Social Icons

Saturday, May 4, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១២៧ បង្ហាញ​ពី​ជីវភាព​ខ្វះខាត​របស់​ក​ម្មករ​-​កម្មការិនី​ខ្មែរ​


09
នៅក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១២៧ ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់​អំពី​កម្រិតជីវភាព​ដ៏​លំបាក​របស់​កម្មករ​-​កម្មការិនី និយោជិត និង​មន្ត្រីរាជការ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយសារតែ​ពួកគេ​មាន​ប្រាក់ខែ​តិចតួច​មិនអាច​ទប់ទល់​តម្លៃ​ប្រេងសាំង និង​ទំនិញ​លើ​ទីផ្សារ​ដែលមាន​ការកើនឡើង​យ៉ាងគំហុក​។ នៅក្នុង​ការ​ដង្ហែ​ក្បួន​របស់​សហជីព​ធំៗ​មួយចំនួន​ដែលមាន​កម្មករ​-​កម្មការិនី និង​អ្នកចូលរួម​ប្រមាណ​១០០០០​នាក់ គឺ​កម្មករ​-​កម្មការិនី​បានទាមទារ​ឱ្យមាន​ការដំឡើង​ប្រាក់ខែ​សមរម្យ​ដល់​ពួកគេ ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ចុះតម្លៃ​ប្រេងសាំង​ឱ្យនៅ​ត្រឹម ៣៥០០​រៀល ក្នុង​១​លីត្រ​ផងដែរ​។ ការទាមទារ​របស់​ស​ហ​ជីព និង​កម្មករ​-​កម្មការិនី​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៣ បានបង្ហាញ​យ៉ាងច្បាស់​ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនបាន​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កម្មករ​-​កម្មការិនី មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទូទៅ​នោះឡើយ​។
តាម​ពិនិត្យ​ជាក់ស្តែង​មានតែ​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែលមាន​លោក សម រង្ស៊ី ជា​ប្រធាន​ប៉ុណ្ណោះ​ទើប​មានការ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ កម្មករ​-​កម្មការិនី មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ​ទូទៅ​ដែល​កំពុង​ប្រឈម​នឹង​ការលំបាក​សព្វបែបយ៉ាង​។ ដូច្នេះ​នៅក្នុង​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា​ឆាប់ៗ​ខាងមុខនេះ​ប្រជាពលរដ្ឋ កម្មករ​-​កម្មការិនី មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ​ទូទាំងប្រទេស​ត្រូវ​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ផ្លាស់ប្តូរ​ជីវភាព​រស់នៅ​របស់ខ្លួន​ឱ្យបាន​ប្រសើរ​ជាង​បច្ចុប្បន្ន​។​

​នៅក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១២៧ ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៣ សហជីព​ធំៗ​មួយចំនួន​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កំណត់​ប្រាក់ខែ​គោល​កម្មករ​-​កម្មការិនី មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​និង​បញ្ចុះតម្លៃ​ប្រេងសាំង​ដែល​ខ្ពស់​ហួសហេតុ​នោះ​ឱ្យមក​នៅត្រឹម ៣៥០០​រៀល ក្នុង​១​លីត្រ​។ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​តំណាង​សហជីព ចែកចាយ​ដល់​បណ្តាញ​ព័ត៌មាន​បានឱ្យដឹង​ថាស​ហ​ជីព​ធំៗ ត្រូវ​ដង្ហែ​ក្បួន​ពី​សួន​ប្រជាធិបតេយ្យ​ទៅកាន់​រដ្ឋសភា​ដោយ​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​បញ្ចុះតម្លៃ​ប្រេងសាំង មក​នៅត្រឹម​៣៥០០​រៀល​។ នៅ​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ក្បួន​ដង្ហែ​បាន​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក​ដោយ​មាន​អ្នកចូលរួម​ប្រមាណ​១០០០០​នាក់ ហើយ​ការទាមទារ គឺធ្វើឡើង​ដូច​មានការ​ផ្សព្វផ្សាយ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​តំណាង​សហជីព​។ សហជីព​ធំៗ​ទាំងនោះ​ស្នើឱ្យ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​គ្រប់​វិស័យ​យ៉ាងតិច ១៥០​ដុល្លារ ក្នុង​មួយខែ​។ សម្រាប់​ប្រាក់បៀវត្សរ៍​គ្រូបង្រៀន មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ​ទូទៅ​ត្រូវមាន​ប្រាក់ខែ​អប្បបរមា ១​លាន​រៀល​ក្នុង​មួយខែ ទើប​ពួកគេ​អាចមាន​ជីវភាព​រស់នៅ​សមរម្យ​និង​ធ្វើ​ការបម្រើ​ប្រទេសជាតិ​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​។
