចុះចេញ​ពី​វិមាន​រដ្ឋាភិបាល ដើម្បី​ផ្តល់ឱកាស​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងកាន់​កាប់​ប្រទេសជាតិ ហើយ​លោក​ប្រធាន សម រង្ស៊ី ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី ដើម្បី​អនុវត្តន៍​គោលនយោបាយ​សំខាន់ៗ​ចំនួន​៧​ចំណុច ឲ្យ​បាន​ជោគជ័យ​ជា​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ ប្រជារាស្ត្រ​ខ្មែរ និង​កូនចៅ​ជំនាន់​ក្រោយ​។ ពោលគឺ​អនាគត​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ លោក​ប្រធាន សម រង្ស៊ី អាចជួយ​ស្រាយ​កិត្យានុភាព​ប្រទេសជាតិ នៅលើ​ឆាក​អន្តរជាតិ​ការពារ​បូរណភាព​ទឹកដី និង​រំដោះ​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុតពី​ទុក្ខវេទនា ក៏ដូចជា​ភាពក្រីក្រ​រហេមរហាម ហើយ​មាន​ជីវភាព​ល្អប្រសើរ​ជាង​បច្ចុប្បន្ននេះ​៕
05 (1)05 (2)

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។