​នៅក្នុង​ការទាមទារ​រ​បស់​សហជីព​ធំៗ​ដែល​ដឹកនាំ​ដង្ហែ​ក្បួន​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១២៧ បានលើកឡើង​ទៀតថា​រាជរដ្ឋាភិបាល​គួរផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​ទូទៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ និង​បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន ៦​មុ​ឺ​ន​រៀល​។ លើស​នេះ​ទៅទៀត​សហជីព​ទាំងនោះ​សុំឱ្យ​រាជរដ្ឋាភិបាល​ជំរុញ​ឱ្យ​ថៅកែ​រោងចក្រ សហគ្រាស​ក្រុមហ៊ុន​នានា​តម្កល់​ប្រាក់​អតីតភាព​ការងារ​កម្មករ​នៅក្នុង​រតនាគារជាតិ​ដើម្បី​បើក​ជូន​កម្មករ​ពេល​ក្រុមហ៊ុន​ក្ស័យធន ឬ​បិទទ្វារ ព្រមទាំង​ធានាឱ្យមាន​ការគោរព​ច្បាប់​ការងារ​នៃ​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ​ក្រុមហ៊ុន​ត្រូវ​លុបបំបាត់​កិច្ចសន្យា​រយៈពេល​ខ្លី​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍ និង​សិទ្ធិ​របស់​កម្មករ ហើយ​ជំរុញ​ឱ្យ​តុលាការ​ចាត់វិធានការ​ករណី​បាញ់​កម្មការិនី​នៅ​ក្រុង​បាវិត​ឱ្យមាន​យុត្តិធម៌ និង​ស្វែងរក​ឃាត​កពិត​បាញ់សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យក​ទៅ​ផ្តន្ទាទោស​តាមច្បាប់​។ ការទាមទារ​បែបនេះ​ត្រូវបាន​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ស្ថានភាព​រស់នៅ​របស់​មន្ត្រី​រាជការ កម្លាំងប្រដាប់អាវុធ និង​កម្មករ​-​កម្មការិនី​ខ្មែរ​បាន​ទទួលស្គាល់ថា​ជា​រឿង​សមស្រប ព្រោះ​កន្លងមក​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនបាន​យកចិត្តទុកដាក់​ឱ្យ​ដិតដល់​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និង​កម្មករ​-​កម្មការិនី​ទូទាំងប្រទេស​ឡើយ​។​
​អ្នកសង្កេតការណ៍​មួយចំនួន​បានកត់សម្គាល់​ថា​កន្លង​មក​កម្មករ​-​កម្មការិនី​ខ្មែរ​តែងតែ​នាំគ្នា​ធ្វើបាតុកម្ម​ជា​បន្តបន្ទាប់​ដើម្បីឱ្យ​រាជរដ្ឋាភិបាល​គិតគូរ​ដំឡើង​ប្រាក់ខែ​ដល់​ពួកគេ​ឱ្យបាន​យ៉ាងតិច ១៥០​ដុល្លារ ឬ​៦០​មុ​ឺ​ន​រៀល ដើម្បី​ពួកគេ​អាច​រស់នៅក្នុង​ជីវភាព​សមរម្យ ព្រោះ​ប្រេងសាំង​និង​ទំនិញ​លើ​ទីផ្សារ​ចេះតែ​ឡើងថ្លៃ​ឥតឈប់ឈរ​។ ក៏ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ដោះសា​បិទបាំង​រឿង​មិនអាច​ដំឡើង​ប្រាក់ខែ​ដល់ក​ម្មករ​-​កម្មការិនី​ឱ្យ​រស់នៅក្នុង​ជីវភាព​សមរម្យ ហើយ​ការទាមទារ​របស់​កម្ម​ករ​-​កម្មការិនី​បានទទួល​លទ្ធផល​តិចតួច​បំផុត​។ ទន្ទឹមនឹងនេះ​ថៅកែ​រោងចក្រ​សហគ្រាស​កាត់ដេរ​មួយចំនួន​បានលើកឡើង​ថា​ប្រសិនបើ​លុបបំបាត់​អំពើពុករលួយ​ក្នុង​វិស័យ​កាត់ដេរ គឺ​ពួកគេ​អាចមាន​លុយ​ដំឡើង​ប្រាក់ខែ​ដល់ក​ម្មករ​-​កម្មការិនី​តាម​ការទាមទារ​ជាមិនខាន​។ ថៅកែ​រោងចក្រ សហគ្រាស​កាត់ដេរ​ទាំង​នោះបាន​បង្ហើប​ប្រាប់​មន្ត្រី​គណបក្សប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល​ថា ប្រសិនបើ​ពួកគេ​មិន​ចំណាយ​ក្រោម​តុ​ច្រើន​តទៅទៀត គឺអាច​ដំឡើង​ប្រាក់ខែ​ដល់ក​ម្មករ​-​កម្មការិនី​ឱ្យ​រស់នៅក្នុង​ជីវភាព​សមរម្យ​ប្រមាណ ៨០​មុ​ឺ​ន​រៀល​ក្នុង​មួយខែ​។
​សម្រាប់​មន្ត្រីរាជការ គ្រូបង្រៀន និង​កងកម្លាំងប្រដាប់អាវុធ​ទូទៅ​​កំពុង​រស់នៅក្នុង​ស្ថានភាព​លំបាក​យ៉ាងខ្លាំង​ដោយសារ​ពួកគេ​មាន​ប្រាក់ខែ​តិចតួច ហើយ​ប្រេងសាំង និង​ទំនិញ​លើ​ទីផ្សារ​ចេះតែ​ឡើងថ្លៃ​យ៉ាងគំហុក​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ​។ នៅពេលដែល​គ្រូបង្រៀន មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ​ទូទៅ​ទាមទារ​ឱ្យមាន​ការដំឡើង​ប្រាក់ខែ គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើពាក្យ​ដោះសា​ដដែលៗ​ដោយ​អះអាងថា​រដ្ឋ​គ្មាន​លុយ​សម្រាប់​ដំឡើង​ប្រាក់ខែ​ដល់​គ្រូបង្រៀន មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ​បានឡើយ​។ ប៉ុន្តែ​ជាមួយគ្នានេះ​គេ​ឃើញ​មេដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​មាន​ជីវភាព​ធូរធារ មានទ្រព្យ​សម្បត្តិ​យ៉ាង​មហាសាល​ដោយសារតែ​ពួកគេ​អាច​ប្រព្រឹត្ត​អំពើពុករលួយ​លួចជាតិ​បំផ្លាញ​ជាតិ​ស្រេច​តែ​អំពើ​ចិត្ត​។ លើស​នេះ​ទៅទៀត​ក្រោម​ការដឹកនាំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល​ជាង​៣៤​ឆ្នាំ កន្លងទៅនេះ​ពុំបាន​ធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​ដូច​ប្រទេសជិតខាង​និង​ប្រទេស​ក្នុង​តំបន់​ឡើយ ហើយ​ប្រជាពលរដ្ឋ​ប្រមាណ​៤០​ភាគរយ​បន្ត​រស់​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ ប្រឈម​ហានិភ័យ​ខ្វះ​ស្បៀងអាហារ​ងើប​មិន​រួច​។​
​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ និង​បញ្ហា​សង្គម​ក្នុងប្រទេស​កម្ពុជា​បាន​កត់សម្គាល់ថា​នៅក្នុង​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ខាងមុខនេះ​មានតែ​គណបក្ស​ធំៗ​ពីរ​ប៉ុណ្ណោះ ដែលមាន​កម្លាំង​អាច​ប្រកួតប្រជែង​គ្នា​បាន គឺ​គណបក្ស​ប្រជាជន​របស់លោក ហ៊ុន សែន និង​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោម​ការដឹកនាំ​របស់លោក សម រង្ស៊ី​។ ក្នុងចំណោម​គណបក្ស​ទាំងពីរ​នេះ​មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ដែលមាន​គោលនយោបាយ​ច្បាស់លាស់​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កម្មករ​-​កម្មការិនី មន្ត្រីរាជការ គ្រូបង្រៀន និង​កម្លាំងប្រដាប់អាវុធ​នៅ​ទូទាំងប្រទេស​។ ដូច្នេះ​នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា​ខាងមុខ​ប្រជាពលរដ្ឋ កម្មករ​-​កម្មការិនី មន្ត្រីរាជការ គ្រូបង្រៀន​និង​កម្លាំងប្រដាប់អាវុធ​ទូទៅ​ត្រូវ​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បីឱ្យ​គណបក្ស​នេះ​ទទួលបាន​ជ័យជំនះ ហើយ​អនុវត្តន៍​ឱ្យបាន​ជោគជ័យ​ទៅតាម​គោលនយោបាយ​របស់ខ្លួន​។ ហេតុនេះ​ការបោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​លោក សម រង្ស៊ី ធ្លាប់​ចូលរួម​តវ៉ា​ឱ្យមាន​ការដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ​ទូទៅ និង​កម្មករ​-​កម្មការិនី​ជា​បន្តបន្ទាប់​ផងដែរ​។ នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឈ្នះឆ្នោត ហើយ​ដឹកនាំ​រាជរដ្ឋាភិបាល គឺ​គណបក្ស​នេះ​អាច​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ​ឱ្យបាន​ល្អប្រសើរ​ជាង​បច្ចុប្បន្ន​ជាមិនខាន ព្រោះ​គោលនយោបាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ស្របទៅតាម​សេចក្តីត្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។